រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះបង្ក្រាបទីតាំងបង្កប់ល្បែងឆ្នោតវៀតណាមនៅក្នុងផ្សារកាប់គោ ឃាត់បានមនុស្សស្រី០៣នាក់ ដែលហ៊ានបើកផ្គើនមិនខ្លាចអាជ្ញាធរ ។
ប្រតិបត្តិការនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង០២ និង២៥នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្នុងផ្សារកាប់គោ តូបលេខ១២ តាមបណ្តោយផ្លូវលេខ ០៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីលោក កៀង ល័ក្ខ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានប្រាប់អោយដឹងថា លោកបានទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋថា មានទីតាំងតូបមួយកន្លែង នៅក្នុងផ្សារកាប់គោមាន បង្កប់ល្បែងសុីសងឆ្នោត យ៉ាងអនាធិបតេយ្យ ។ បន្ទាប់ពីទទួលបានដំណឹងបែបនេះ លោកបានបញ្ជារអោយកម្លាំងចុះទៅបង្ក្រាបភ្លាមៗតែម្តង ។
ជាលទ្ធផល កម្លាំងគណៈបញ្ជាការ បានធ្វើការដកហូតបាននូវសម្ភារៈមានដូចជា ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង , ទូរស័ព្ទ០៣គ្រឿង , ក្រដាសមួយចំនួនាម្រាប់កត់ឆ្នោត រួមនឹងមេឆ្នោតស្រីចំនួន០៣នាក់ផងដែរ ។
បច្ចុប្បន្ន មេឆ្នោតទាំង០៣នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ