ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ដឹក​ធ្ងន់​លើស​ចំណុះ ឬ​យ៉ាងណា? រថយន្ត​ដឹក​ដែក ដាច់​យ៉ា​ន់​កង់​ក្រោយ ក្រឡាប់​ភីង

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​គា ១​គ្រឿង ដឹក​ដែក​ទីប​ជ្រុង​ជា​ច្រើន​បាច់ ហើយ​ពុំ​ដឹង​ថា ដឹក​ធ្ងន់​លើស​ចំណុះ ឬ​ក៏​យ៉ាងណា​នោះ​ទេ ខណៈ​ពេល​កំពុង​តែ​បើកបរ​សុខ​ៗ ស្រាប់តែ​ដាច់​យ៉ា​ន់​កង់​ក្រោយ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​គា ១​គ្រឿង ដឹក​ដែក​ទីប​ជ្រុង​ជា​ច្រើន​បាច់ ហើយ​ពុំ​ដឹង​ថា ដឹក​ធ្ងន់​លើស​ចំណុះ ឬ​ក៏​យ៉ាងណា​នោះ​ទេ ខណៈ​ពេល​កំពុង​តែ​បើកបរ​សុខ​ៗ ស្រាប់តែ​ដាច់​យ៉ា​ន់​កង់​ក្រោយ ១​គ្រាប់ ខណៈនោះ​ក៏​បណ្ដាល​ឲ្យ​រេ​ចង្កូត​ទៅ​ចិញ្ចើម​ផ្លូវ រួច​ក៏​ក្រឡាប់​ភីង រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​ពុំ​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​នេះ ឬ​ក៏​អ្នកដំណើរ​ណា​ម្នាក់ រង​របួស​នោះ​ឡើយ ។

ឧប្បត្តិហេតុ​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​លើ​មហាវិថី​ស៊ី ជី​ន​ពីង (​ផ្លូវ​ក្រវាត់ក្រុង​ទី​៣) ស្ថិត​នៅ​ក្នុងភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

រថយន្ត​ម៉ាក​គា ១​គ្រឿង ខាងលើ​នោះ ព​ណ៍​ស មាន​ពាក់​ស្លាក​លេខ​ដែរ ប៉ុន្តែ​ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន​អ្នកបើកបរ យក​ក្រណាត់​គ្រប​ពីលើ​ស្លាក​លេខ បិទ​បាំង​ជិត មិន​ឲ្យ​មើលឃើញ​នោះ​ឡើយ ហើយ​រថយន្ត​នេះ ដឹក​ដែក​ទីប​ជ្រុង រាប់រយ​ដើម ចង​ជា​បាច់​ៗ ជា​ច្រើន​បាច់ មាន​ទម្ងន់​រាប់​តោន ។

បើ​តាម​បុរស​ម្នាក់ ដែល​កំពុង​អង្គុយ​ក្រោម​ម្លប់​ដើមឈើ នៅ​ជិត​នោះ បាន​និ​យ​យាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត​ដឹក​ដែក ១​គ្រឿង​ខាងលើ​នោះ បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​គួរសម​ដែរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ ឮ​សូរ​សំឡេង​ក្រឡាប់​ភីង «​ដូច​គេ​រឹតខ្សែ​កា​ប្លិ៍ តឹង​ខ្លាំង​ពេក ហើយ​ដាច់​អ៊ីចឹង​» បន្ទាប់​មក ស្រាប់តែ​ឃើញ​កង់​រថយន្ត ១​គ្រាប់ ខ្ទាត​ចេញ ហើយ​រថយន្ត​នោះ ក៏​ក្រឡាប់​ហុយ​ដី​ទ្រលោម​តែ​ម្ដង ។

បុរស​នោះ បាន​និយាយ​បន្ត​ទៀត​ថា ខណៈនោះ គាត់​ក៏​បានរ​ត់ទៅ​មើលឃើញ​រថយន្ត​ដាច់​យ៉ា​ន់​កង់​ក្រោយ ១​គ្រាប់ ទើប​បណ្ដាល​ឲ្យ​រេ​ចង្កូត​រួច​ក៏​ក្រឡាប់​បែប​នេះ ហើយ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​នរណា​គ្រោះថ្នាក់​នោះ​ឡើយ ។ ចំណែក​អ្នកបើកបរ​រថយន្ត​នេះ បាន​បើកទ្វារ​ចេញ​មក​ក្រៅ​ដោយ​សុវត្ថិភាព បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡា​ង ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ផង​ដែរ ប៉ុន្តែ​ដោយ​គ្មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​ទ្រព្យសម្បត្តិ​សាធារណៈ​នោះ ទើប​ឲ្យ​ម្ចាស់​បាន​ជួល​រថយន្ត​ស្ទូច ទៅ​ស្ទូច​លើកយក​រថយន្ត​នោះ ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ