ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខ​ផ្ទះ​កើតហេតុ​៣​នេះ លុយ​ធំ​ជិត​ចូល​ហើយ

3 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​កើត​មុខ​ផ្ទះ​អាច​នាំ​លាភ​ធំ​ជូន​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ? ប្រសិនជា​មាន​ប្រចៀវ​ហើរ​ចូល​ផ្ទះ​របស់​អ្នក ឬ​ហើរ​កាត់​ផ្ទះ មាន​ន័យ​ថា ក្នុង​ពេល​ថ្មី​ៗ​នេះ​នឹង​មានសំណាង​ល្អ​ធំ​ចូល​ផ្ទះ​របស់​អ្នក​។ ជា​ពិសេស គ្រួសារ​របស់​អ្នក​នឹង​រស់នៅ​ចុះសម្រុង​គ្នា​ខ្លាំង ថែម​ទាំង​មាន​សុខភាព​ល្អ​ទៀត​ផង​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​កើត​មុខ​ផ្ទះ​អាច​នាំ​លាភ​ធំ​ជូន​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ?

ប្រសិនជា​មាន​ប្រចៀវ​ហើរ​ចូល​ផ្ទះ​របស់​អ្នក ឬ​ហើរ​កាត់​ផ្ទះ មាន​ន័យ​ថា ក្នុង​ពេល​ថ្មី​ៗ​នេះ​នឹង​មានសំណាង​ល្អ​ធំ​ចូល​ផ្ទះ​របស់​អ្នក​។ ជា​ពិសេស គ្រួសារ​របស់​អ្នក​នឹង​រស់នៅ​ចុះសម្រុង​គ្នា​ខ្លាំង ថែម​ទាំង​មាន​សុខភាព​ល្អ​ទៀត​ផង​។

មានគ្រួសារ​មួយ​ចំនួន​ចូល​ចិត្ត​ដាំ​រុក្ខជាតិ​បៃតង​មុខ​ផ្ទះ​ណាស់ ព្រោះ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ និង​ធ្វើ​ឲ្យ​មនុស្ស​សប្បាយចិត្ត​។ ប្រសិនជា​រុក្ខជាតិ​នោះ​ប្រែ​ពី​ក្រៀម​មក​ជា​ដុះ​ស្លឹក ចេញ​ផ្លែផ្កា នោះ​មិនយូរ​ទេ​នឹង​មាន​លុយ​ធំ​ចូល​មក​ក្នុងផ្ទះ​របស់​អ្នកជា​មិន​ខាន​ឡើយ​។

មុខ​ផ្ទះ​បើ​មាន​ដាក់​ក្រណាត់​ជាន់​ជើង​មួយ​ក៏​អាច​ជួយ​ទប់​មិន​ឲ្យ​សំណាងអាក្រក់​ចូល​មក​ផង​ដែរ​។ ប៉ុន្តែ​ក្រណាត់​នោះ​អ្នក​គួរតែ​បោក​វា​ឲ្យ​បាន​ញឹកញាប់ ទើប​អាច​នាំ​លាភ​ធំ​ចូល​មក​ច្រើន​៕





អត្ថបទសរសេរ ដោយ

កែសម្រួលដោយ