ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​បម្រាម​​មិន​ឱ្យ​ចូល​ នៅ​តែ​លួច​ចូល​…​ជា.ន់​មី.ន​ផ្ទុះ​ដា.ច់.​ជើ.ង​

11 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ចូល​ទៅ​កាប់​ឈើ​ធ្វើ​អុស​ក្នុង​តំបន់ហាមឃាត់​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បាន​ជួប​គ្រោះ​អកុសល​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង ហើយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​និង​កម្លាំងយោធា​ចូល​ទៅ​ជួយ​សង្គ្រោះ​យក​ចេញពី​ក្នុង​តំបន់​គ្រោះថ្នាក់ ។ ក្រោយ​កើតហេតុ​ទាំង​ភាគី​យោធា​ថៃ និង​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ និង​យោធា​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ចូល​ទៅ​សង្គ្រោះ ដោយ​ដាក់​អង្រឹង​សែង​ចេញពី​តំបន់​មាន​មីន…

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ចូល​ទៅ​កាប់​ឈើ​ធ្វើ​អុស​ក្នុង​តំបន់ហាមឃាត់​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បាន​ជួប​គ្រោះ​អកុសល​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង ហើយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​និង​កម្លាំងយោធា​ចូល​ទៅ​ជួយ​សង្គ្រោះ​យក​ចេញពី​ក្នុង​តំបន់​គ្រោះថ្នាក់ ។

ក្រោយ​កើតហេតុ​ទាំង​ភាគី​យោធា​ថៃ និង​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ និង​យោធា​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ចូល​ទៅ​សង្គ្រោះ ដោយ​ដាក់​អង្រឹង​សែង​ចេញពី​តំបន់​មាន​មីន ហើយ​ឱ្យ​ក្រុម​សង្គ្រោះ​ទៅ​យក​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត និង​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នៅ​ស្រុក​មង្គលបុរី ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ ជា​តំបន់​ស្ថិត​ក្នុងភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។លោក​វរសេនីយ៍ឯក អុ​ឹ​ម សុ​ភារៈ អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ យឹ​ម សុភាព ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​អាង​សីលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។លោក​អធិការ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ចូល​ទៅ​កាប់​ឈើ​ធ្វើ​អុស​តាម​បន្ទាត់​ព្រំដែន បាន​ជាន់​មីន​បណ្តាល​ឱ្យ​ផ្ទុះ​កក្រើក​ព្រៃ​ដាច់​ជើង​ម្ខាង​ផ្នែក​ខាងស្តាំ ។

លោក​វរសេនីយ៍ឯក អុ​ឹ​ម សុ​ភារៈ បាន​បញ្ជាក់​ថា កន្លែង​ដែល​ជន​រង​គ្រោះ​ទៅ​កាប់​ឈើ​អុស​ដុត​នោះ​ជា​កន្លែង​ដែល​មាន​ដាក់​បម្រាម​មិន​ឱ្យ​ចូល តែ​ជន​រង​គ្រោះ​នៅ​តែ​លួច​ចូល​ទៅ​កាប់​ឈើ​ធ្វើ​អុស ទើប​បណ្តាល​ឱ្យ​ជាន់​មីន​ដាច់​ជើង​ម្ខាង​ផ្នែក​ខាងស្តាំ​របួសធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។មុន​នេះ​មន្ត្រី​ស៊ី​ម៉ាក់​បាន​ពន្យល់​ពី​បញ្ហា​ដែល​កំណត់​ថា ភូមិ ឃុំ ស្រុក ខេត្ត​អស់​មីន គឺ​សំដៅលើ​ការ​អស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​គ្រប់​ប្រភេទ ខណៈ​គ្រាប់​មីនតោន គ្រាប់បែក​ចង្កោម គ្រាប់​ទម្លាក់​ពី​យន្តហោះ គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​ជា​សំណល់​សង្គ្រាម​គ្រប់​ប្រភេទ គឺជា​សំណល់​សង្គ្រាម មិន​ស្ថិត​ក្នុង​និយម​ន័យ​ភូមិ ឃុំ ស្រុក ខេត្ត​អស់​មីន​នោះ​ទេ ។

ការ​លើក​ឡើង​របស់​មន្ត្រី​ស៊ី​ម៉ាក់ បន្ទាប់​ពី​មាន​ករណី​បុរស​ម្នាក់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​មីនតោន នៅ​ខេត្ត​ត្បូងឃ្មុំ ខណៈ​ខេត្ត​មួយ​នេះ​បាន​ប្រកាស​ថា​ជា​ខេត្ត​អស់​មីន ។តាម​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ក​ប៊ុ​ក​អង្គភាព​ស៊ី​ម៉ាក់​បានឱ្យ​ដឹង​ថា ការ​ប្រកាស​ថា​ភូមិ ឃុំ ស្រុក ខេត្ត​អស់​មីន គឺ​សំដៅ​អស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​គ្រប់​ប្រភេទ ដូច្នេះ​សម្រាប់​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​ថៃ​ភាគ​ខាងលិច​ប្រទេស គឺ​មិន​ទាន់​កំណត់​បាន​ថា​ជា​ខេត្ត​អស់​មីន​ទេ ។ តែ​ស្ថិត​ក្រោម​អនុសញ្ញា​មីន​អន្តរជាតិ​អូ​តា​វ៉ា និង​នៅ​តាម​គ្រប់​ទីតាំង​ភូមិសាស្ត្រ​ដែល​បានដឹង ដោយ​មាន​កំណត់​ត្រា​ក្នុង​ទិន្នន័យ​ជាតិ​ប៉ុណ្ណោះ ។

ដូច្នេះ ​គ្រាប់​មីនតោន គ្រាប់បែក​ចង្កោម គ្រាប់​ទម្លាក់​ពី​យន្តហោះ គ្រាប់​មិន​ទាន់​ផ្ទុះ​សំណល់​សង្គ្រាម​គ្រប់​ប្រភេទ មិន​ស្ថិត​ក្នុង​និយម​ន័យ​ភូមិ​ឃុំ​ស្រុក​ខេត្ត​អស់​មីន​នោះ​ទេ សូ​ម្បី​តែ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ដែល​ស្ថិត​នៅ​រ៉ា​យ​ប៉ាយ​ដោយ​គ្មាន​ព័ត៌មាន និង​កំណត់​ត្រា​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ជាតិ​ក៏​គ្មាន​ក្នុង​យុទ្ធសាស្ត្រ​ប្រកាស​អស់​មីន​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ