ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​៖ ក្រសួងយុត្តិធម៌​កំពុង​ពិនិត្យ​រៀប ចំ​ធ្វើ​វិសោធនកម្ម​ច្បាប់ក្រម​ព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ​ដើម្បី​កំណត់​គោលដៅ​កាត់​បន្ថយ​គ្រោះថ្នាក់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រសួងយុត្តិធម៌​បាន​កំពុង​ពិនិត្យ​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់ក្រម​ព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​គោលបំណង​សំដៅ​ដល់​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រសួងយុត្តិធម៌​បាន​កំពុង​ពិនិត្យ​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់ក្រម​ព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​គោលបំណង​សំដៅ​ដល់​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត បញ្ចប់​ការ​សិក្សា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សាល​ស​ន្នី​បាត​កោះ​ពេជ្រ​បាន​បញ្ជាក់​ថា​៖ «​ពេល​នេះ ក្រសួងយុត្តិធម៌ កំពុង​តែ​ពិនិត្យ និង​រៀបចំ​ធ្វើ វិសោធនកម្ម ក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី ។ ដែល​យើង​គួរតែ​ពិនិត្យ​មើល​គោលដៅ​ណាខ្លះ ដែល​ត្រូវ​ពិនិត្យ​មើល​ថា កាត់​បន្ថយ​គ្រោះថ្នាក់​ពិសេស​នោះ គ្រោះថ្នាក់​នៃ​ការ​ផឹក​ស្រវឹង​ហើយ​បុក​គេ​ស្លាប់​»​។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​ទៀត​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងនោះ​នឹង​ត្រូវ​តម្លើង និង​ពង្រឹង​ការ​អនុវត្ត​ត​ទោសទណ្ឌ​ស្ថិត​កម្រិត​ណា ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ខ្លាច ។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ក៏​ជា​ការ​ធ្វើ​ឲ្យ​មានការ​សម្រេច​មួយ​រួម​របស់​យើង គឺ​គោលដៅ​ទប់ស្កាត់​និង​បង្ក​ការ​នូវ​ការ​ប្រព្រឹត្តិ​បទល្មើស​ដែល​កើត​ឡើងជា​ដដែល​ៗ ។

សម្តេច​ធិ​បតី​ក៏​បាន​លើក​ឡើង​បន្ត​ថា ចំពោះ​កិច្ច​ការងារ​នេះ សម្តេច​បាន​ស្នើ​ឲ្យ​ស្ថាប័ន​តុលាការ អយ្យការ ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្តិ​បទល្មើស​ធ្ងន់ធ្ងរ​ដល់​សង្គម​ធ្វើ​យ៉ាងណា ឲ្យ​មាន​សុខ ដុមរ​នា​កម្ម​ក្នុង​សង្គម ក៏​ដូច​ជា​ការ​កាត់​បន្ថយ​ចំពោះ​ការ​ភ័យ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ដូច​ជា​បទល្មើស​គ្រឿងញៀន ជួញដូរ​មនុស្ស​បទល្មើស​ក្មេង​ទំនើង​បទល្មើស​ចរាចរណ៍​បុក​គេ​ស្លាប់​ដោយ​ភាព​ស្រវឹង​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ