អាជីវករនៅតំបន់ផ្សារចាស់ ត្អូញថា គ្មានអ្នកទិញ ខណៈអ្នកខ្លះថា ១ថ្ងៃលក់មិនបាន១ដុល្លារផង
- សៀមរាប
ខេត្តសៀមរាប ៖ អាជីវករ លក់ដូរ នៅ តំបន់ផ្សារចាស់ ដូចជាះ វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ និង…
ខេត្តសៀមរាប ៖ អាជីវករ លក់ដូរ នៅ តំបន់ផ្សារចាស់ ដូចជាះ វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ និង…
ខេត្តសៀមរាប ៖ អាជីវករ លក់ដូរ នៅ តំបន់ផ្សារចាស់ ដូចជាះ វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ និង គ្រឿងអលង្ការ គ្រប់ប្រភេទ នាំគ្នា ត្អូញត្អែរ គ្មានអ្នកទិញ ខណៈភ្ញៀវទេសចរណ៍ ធ្លាក់ចុះ បាន ត្រឹមតែ ដើរ មើល ប៉ុណ្ណោះ។
បើតាម ស្ត្រី ម្នាក់ លក់វត្ថុអនុស្សាវរីយ៍ សូមមិនបញ្ចេញឈ្មោះ រស់នៅក្នុងភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានរៀបរាប់ប្រាប់ភ្នាក់ងារកោះសន្តិភាព នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះថា សព្វថ្ងៃ អ្នកស្រី ចេញពីផ្ទះ មករៀបចំឥវ៉ាន់ លក់ដូរ នៅចន្លោះម៉ោង ៧ ទៅម៉ោង ៨យប់ រហូតដល់ម៉ោង ១១ យប់ ជួនកាល លក់បាន ត្រឹម តែ១០ ដុល្លារ ក្នុងមួយថ្ងៃ ជួនកាល ក្នុងមួយថ្ងៃ មិនបាន ១ ដុល្លារផង ។
អ្នកស្រីបន្តថា ការលក់ ធ្លាក់ចុះនេះ តាំងពី ខែ ៤ រហូតដល់ ខែ ៩ ឆ្នាំ២០២៤ នេះ ណាមួយ ភ្លៀងធ្លាក់ខ្លាំងផង ទើបលក់ មិនសូវដាច់។ ចំណែក ប្អូនប្រុស ឈ្មោះ វិចិត្រ លក់ គ្រឿងអលង្ការ មានទីលំនៅ ក្នុងភូមិ ស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប បាន រៀបរាប់ ប្រហាក់ប្រហែល និង អ្នកស្រី ខាងលើ ដែរ សព្វថ្ងៃ មាន ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ដើរ មក លេងក្នុងតំបន់ផ្សារចាស់ និង ផាប់ស្ទ្រីត គ្រាន់តែ នាំគ្នា ចូលមើល សំលឹង ឥវ៉ាន់ ទាំងអស់នោះ ប៉ុន្តែ មិនទិញ។
រីឯ ប្អូន ស្រី អ្នកលក់សម្លៀកបំពាក់ បាន រៀបរាប់ ប្រាប់ភ្នាក់ ងារកោះសន្តិភាព យើងថា បច្ចុប្បន្ន ការលក់ដូរ នៅតំបន់ផ្សារចាស់ អ្នកលក់ ទាំងអស់លក់បានខ្លះៗ មួយចំនួន ប៉ុន្តែ ភាគ ច្រើន គឺ មិនដាច់ ស្ទើរ គ្រប់ តូប តាំងពី ខែ មិនា ឆ្នាំ ២០២៤ រហូត មកដល់ ដើម ខែ កញ្ញា ឆ្នាំ២០២៤ មកម្ល៉េះ ខ្លះ អំពាវនាវ លក់ដីធ្លី ក៏មិនដាច់ ខ្លះ ជួលតូប គេលក់។
ចំណែក ប្អូនប្រុស ហៅ ពូ ម៉ៅ លក់ វត្ថុអនុស្សាវរីយ៍ ផ្នែក រូបភាព ដែល ជាជាងគំនូរ និងចម្លាក់ ដោយ ខ្លួនឯង នោះ មានទីលំនៅ ក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានរៀបរាប់ប្រាប់ថា កាលពីមុន រូបខ្ញុំ លក់ រូបភាព ដែល ខ្ញុំ គូរ និង ចម្លាក់ ដោយខ្លួនឯងនេះ បាន ក្នុងមួយថ្ងៃ មិនក្រោមពី ២០ ផ្ទាំង ទៅ ៥០ ផ្ទាំងទេ ។ ចាប់ផ្ដើម តាំង ពី ខែ ៤ រហូត ដល់ខែ ៩ ឆ្នាំ២០២៤ នេះមក ជួនបាន ជួន អត់ ។ហើយ ក្នុង រូបភាព ប្រាសាទ អង្គរ វត្ត លក់ ឱ្យ ភ្ញៀវខ្មែរ ក្នុង មួយផ្ទាំងធំ តម្លៃ ៨០ ដុល្លារ ។ចំណែក ក្នុង រូបភាព ប្រាសាទ អង្គរវត្ត លក់ ឱ្យ ភ្ញៀវបរទេស ក្នុង មួយផ្ទាំងធំ តម្លៃ ១០០ ដុល្លារ ។ ក្នុង ការលក់នេះ មាន លក់ ចាប់ពី ១ ដុល្លារ រហូតដល់ ១០០ ដុល្លារ គ្រប់ រូបភាព ទាំងអស់ ។
សូម រំលឹកផងដែរ ថា បងប្អូន អាជីវករ លក់ដូរ នៅក្នុងតំបន់ ផ្សារចាស់ ក្នុងភូមិមណ្ឌល ១ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប សូមសំណូមពរដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ជាពិសេស សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ជំទាវ ព្រមទាំងក្រសួងពាក់ព័ន្ធ មេត្តា ជួយ ផ្សព្វផ្សាយ និង រកភ្ញៀវបរទេស ឱ្យចូល មក អភិវឌ្ឍន៍ និង មកទស្សនាប្រាំងប្រសាទ អង្គរវត្ត ក្នុងប្រទេសកម្ពុជា ឱ្យបាន ច្រើនកុះករ ផងដែរ ៕
ចែករំលែកព័តមាននេះ