ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ខពួក​ក្រុម​ឆក់​កាបូបដៃ​​ពីស្ត្រីម្នាក់ ត្រូវបង្ក្រា.ប

11 ម៉ោង មុន

ខេត្តព្រះវិហារ​ ៖ បក្ខពួក​ក្រុម​ជនសង្ស័យ​ចំនួន​៤​នាក់​ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃរ​ពី​ស្ត្រីម្នាក់​ក៏​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ភ្លាម​ៗ​ដែរ​បន្ទាប់​ពី​ទទួល​បណ្តឹង​រាយ​ការ​ពី​ជន​រង​គ្រោះ​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៥.១០​នាទីល្ងាច​​ថ្ងៃ​ទី​២៣ ​ខែកញ្ញា​ ឆ្នាំ​២០០២៤​ ដោយ​មាន​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឩ​ត្តម​សេនី​យ៏​ទោ​សួ​ស សុខ​ដា​រ៉ា​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក…

ខេត្តព្រះវិហារ​ ៖ បក្ខពួក​ក្រុម​ជនសង្ស័យ​ចំនួន​៤​នាក់​ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃរ​ពី​ស្ត្រីម្នាក់​ក៏​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ភ្លាម​ៗ​ដែរ​បន្ទាប់​ពី​ទទួល​បណ្តឹង​រាយ​ការ​ពី​ជន​រង​គ្រោះ​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៥.១០​នាទីល្ងាច​​ថ្ងៃ​ទី​២៣ ​ខែកញ្ញា​ ឆ្នាំ​២០០២៤​ ដោយ​មាន​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឩ​ត្តម​សេនី​យ៏​ទោ​សួ​ស សុខ​ដា​រ៉ា​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឱ សេង អធិការ​នគរបាល​ស្រុក​គូលែន ​និង​លោក​វរសេនីយ៍ទោ​គឹ​ម សា​រឿ​ន​ អធិការរង​ផ្នែក​យុ​ត្តិ​ធ​ម៏​ផង​នោះ​ក៏​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ភ្លាម​ៗ​សហការ​ជាមួយ​និង​កម្លាំង​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រយង់​បូក​រួម​នឹង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គូលែន​ត្បូង​ផង​ក៏​បាន​ចុះ​ពួនស្ទាក់​ក៏​ឈាន​ទៅ​ដល់​ឃាត់ខ្លួនចំនួន​៤​នាក់​ដែល​ក្នុង​នោះ​រួម​មាន​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប​នោះ​មានឈ្មោះ សៀង យឹ​ម ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ​ មុខរប​ជា​កសិករ​ រស់នៅ​ភូមិ​ស្រយង់ជើង​ ឃុំ​ស្រយង់ ​ស្រុក​គូលែន ​ខេត្តព្រះវិហារ​។

ប្រភព​បន្ត​ថា​ក្រុម​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​នៅ​ថ្ងៃ​ទី​២៣ ​ខែកញ្ញា​ ឆ្នាំ​២០០៤ ​ត្រង់​ចំនុច​ស្រែ​ថ្នល់​អំពិល​ចំងាយ​ប្រហែលជា​៤​គីឡូម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ​។

ឯ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទី​១-​ឈ្មោះ​ហៀ​ង កក្កដា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរប​មិន​ពិតប្រាកដ​ប​ច្ចុ​រស់នៅ​ភូមិ​ថ្លុក​អណ្តូង​សង្កាត់​ស្ល​ក្រាម​ក្រុង​ខេត្តសៀមរាប​ជា​ជន​ដៃដល់​។

ទី​២-​ឈ្មោះ ឆោម កុសល់ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរប​ជា​កសិករ​រស់នៅ​ចំនុច​ព្រៃវែង ភូមិ​សំបូរ​ឃុំ​ស្រយង់​ស្រុក​គូ​លែ​លើ​ខេត្តព្រះវិហារ​ជា​បក្ខពួក​រួមគំនិត​។

ទី​៣-​ឈ្មោះ វេ​៉​ត ពិសិដ្ឋ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ចំនុច​ព្រៃវែង​ភូមិ​សំបូរ​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​ជា​បក្ខពួក​រួមគំនិត​។

នឹង​ទី​៤-​ឈ្មោះ ព្រំ រក្សា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរប​ជា​កសិករ​ស្នាក់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​មាន​ម៉ូតូ​ចំនួន​២​គ្រឿង​ទូរ​សព្ទ័​ដៃ​ចំនួន​៤​គ្រឿង​ជា​របស់​ជនសង្ស័យ​នឹង​២​គ្រឿង​ទៀត​ជា​របស់​ស្ត្រីជន​រង​គ្រោះ​បូក​រួម​និង​លុយ​ខ្មែរ​ចំនួន​៤៧​មុ​ឺ​ន​រៀល​ផង​ដែរ​។

ហើយ​បាន​នាំ​ខ្លួន​ទៅ​សួរនាំ​ពួក​គេ​បាន​សារភាព​ថា​ពិតជា​បាន​ប្រព្រឹត្តនិង​ធ្វើ​សកម្មភាព​ដូច​ស្ត្រីជន​រង​គ្រោះ​រាយ​ការ​ណ៏​នោះ​មែន​។

ជនសង្ស័យ​រួម​និង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ចាត់កា​បន្ត​តាម​និ​តិ​វិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ