ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! ព្យុះ​ទី​២១​ឈ្មោះ​«កង​រី​»បន្ត​​ឥទ្ធិ​ពល​​លើ​​កម្ពុជា​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្យុះ​ទី​២១​មានឈ្មោះ​ថា «​កង​រី​» បាន​បន្ត​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​លាយ​ជាមួយនឹង​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​មក ។…

រាជធានី​ភ្នំពេញ ៖ ព្យុះ​ទី​២១​មានឈ្មោះ​ថា «​កង​រី​» បាន​បន្ត​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​លាយ​ជាមួយនឹង​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​មក ។ នេះ​បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​៣០ តុលា បាន​ឲ្យ​ដឹង​ថា ព្យុះ​ទី​២១ ឈ្មោះ​កង​រី (Kong-rey) នៅ​បន្ត​មាន​ឥទ្ធិពល​ខ្លាំង​លើ​របប​ខ្យល់មូ​សុង​ឦសាន ខណៈ​សម្ពាធ​ទាប​គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង ឈូង​សមុទ្រ​ថៃ និង​គ្របដណ្តប់​លើ​ភាគ ខាងក្រោម នៃ​អាង​ទន្លេមេគង្គ​និង​លើ​ព្រះរាជា​ណា​ឲ​ក្រ​កម្ពុជា​។

ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែតុលា ដល់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C ។ ខ្យល់​បក់​មក ពី​ទិសពាយ័ព្យ និង​បស្ចិម មាន​ល្បឿន​មធ្យម​៤ ម៉ែត្រ វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល តាកែវ និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ ផ្ទៃដី​៣០%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២០°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣០°C​។ ខ្យល់​បក់​មក ពី​ទិសពាយ័ព្យ និង​បស្ចិម​មាន​ល្បឿន​មធ្យម​៥ ម៉ែត្រ​/​វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៤០%​។ ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C ។ ខ្យល់​បក់ មក​ពី​ទិសពាយ័ព្យ​មាន​ល្បឿន មធ្យម ៤,៥ ម៉ែត្រ​/​វិនាទី​។

ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ ផ្ទៃដី​១៥%​។ ជាមួយ​គ្នា​នោះ​ដែរ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០ ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ