ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនជនជាតិខ្មែរ៥នាក់ទៅតុលាការពីបទបង្ខាំ.ង និងចាប់ពង្រ.ត់ជនជាតិចិនម្នាក់ដោយខុសច្បាប់

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនជាតិ​ខ្មែរ​ចំនួន​០៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា បន្ទាប់​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ស​ប្ដា​ហ៍​មុន​ដែល​ជាប់​សង្ស័យ​ថា បាន​បង្ខាំង​ជនជាតិ​ចិន​ម្នាក់​ដោយ​ខុសច្បាប់ ហើយ​ថែម​ទាំង​ព្យាយាម​ចាប់ពង្រត់​តាម​រថយន្ត​បញ្ជូន​ចេញពី​កន្លែង​មួយ​ទៅ​កាន់​កន្លែង​មួយទៀត…

ខេត្តបាត់ដំបង ៖ ជនជាតិ​ខ្មែរ​ចំនួន​០៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា បន្ទាប់​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ស​ប្ដា​ហ៍​មុន​ដែល​ជាប់​សង្ស័យ​ថា បាន​បង្ខាំង​ជនជាតិ​ចិន​ម្នាក់​ដោយ​ខុសច្បាប់ ហើយ​ថែម​ទាំង​ព្យាយាម​ចាប់ពង្រត់​តាម​រថយន្ត​បញ្ជូន​ចេញពី​កន្លែង​មួយ​ទៅ​កាន់​កន្លែង​មួយទៀត ក្នុង​គោលបំណង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ។

តាម​រយៈ​របាយការណ៍​លោក ឈឿ​ង គឹ​ម​សុង សុ្ន​ង​ការ​រង​ដែល​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​កិច្ច​ប្រតិបត្តិការ​នេះ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ខ្មែរ​ទាំង​០៥​នាក់​ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​នោះ​មាន ៖ ១.​ឈ្មោះ ហូ ថៃ​ប្រសិទ្ធ ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ភ្នំពេញ (​អ្នកបើកបរ​រថយន្ត​) ២.​ឈ្មោះ នុ​ត និមល ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក​កំពឹស សង្កាត់​ដង្កោ ខណ្ឌដង្កោ ភ្នំពេញ ៣.​ឈ្មោះ ភឹ​ម ច័ន្ទ​សិលា ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ៤.​ឈ្មោះ ហៀ​ង ម៉េ​ង ប្រុស​អាយុ​៤៣​ឆ្នាំ នៅ​ខេត្តកំពង់ស្ពឺ (​ជន​០៣​នាក់​នេះ ជា​អ្នក​ជិះ​អម​ជនជាតិ​ចិន​) និង​៥.​ឈ្មោះ ស៊ា​ត គឹ​ម​ហេង ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង និង​ខេត្ត​ព្រះ​សីហ​នុ (​ជា​មេខ្លោង អ្នក​រៀបចំ​ផែនការ​បង្ខាំ​.​ង និង​ចាប់ពង្រត់​ជនជាតិ​ចិន​) ដោយឡែក​ជនជាតិ ដែល​ត្រូវ​ជនជាតិ​ខ្មែរ​ទាំង​៥​នាក់​ចាប់​បង្ខាំ​.​ង​នោះ​ឈ្មោះ LI JIAN ប្រុស អាយុ​៤១​ឆ្នាំ គ្មាន​កន្លែង​ស្នាក់​នៅ​ពិតប្រាកដ​ទេ ។

ប៉ុន្តែ​លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ជនជាតិ​ចិន​ម្នាក់​នេះ​ត្រូវ​បាន​ជនជាតិ​ខ្មែរ​ខាងលើ​ចាប់​បង្ខាំង​នៅ​ក្រុង​ប​វិត ខេត្តស្វាយរៀង អស់​រយៈពេល​៤​យប់​៤​ថ្ងៃ ទើប​បញ្ជូន​តាម​រថយន្ត​ទូ​រី​ស​មួយ​គ្រឿង​ចេញពី​ក្រុង​ប​វិត ឆ្ពោះទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ក្នុង​ចេតនា​ទុច្ចរិត តែ​ចៃដន្យ​ត្រូវ​កម្លាំង​របស់​លោក សហការ​ជាមួយ​កម្លាំង​ជំនាញ​តាម​បណ្ដា​ស្រុក​នានា ជាប់​ផ្លូវជាតិ​លេខ​៥ ស្តាប់​ចាប់​បាន ក្រោយ​ពី​មានការ​ផ្ដល់​ពី​នាយកដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ ។

បើ​តាម​របាយការណ៍​ដដែល ករណី​ជនជាតិ​ខ្មែរ​មួយ​ក្រុម​ចាប់ពង្រត់​ជនជាតិ​ចិន​ខាងលើ​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​សង្កែ ក្រោម​ន​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត និង​ដឹកនាំ​កម្លាំង​ចុះ​កិច្ច​ប្រតិបត្តិការ​ដោយ​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង ស្ទាក់​ចាប់​បាន កាលពី​វេលា​ម៉ោង​៦​និង​៤៨​នាទី​យប់ ថ្ងៃ​ទី​១០​តុលា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ (​ផ្លូវ​ហា​យ​វេ​) ត្រង់​ចំណុច​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ។

ក្រុម​ជនសង្ស័យ​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ​ស្ដា​រិច ប្រភេទ​១២​កៅអី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AZ-8138 ។ ពេល​ដែល​សមត្ថកិច្ច​ស្ទាក់​ជាប់​ក្នុង​គោលដៅ គេ​រក​ឃើញ​នៅ​ក្នុង​រថយន្ត​នោះ​ជិះ​គ្នា​០៥​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​០៥​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​០៤​នាក់ (​រាប់​ទាំង​តៃកុង​) និង​ជនជាតិ​ចិន​ម្នាក់ ដែល​ត្រូវ​ជនជាតិ​ខ្មែរ​ជិះ​អម​សង្ខាង​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត ។

បើ​តាម​លោក ឈឿ​ង គឹ​ម​សុង ដែល​បាន​សាកសួរ​ជំ​ហ៊ាន​ដំបូង​គេ​មិន​អាច​ស្ដាប់​ភាសារ​ចិន​បាន​ទេ រីឯ​ជនជាតិ​ចិន​វិញ បាន​ត្រឹ​រម​ងក់ក្បាល គ្រវីក្បាល​តែ​ប៉ុណ្ណោះ ខណៈ​ជនជាតិ​ខ្មែរ​ទាំង​តៃកុង​ទាំង​អ្នក​រួម​ដំណើរ​បាន​ប្រាប់​ថា ពួក​គេ​ធ្វើ​ដំណើ​ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​គឹ​ម សុង បាន​បញ្ជាក់​ថា ដោយ​មានការ​សង្ស័យ ហើយ​ថែម​ទាំង​មាន​តម្រុយ​ពី​នាយកដ្ឋាន​ថា មាន​រថយន្ត​ដែល​មាន​ភិនភាគ​បែប​នេះ​បាន​ចាប់ពង្រត់​ជនជាតិ​ចិន​ម្នាក់​ចេញពី​ក្រុង​ប​វិត ដឹក​ឆ្ពោះទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ទើប​លោក​សុំ​គោលការណ៍​លោកស្នងការ​ខេត្ត​នាំ​រថយន្ត និង​អ្នក​ជិះ​ទាំងអស់​ទៅ​កាន់​ស្នងការ​ដើម្បី​សាកសួរ ។ នៅ​ពេល​នោះ លោក​បាន​ហៅ​អ្នកបកប្រែ​ភាសារ​ចិន​មក​សួរនាំ​ទើប​ដឹង​ថា ជនជាតិ​ចិន​រូប​នេះ ត្រូវ​គេ​ចាប់ពង្រត់​ពី​ក្រុង​ប​វិត ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មែន ហើយ​ស្នើរ​គោលការណ៍​លោកស្នងការ និង លោក​ព្រះរាជអាជ្ញា ដើម្បី​ឃាត់ខ្លួន​យក​គេ​ជា​បណ្ដោះអាសន្ន​តែ​ម្ដង ។

បើ​តាម​ចម្លើយ​ជនជាតិ​ចិន ដែល​ត្រូវ​សមត្ថកិច្ច​ដកស្រង់​សម្ដី​បាន​ឲ្យ​ដឹង​ថា ខ្លួន​ត្រូវ​គេ​ចាប់​បង្ខាំ​.​ង​ទុក​នៅ​ក្រុង​ប​វិត ខេត្តស្វាយរៀង ចំនួន​៤​យប់ ៤​ថ្ងៃ​កន្លង​មក​ហើយ មុន​ពេល​គេ​បញ្ជូន​ខ្លួន​ចេញ​មក ។ សមត្ថកិច្ច​បាន​ស្រង់​សម្ដី​ជនជាតិ​ចិន​នេះ​ទៀត​ថា ខ្លួន​ត្រូវ​គេ​ចាប់​បង្ខាំង ក្នុង​គោលបំណង​«​ជំរិត​យក​ប្រាក់​» ។ ហើយ​ពេល​នេះ​គេ​ចាប់បង្ខំ​ឲ្យ​ឡើង​រថយន្ត តែ​មិនដឹង​ថា​គេ​នាំ​យក​ទៅ​ណា​ទេ ។

ដោយឡែក​ក្រុម​ជនជាតិ​ខ្មែរ​០៤​នាក់ រាប់​តាំង​អុ្ន​ក​បើកបរ​រថយន្ត​ផង​បាន​ផ្ដល់​ចម្លើយ​ដូច​ៗ​គ្នា​ថា ពួក​គេ​បាន​ដឹក​ជនជាតិ​ចិន​ម្នាក់​នេះ​ចេញពី​ក្រុង​ប​វិត ខេត្តស្វាយរៀង ឆ្ពោះទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ហើយ​ផែនការ​នេះ គឺ​ធ្វើ​តាម​ការ​រៀបចំ​របស់​ឈ្មោះ ស៊ា​ត គឹ​ម​ហេង ជា​ជនជាតិ​ខ្មែរ រស់នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​អ្នក​បង្គាប់បញ្ជា​ឲ្យ​ពួក​ខ្លួន​ដឹក​ជនជាតិ​ចិន​ម្នាក់​នេះ ។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ដែរ​ថា តាម​ពិត​ការ​ស្តាប់​ចាប់​រថយន្ត​បាន​ភ្លាម​ៗ យើង​បាន​ឃាត់ខ្លួន​មនុស្ស​នៅ​ក្នុង​រថយន្ត​នោះ​ត្រឹមតែ​០៥​នាក់ រាប់​ទាំង​ជនជាតិ​ចិន​ម្នាក់​ផង ដែល​ជា​ជន​រង​គ្រោះ ។ ប៉ុន្តែ​ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ដែល​អះអាង​ថា ឈ្មោះ​ស៊ា​ត គឹ​ម​ហេង ជា​មេខ្លោង​រៀបចំ​ផែនការ​នេះ ទើប​លោក​សុំ​កោ​ល​ការណ៍​លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​តាម​ទៅ​ឃាត់ខ្លួន​មេខ្លោង ឈ្មោះ ស៊ា​ត គឹ​ម​ហេង រហូត​ដល់​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សម្របសម្រួល និង​សហការ​ផ្ទាល់​ពី​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។

លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ដែរ​ថា សំ​រឿង​នេះ​ត្រូវ​បាន​ពន្យារពេល​យូរ​បន្តិច ដោយសារ​តែ​យើង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ឈាន​ទៅ​រក​ចាប់​ខ្លោង​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា បើ​តាម​ការ​ផ្ដល់​ព្រឹត្តិ​ហេតុ​ខ្លះ​ៗ​ពី​នាយក​ស​ដ្ឋា​ន និង​យោង​លើ​ចម្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ​ជនជាតិ​ខ្មែរ​ទាំង​០៥​នាក់ ថែម​ទាំង​ស្ដាប់​ចម្លើយ​បំភ្លឺ​ពី​ជនជាតិ​ចិន​ដែល​រង​គ្រោះ​ផង យើង​អាច​សន្និដ្ឋាន​បឋម​ទៅ​លើ​ក្រុម​ជនជាតិ​ខ្មែរ​ទាំង​០៥​នាក់ ពួក​គេ​អាច​ត្រូវ​ជាប់​សង្ស័យ​ពី​បទ​«​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​»​។

លោក​បាន​ប្រាប់​ថា ពេល​នេះ​យើង​បាន​ដោះ​លែង​ជនជាតិ​ចិន​ឲ្យ​ត្រឡប់​ទៅ​វិញ តែ​ជនសង្ស័យ​ចំនួន​០៥​នាក់ ជា​ជនជាតិ​ខ្មែរ​រាប់​ទាំង​មេខ្លោង​នៅ​ខេត្ត​ព្រះ​សីហ​នុ​ផង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ ដោយ​យោង​តាម​បទ​ប​បញ្ជា​លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។ ប៉ុន្តែ​តាម​គោលការណ៍​លោកស្នងការ​យើង​នៅ​តែ​ធ្វើការ​ស៊ើបអង្កេត​បន្ត​ទៀត ព្រោះ​គេ​នៅ​តែ​សង្ស័យ​ថា «​សំណុំរឿង​នេះ អាច​មាន​មេខ្លោង​ធំ​ជាង​នេះ ជា​អ្នក​រៀប​គម្រោង​ចាប់​បង្ខាំង​ជនជាតិ​ចិន​ចូ​ប​នេះ ក្នុង​ចេតនា​ប្រព្រឹត្ត​បទ​ឧ​ក្រិ​.​ដ្ឋ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ