ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី ៖ សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​កម្ពុជា រួមចំណែក​លើកកម្ពស់​វិស័យ​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ នៅ​កម្ពុជា

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី ២៧ ខែកញ្ញា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី ២៧ ខែកញ្ញា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម នៅ​វិមាន​សន្ដិភាព ។

ក្នុង​ឱកាស​នៃ​ជំនួប លោកស្រី ញ៉ែ​ត ស្រី​អូន ប្រធាន​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​កម្ពុជា បាន​គោរព​អបអរសាទរ​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល ដែល​សម្រេច​បាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក និង​បាន​គោរព​រាយការណ៍ ជូន​សម្តេច​ធិ​បតី អំពី​វឌ្ឍនភាព​ការងារ​របស់​សមាគម ដែល​មាន​ដូច​ជា ៖ ការ​ប្រមូលផ្ដុំ​ចងក្រង​សមាជិកសមាគម​, ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​នានា និង​ការ​រៀបចំ​ពិ​ពរ​ណ៍​គ្រឿងអលង្ការ​ប្រចាំឆ្នាំ​ ។

ទន្ទឹម​នេះ លោកស្រី​ប្រធាន​សមាគម ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិ​បតី​ថា សមាគម​មាន​ផែនការ​បង្កើត​វិទ្យាស្ថាន​មួយ ដើម្បី​សិក្សា​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​ជំនាញ​កែ​ច្នៃ​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ នៅ​កម្ពុជា ។

ជា​ការ​ឆ្លើយ​តប សម្ដេច​ធិ​បតី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ​របស់​សមាគម ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​របស់​សមាគម​ក្នុង​ការ​លើកកម្ពស់​វិស័យ​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​នៅ​កម្ពុជា ។

សម្ដេច​ធិ​បតី បាន​គូសបញ្ជាក់​ថា សម្ដេច​គាំទ្រ​គំនិត​ផ្តួចផ្តើម នៃ​ការ​រៀបចំ​ពិ​ពរ​ណ៍​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ ២​ដង ក្នុង​មួយ​ឆ្នាំ និង​ការ​បង្កើត​វិទ្យាស្ថាន ដោយ​សម្ដេច​បាន​ណែនាំ​ឱ្យ​សមាគម​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សហការ​រ​រៀបចំ​សិក្សា​បន្ថែម​លើ​ការ​រៀបចំ​ឯកសារ​ទស្សនាទាន និង​ផែនការ​សកម្មភាព នៃ​ការ​បង្កើត​វិទ្យាស្ថាន​នេះ ។

សម្ដេច​ធិ​បតី បាន​លើកទឹកចិត្ត​ឱ្យ​សមាគម​ជំរុញ​ការ​ផលិត កែ​ច្នៃ​ផលិតផល​ត្បូង ក្នុងស្រុក​ឱ្យ​បាន​កាន់តែ​ច្រើន ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស កសាង​ទំនុកចិត្ត និង​ការពារ​អ្នក​ប្រើប្រាស់ និង​អាជីវករ​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ