រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកជាឪពុកម្តាយ មានពេលខ្លះក្នុងជីវិត អ្នកអាចមានអារម្មណ៍ថា ការចិញ្ចឹមបីបាច់កូន គឺជារឿងមួយពិបាកណាស់ ។ ការចិញ្ចឹមកូនពេលខ្លះជាប់ពាក់ព័ន្ធនឹងបន្ទុកការងារច្រើនជាងភាពសប្បាយរីករាយ ។ ពិតណាស់ ឪពុកម្តាយគប្បីមានការទទួលខុសត្រូវចំពោះកូនរហូតដល់ពួកគេក្លាយជាមនុស្សពេញវ័យ ដែលទាមទារទាំងកម្លាំងផ្លូវកាយ និងកម្លាំងផ្លូវចិត្ត ។ ភាពតានតឹងប្រចាំថ្ងៃ ដូចជាការរៀបចំកូនឱ្យទៅរៀន ការជួយកិច្ចការផ្ទះកូន និងការធ្វើការងារខ្លួនឯងពីផ្ទះអាចធ្វើឱ្យការចិញ្ចឹមកូនកាន់តែលំបាក ។
តើការចិញ្ចឹមកូនជាអ្វី ? ការចិញ្ចឹមកូនគឺការផ្តល់ឱ្យពួកគេនូវការការពារ និងការថែទាំ ដើម្បីធានាដល់ការលូតលាស់ប្រកបដោយសុខភាពល្អរហូតដល់ពេញវ័យ ។ ឪពុកម្តាយត្រូវការពេលវេលា ថាមពល និងកម្លាំងផ្លូវចិត្តយ៉ាងច្រើន ដូច្នេះការចិញ្ចឹមកូនមិនមែនជាដំណើរការងាយស្រួលនោះទេ ។
តើធ្វើដូចម្តេចដើម្បីឱ្យការចិញ្ចឹមកូនមានភាពងាយស្រួល ? ទទួលស្គាល់ថា ជំហានដំបូង គឺត្រូវទទួលស្គាល់ថា ការចិញ្ចឹមកូន គឺពិបាកណាស់ នោះយើងអាចទុកចោលការរំពឹងទុកដែលមិនប្រាកដប្រជាដែលថា ការចិញ្ចឹមកូននឹងងាយស្រួល ។ វិធីនេះជំនួសឱ្យការធ្វើជាកំពូលវីរបុរស យើងអាចនឹងសុំជំនួយមើលថែទាំខ្លួនឯង និងដាក់សម្ពាធខ្លួនឯង និងកូនតិចតួចជាងមុន ។ ព្យាយាមមិនឱ្យគ្រប់គ្រងកូនខ្លាំងពេក ។ សូមចងចាំថា ក្នុងនាមឪពុកម្តាយ យើងមិននៅទីនេះដើម្បីគ្រប់គ្រងកូនទេ ។ យើងត្រូវបង្រៀនក្មេងៗពីរបៀបដែលពួកគេអាចគ្រប់គ្រងខ្លួនឯង ដើម្បីក្លាយជាមនុស្សពេញវ័យដែលមានផលិតភាព និងជោគជ័យ ។
ស្វែងរកព័ត៌មានអំពីការចិញ្ចឹមកូនដែលអាចទុកចិត្តបាន ។ ការទទួលបានព័ត៌មានអំពីការចិញ្ចឹមកូនដែលអាចទុកចិត្តបាននឹងជួយកាត់បន្ថយបន្ទុក ឬភាពតានតឹងរបស់ឪពុកម្តាយ ។ ព្យាយាមយល់ពីកូនរបស់អ្នក ការយល់ច្បាស់អំពីកូនរបស់អ្នក គឺជារឿងសំខាន់បំផុតមួយ ដែលអ្នកត្រូវរៀនសូត្រក្នុងនាមជាឪពុកម្តាយ ។ សូមចងចាំថា កុមារគ្រប់រូប គឺខុសគ្នា ។ វិធីមួយដែលអ្នកអាចយល់ពីកូនរបស់អ្នកបានកាន់តែល្អ គឺការសង្កេតមើលពួកគេ នៅពេលពួកគេគេង ញ៉ាំ ឬលេង ។
លើសពីនេះ សូមចំណាយពេលនិយាយជាមួយកូនរបស់អ្នក និងលើកទឹកចិត្តកូនឱ្យចែករំលែកពីអារម្មណ៍របស់ពួកគេ ។ វាក៏សំខាន់ផងដែរក្នុងការយល់ដឹងអំពីបរិយាកាសជុំវិញកូនរបស់អ្នក ដូចជា សាច់ញាតិ មិត្តភក្តិ គ្រូបង្រៀន និងសហគមន៍ជាដើម ដោយសារបរិយាកាសអាចប៉ះពាល់ដល់អាកប្បកិរិយារបស់ពួកគេ ៕ ប្រភព ៖ extension
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ ចាប់ទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ២០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ និងបន្ថែមកម្មវិធីសិក្សាអមអន្តរជាតិ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ