ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រមាន​ចាត់វិធានការ​តាមផ្លូវច្បាប់​ដោយ​មិន​លើក​លែង​ចំពោះ​​ឡាន​​ដឹក​លើស​ទម្ងន់​បំ.ផ្លា.ញ​ផ្លូវ

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ធ្វើការ​ព្រមាន​ដល់​ម្ចាស់​ក្រុមហ៊ុន​អ្នក​ដឹក​ជញ្ជូន​ទាំងអស់​ដែល​ដឹក​លើស​ទម្ងន់​ល្មើសច្បាប់​កំណត់​មិន​លើកលែង​ឡើយ​។ ក្រោយ​ពី​ធ្វើការ​ឃាត់​រថយន្ដ​ដឹក​លើស​ទម្ងន់​០២​គ្រឿង ត្រូវ​បាន​ពិន័យ​ជា​ប្រាក់ និង​ឃាត់​ទុក​០១​ឆ្នាំ ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ ​៖ ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ធ្វើការ​ព្រមាន​ដល់​ម្ចាស់​ក្រុមហ៊ុន​អ្នក​ដឹក​ជញ្ជូន​ទាំងអស់​ដែល​ដឹក​លើស​ទម្ងន់​ល្មើសច្បាប់​កំណត់​មិន​លើកលែង​ឡើយ​។

ក្រោយ​ពី​ធ្វើការ​ឃាត់​រថយន្ដ​ដឹក​លើស​ទម្ងន់​០២​គ្រឿង ត្រូវ​បាន​ពិន័យ​ជា​ប្រាក់ និង​ឃាត់​ទុក​០១​ឆ្នាំ ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ ក្រោម​ការ​ចង្អុលបង្ហាញ​ពី ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​​សាធារណការ និង​ដឹក​ជញ្ជូន ឯកឧត្តម សេង ឈួ​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​​គណៈ​កម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​ចល័ត​ចម្រុះ ព្រមទាំង​អនុប្រធាន​ក្រុមការងារ​ចល័ត​ចម្រុះ សមាជិក​ក្រុមការងារ​ចល័ត​ចម្រុះ និង​កងកម្លាំង​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៅ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុង​សង្កាត់​​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

នៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នោះ ក្រុមការងារ​បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន០២ គ្រឿង មាន​បំពាក់​​ឡូ​ហ្គោ TH, HC ដឹក​ទំនិញ​ស្ករស​បាន​ផ្ទុក​ទម្ងន់​សរុប​ចន្លោះ​ពី៥៤​តោន ដល់​៨៩​តោន លើស​ទម្ងន់​កម្រិត​កំណត់​ចន្លោះ​ពី ១៩​តោន ដល់​៤៤​តោន គិត​ជា​ភាគរយ​គឺ​លើស​ចន្លោះ​ពី​៥៤% ដល់ ៩៨% ដែល​ច្បាប់​អនុញ្ញាត ត្រូវ​បាន​ពិន័យ​អន្តរការណ៍​ជា​ប្រាក់ និង​ឃាត់​ទុក​រយៈពេល ០១​ឆ្នាំ ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ ស​ជ​ណ សក​. គត​ល​ទ ស្តី​ពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ដែល​បើក​បរ​លើ​បណ្តាញ​ផ្លូវថ្នល់​។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ដែល​ប្រកប​របរ​ដឹក​ជញ្ជូន​ទំនិញ សូម​ចូលរួម​បញ្ឈប់​ការ​ប្រើប្រាស់​ឡូ​ហ្គោ​ផ្សេង​ៗ​បិទ​ជាប់​ឡាន និង​កុំ​ដឹក​ជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ឈាន​ទៅ​ដល់​ការ​ឃាត់​រថយន្ត​ទុក​ចំនួន ១​ឆ្នាំ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ដឹក​ជញ្ជូន និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​សូម​បញ្ជាក់​ថា​រាល់​ការ​អន្តរាគមន៍​ទាំងអស់ គឺ​ពុំ​មាន​ប្រសិទ្ធភាព និង​ត្រូវ​បាន​បញ្ចប់​។

​ការ​ចូលរួម​គោរព​ច្បាប់ ដោយ​ផ្ទុក​ទម្ងន់​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺជា​ការ​ចូលរួម​ចំណែក​មួយ​យ៉ាង​សំខាន់​ដើម្បី​ការពារ​ផ្លូវថ្នល់​យើង​ខូចខាត​មុន​អាយុកាល​កំណត់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​នាំ​ឱ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាមួយ​គ្នា​ផង​ដែរ​។ ប្រ​សិន​ក្រុមហ៊ុន​ឬ​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់ ក្រសួង​សា​ធា​រណៈការ​និង​ដឹក​ជញ្ជូន​បន្ត​ចាត់វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​ដោយ​គ្មាន​ការ​​លើកលែង​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ