ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ឱ្យ​ក្រសួងយុត្តិធម៌​ពិនិត្យ​មើល​ករណី​ការ​សម្រេច​របស់​តុលាការ​​​ក្នុង​សំណុំរឿង​បុ.ក​មនុស្ស​៤​នាក់​ស្លា.ប់ ​តែ​ដាក់​ពន្ធនាគារ​តែ​៥​ឆ្នាំ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ក្រសួង​យុ​ត្តិធម៌​អធិ​បញ្ជា​​ធ្វើការ​ពិនិត្យ​មើល​ការ​សម្រេច​របស់​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​លើ​​សំណុំរឿង​បុ.ក​មនុស្ស​ស្លាប់ ​រហូត​ដល់​៤​នាក់​ដោយសារ​ការ​ស្រវឹង​ តែ​បែរជា​ជាប់​ពន្ធនាគារ​តែ​៥​ឆ្នាំ ​។ ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី​…

រាជធានី​ភ្នំពេញ ​៖​ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ក្រសួង​យុ​ត្តិធម៌​អធិ​បញ្ជា​​ធ្វើការ​ពិនិត្យ​មើល​ការ​សម្រេច​របស់​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​លើ​​សំណុំរឿង​បុ.ក​មនុស្ស​ស្លាប់ ​រហូត​ដល់​៤​នាក់​ដោយសារ​ការ​ស្រវឹង​ តែ​បែរជា​ជាប់​ពន្ធនាគារ​តែ​៥​ឆ្នាំ ​។ ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី​ នាយក​រដ្ឋមន្ត្រី​ បន្ទាប់​ពី​ការ​រិះគន់​ជា​ច្រើន​ពី​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ថា ​ការ​សម្រេច​នេះ​ ហាក់ដូចជា​មិន​សម​នឹង​ហេតុការណ៍​ដែល​កើតឡើង​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​ជូន​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៃ​សាកលវិទ្យាល័យ​ភូមិ ន្ទ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នា​ព្រឹក​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ​នៅ​សាលស​ន្និបាត​កោះ​ពេជ្រ​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ «​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ល្ងាច​មិ​ញ​នេះ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​មួយ​រឿង​បុក​មនុស្ស​សា្ល​ប់​នៅ​ប្ញស្សី​កែវស​ម្រេច​ថា​ នេះ​ការ​ដាក់​ទោសទណ្ឌ​កម្រិត​អ​តី​ប្បរមា​ហើយ​»​ ។

សម្តេច​បញ្ជាក់​បន្ថែម​ថា​ ទោះបីជា​គ្រួសារ​នៃ​សព​បាន​ដក​បណ្តឹងរដ្ឋប្បវេណី​យ៉ាងណា​ក្តី ក៏​មិន​អាច​ឲ្យ​រួចខ្លួន​ដែរ ព្រោះថា​ ផឹក​ស្រវឹង ហើយ​បុក​គេ​ស្លាប់ ហើយ​ឲ្យ​រួចខ្លួន​ដោយសារ​គេ​ដក​ពាក្យបណ្តឹង​នោះ​ទេ គឺ​ត្រូវ​តែ​ប្តឹង​ទទួល​ជាប់​ពន្ធនាគារ ។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា​ ដើម្បី​ឲ្យ​មាន​ភាព​ពិត​ប្រា​ដក​ទទួលយក​បាន​សំណុំ​រឿ​នេះ ត្រូវ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ ហើយ​ខ្ញុំ​សួ​ម​ប្រគល់​ភារកិច្ច​ជូន​ទៅ​ក្រសួងយុត្តិធម៌ ប្រើ​អំណាច​អធិប ញ្ជា​របស់​ខ្លួន​តាម​ច្បាប់​ដាក់​គោលការណ៍​ទៅ​ព្រះ​រា​ជ្ញា​អម​សាលាឧទ្ធរណ៍​ប្តឹង​ឧទ្ធរណ៍​ដើម្បី​ប្តឹង​លើ​ការ​សម្រេច​​នេះ​ថា ​ត្រឹមត្រូវ​ឬ​នៅ​។

សម្តេច​ធិ​បតី​គូសបញ្ជាក់​ថា «​តើ​ច្បាប់​មាន​ទម្ងន់​គ្រប់គ្រាន់​ឬ​នៅ? ព្រោះថា ​សារសំខាន់​ណាស់​សម្រាប់​អ្នក​ធ្វើ​កិច្ចការ​នេះ​ពិនិត្យ​ឡើង​វិញ ​។ ​អី​ញ្ចឹ​ង​សូម​ឯកឧត្តម ​កើត រិ​ទ្ធ ​ប្រគល់​ការងារ​នេះ​ជូន​អគ្គ​ព្រះ​រា​ជ្ញា​អម​សាលាឧទ្ធរណ៍​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ថា​ ការ​សម្រេច​នេះ​ មាន​ទម្ងន់​គ្រប់គ្រាន់​ឬ​នៅ​។

ព្រោះថា ​រឿង​នេះ​គំ​រូប​មួយ​ពាក់ព័ន្ធ​ច្រើន ពិសេស​នោះ ​អ្នក​ផឹក​ស្រវឹង​ហើយ​បើកបរបុក​គេ​ស្លាប់ ហើយ​ជា​ការ​ដាស់តឿន​ដល់​អ្នក​ផ្សេង​ទៀត ដែល​ផឹក​ស្រវឹង​ហើយ​បើកបរ បុក​គេស្លាប់​»​។ ​នៅ​ចំពោះ​មុខ​និស្សិត​ច្បាប់​ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​លើក​ឡើង​ថា ​ក្រសួងយុត្តិធម៌​ត្រូវ​តែ​ពិនិត្យ​មើល​ករណី​នេះ​ហើយ​ក្នុង​ករណី​ដែល​ច្បាប់​បាន​កំណត់​ដាក់ទោស​ទណ្ឌ​អស់ ហើយ​ត្រឹមហ្នឹង​នោះ​គឺ​ត្រូវ​ពិនិត្យ ធ្វើ​វិសោធនកម្ម​ច្បាប់​ឡើង​វិញ ។

សម្តេច​ធិ​បតី​ក៏​បាន​លើក​ឡើង​ទៀត​ថា​៖« កាលពី​ថ្ងៃមុន​ករណី ឧ​កញ៉ា ស្រី ស៊ី​ណា ក៏​មា​នករ​ណី​នេះ​ដែរ «…» អី​ញ្ចឹ​ង​ដើម្បី​កុំ​ឲ្យ​លើកទឹកចិត្ត និង​ដាក់​កុំ អ្នក​ផ្សេង​ធ្វើ​បែប​នេះ​ទៀត ។ បើ​ច្បាប់​មាន​កំណត់​ត្រឹម​អស់ហើយ​យើង​មិន អាច​ធ្វើ​អ្វី​លើស​ពី​នេះ​ទេ តែ​យើង​អាច​ធ្វើ​វិ​សោ​ធនក​ម្ម្ ដើម្បី​បង្កើន​កម្រិត​ទោស​នៅ​ពេល​ក្រោយ ហើយ​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ណី​នេះ​ទៀត​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ករណី​សំណុំរឿង​នេះ ​បើ​ទប់ស្កាត់​ឲ្យ​មាន​កើតឡើង​បន្ត​ទៀត គឺ​ត្រូវ​តែ​ធ្វើការ​បង្ក​ការ​ហើយ​ការ​បង្ក​ការ​នេះ ​ត្រូវ​តែ​មានការ​អនុវត្ត​ឲ្យ​បាន​តឹង​រឹង ជាពិសេស​នោះ​ក្នុង​ករណី​ធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់​ច្រើន​។

ករណី​នៅ​ឬ​ស្សី​កែវ​ដែល​មន្ត្រី​គយ​បុក​ស្លាប់​មនុស្ស​ស្លាប់​រហូត​ដល់​៤​នាក់​នេះ ​ត្រូវ​បាន​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ស​ម្តេច​បាន​តាមដាន​ជា​និច្ច​ជា​ប្រចាំ​ ។ សូម​ជម្រាប​ថា ​កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្តី​ពី​ការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​ស្លាប់ និង​របួស​អ្នក​ដទៃ នៅ​ចំណុច​ស្ពាន​ឬ​ស្សី​កែវ ។

តុលាការ​បាន​សម្រេច​ផ្ទ​ន្ទា​ទោស​ជនជាប់ចោទ​ឈ្មោះ នាង សំ​អូន ដាក់​ពន្ធនាគារ​កំណ​ត់​រយៈពេល០៥(​ប្រាំ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២០ ០០០ ០០០ (​ម្ភៃ​លាន​)​រៀល ពី​បទ«​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​បង្ក​គ្រោះថ្នាក់​បណ្តាល​ឱ្យ​ស្លាប់ និង​របួស​អ្នក​ដទៃ» ប្រព្រឹត្ត​នៅ​ចំណុ​ច​ស្ពាន​ឬ​ស្សី​កែវ ប្រសព្វ​ផ្លូវជាតិ​លេខ​៥ និង​ស្ពាន​ឬ​ស្សី​កែវ​ថ្មី ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៤ បទល្មើស ព្រហ្មទណ្ឌ​ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​មាត្រា​៨៣កថាខណ្ឌ​ទី​២ ចំណុច​ខ ចំណុច​គ និង​មាត្រា ៨៥ កថាខណ្ឌ​ទី​២ ចំណុច​ខ ចំណុច​គ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​ដើមបណ្តឹង​រដ្ឋប្បវេណី​ទាំងអស់​ បាន​ទទួល​សំណង និង​ដក​ពាក្យ បណ្តឹង​រួច​ហើយ​ក៏​ដោយ ក៏​ចៅក្រម​ជំនុំជម្រះ​បាន​ប្រកាស​ដាក់ទោស​ពន្ធនាគារ​ក្នុង​ក​ម្រិត​អតិបរមា​នៃ​ទោស​ដែល​ច្បាប់​បាន​កំណត់​។

បន្ថែម​ពី​នេះ តុលាការ​ក៏​បាន​ប្រកាស​ទោស​បន្ថែម​លើ​ជនជាប់ចោទ ដោយ​ហាម​ឃាត់​ចំពោះ​ការ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​រយៈពេល៥​ឆ្នាំ​បន្ទាប់​ពី​បាន​អនុវត្ត​ទោស​ចប់​ក្នុងពន្ធនាគារ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ