ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង់​គ្រប់​ប្រភេទ​៤,០០០​គ្រឿង ត្រូវ​អគ្គិភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង ក្នុង​ឃ្លាំង​ស្តុក​នៅ​ជ្រោយចង្វារ

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កង់​គ្រប់​ប្រភេទ ចំនួន ៤,០០០​គ្រឿង ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ឆាប​ឆះ​ឃ្លាំង​ស្តុក កង់​អគ្គិសនី​មួយ​កន្លែង នៅ​តំបន់​អភិវឌ្ឍន៍ អូ​ស៊ី​អាយ​ស៊ី…

រាជធានី​ភ្នំពេញ ៖ កង់​គ្រប់​ប្រភេទ ចំនួន ៤,០០០​គ្រឿង ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ឆាប​ឆះ​ឃ្លាំង​ស្តុក កង់​អគ្គិសនី​មួយ​កន្លែង នៅ​តំបន់​អភិវឌ្ឍន៍ អូ​ស៊ី​អាយ​ស៊ី ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​វេលា​ម៉ោង​ប្រមាណ​០៥​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្ទើរ​មួយ​ចំហៀង​ក្រុង​។​ភ្លាម​ៗ អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ទៅ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​។ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​ម៉ោង​ប្រមាណ​០៧​និង​១០​នាទី​យប់​ថ្ងៃ​ដដែល ។ នៅ​ក្នុង​ការណ៍​នោះ សមត្ថកិច្ច​បាន​ប្រើ​គ្រឿងចក្រ កាយ​ទម្លុះ​ឃ្លាំង ដើម្បី​ងាយស្រួល បាញ់​ទឹក​ពន្លត់ ផង​ដែរ ។

មន្ត្រី​នគរបាល​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ បាន​ទៅ​អន្តរាគមន៍ ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន ១៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ៤៥​ឡាន ស្មើនឹង ១៨០​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុន OCIC ទីក្រុង​ជ្រោយចង្វារ​ចំនួន ០៧​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ២១​ឡាន ស្មើនឹង ១២៦​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុន OCIC ទីក្រុង​កោះ​ពេជ្រ​ចំនួន ០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០៤​ឡាន ស្មើនឹង ៣២​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុន OCIC ទីក្រុង​អូ​ឡាំ​ព្យា ចំនួន ០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០២​ឡាន ស្មើនឹង ១២​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន ០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០២​ឡាន ស្មើនឹង ១២​ម៉ែត្រគូប​ហើយ​ភ្លើង បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៧​និង​១០​នា​ទិ​យប់​ថ្ងៃ​ដដែល ។

ទាក់ទិន​នឹង​មូលហេតុ នៃ​ការ​កើត​មាន​អគ្គី​ភ័យ​នេះ គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ។ ទោះបីជា​យ៉ាងណា គេ​មានការ​សង្ស័យ​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។

មន្ត្រី​នគរបាល​អោយ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ បាន​បំផ្លាញ​ឃ្លាំង​ធ្វើ​ពី​ដែក​ប្រក់ស​ង្ក័​សី ទំហំ ១០​ម៉ែត្រ គុណ ៤០​ម៉ែត្រ រួម​ទាំង​កង់​គ្រប់​ប្រភេទចំនួន ៤,០០០​គ្រឿង អស់ទាំង​ស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ