ក្នុង១ថ្ងៃ! ពលករនៅថៃត្រឡប់មកស្រុកកំណើតនាឱកាសភ្ជុំបិណ្ឌ ជិត៣០០នាក់
ខេត្តបន្ទាយមានជ័យ ៖ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះគេសង្កេតឃើញពលករខ្មែរដែលត្រឡប់ពីថៃចូលមកកម្ពុជា១ថ្ងៃជិត៣០០នាក់និងថៃចាប់បញ្ជូនរយៈពេល៥ថ្ងៃជាង១០០នាក់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីយ៍ខ្មែរគេសង្កេតឃើញពលករខ្មែរដែលធ្វើការនៅប្រទេសថៃត្រូវបានត្រឡប់មកជួបជុំគ្រួសារនិងសាច់ញាតិ១ថ្ងៃមានចំនួន២៦៧នាក់ស្រី១២៨នាក់និងមានលិខិតឆ្លងដែនមានចំនួន១៤១នាក់ស្រី១២៦នាក់ដែលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកម្ពុជា ដែលឈមច្រកខ្លងលឹកប្រទេសថៃ។…
ចែករំលែកព័តមាននេះ