មកស្គាល់ព្យុះមានឈ្មោះជាខ្មែរទាំង១០ តើឈ្មោះអ្វីខ្លះ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្យុះមានឈ្មោះជាខ្មែរទាំង១០ ត្រូវបានប្រើប្រាស់សម្រាប់ដាក់ឈ្មោះឱ្យព្យុះរួមមាន៖ ដំរី, អំពិល, កង្រី, ក្រសារ, ណាគ្រី, ម៉ៃសាក់,…
រាជធានីភ្នំពេញ ៖ ព្យុះមានឈ្មោះជាខ្មែរទាំង១០ ត្រូវបានប្រើប្រាស់សម្រាប់ដាក់ឈ្មោះឱ្យព្យុះរួមមាន៖ ដំរី, អំពិល, កង្រី, ក្រសារ, ណាគ្រី, ម៉ៃសាក់,…
រាជធានីភ្នំពេញ ៖ ព្យុះមានឈ្មោះជាខ្មែរទាំង១០ ត្រូវបានប្រើប្រាស់សម្រាប់ដាក់ឈ្មោះឱ្យព្យុះរួមមាន៖ ដំរី, អំពិល, កង្រី, ក្រសារ, ណាគ្រី, ម៉ៃសាក់, ក្រវាន់, ចន្ធូ, ត្រសេះ និងនេសាទ ។
គួរបញ្ជាក់ថា យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ព្យុះទី២១ឈ្មោះកង្រី (Kong-rey) នៅតែបន្តមានឥទ្ធិពលមកលើប្រទេសកម្ពុជា ដូច្នេះ សូមប្រុងប្រយ័ត្ន ។ យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ព្យុះទី២១ ឈ្មោះកង្រី (Kong-rey)នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ៖-នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C ។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ា មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី ។ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តតាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៤៥% ។ នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់មកពីទិសឦសាននិងបូព៌ាមានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី ។
ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០% ។-នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។
រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រើប្រាស់ឈ្មោះផ្សេងៗរបស់ប្រទេសសមាជិកចំនួន ១៤ ដើម្បីដាក់ឲ្យព្យុះដែលបាននិងបម្រុងកើតឡើងនៅតំបន់ប៉ែកខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក។ ក្នុងនោះ កម្ពុជាដែលជាសមាជិកបានផ្ដល់ឈ្មោះចំនួន ១០ខាងលើទៅឲ្យទីភ្នាក់ងារឧតុនិយមជប៉ុន កាលពីឆ្នាំ១៩៩៨ ។ហេតុអ្វី ទើបត្រូវដាក់ឈ្មោះខ្មែរ ?
សមាជិកនីមួយៗនៃប្រទេសទាំង១៤ ត្រូវបានទីភ្នាក់ងារឧតុនិយមជប៉ុន អនុញ្ញាតឲ្យប្រគល់ឈ្មោះប្រចាំប្រទេសរបស់ខ្លួនចំនួន១០ សម្រាប់ដាក់ឈ្មោះឲ្យព្យុះ ។ ដូច្នេះ ឈ្មោះទាំងអស់មានចំនួន ១៤០ ហើយឈ្មោះនីមួយៗ ត្រូវប្រើប្រាស់តាមលំដាប់ពីមួយទៅមួយ វិលជុំ ។
ការប្រើប្រាស់ឈ្មោះជាក់លាក់ដូច្នេះ គឺដើម្បីងាយស្រួលហៅក្នុងទំនាក់ទំនងរវាងអ្នកព្យាករណ៍និងអ្នកប្រកាសអាសន្នប្រាប់សាធារណជនទូទៅជាដើម ។ លើសពីនេះ ក៏អាចជួយមិនឲ្យមានការភ័ន្តច្រឡំផងដែរ ៕
ចែករំលែកព័តមាននេះ