អាកាសយានដ្ឋានអន្តរជាតិតេជោពិនិត្យការហោះហើរលើកទី២
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាំងពីថ្ងៃ២៣ កញ្ញា ២០២៤មក ការហោះហើរសាកល្បងជាលើកទី២នៅអា កាសយានដ្ឋានអន្តរជាតិតេជោ កំពុងដំណើរការរហូតដលថ្ងៃ២៧ កញ្ញា ទើបចប់…
រាជធានីភ្នំពេញ ៖ តាំងពីថ្ងៃ២៣ កញ្ញា ២០២៤មក ការហោះហើរសាកល្បងជាលើកទី២នៅអា កាសយានដ្ឋានអន្តរជាតិតេជោ កំពុងដំណើរការរហូតដលថ្ងៃ២៧ កញ្ញា ទើបចប់…
រាជធានីភ្នំពេញ ៖ តាំងពីថ្ងៃ២៣ កញ្ញា ២០២៤មក ការហោះហើរសាកល្បងជាលើកទី២នៅអា កាសយានដ្ឋានអន្តរជាតិតេជោ កំពុងដំណើរការរហូតដលថ្ងៃ២៧ កញ្ញា ទើបចប់ ។ យោងតាមការប្រកាសរបស់អាជ្ញាធរខេត្តកណ្ដាល និងខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងស្តីពីការហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍វិទ្យុនាំផ្លូវ ឧបករណ៍វិទ្យុឃ្លាំមើល និងបទដ្ឋានហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។
ដោយសារតែមានការហោះហើរឡើងចុះនោះ ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅជិតអាកាសយានដ្ឋានអន្តរជាតិតេជោ សូមកុំមានការព្រួយបារម្ភ ភ័យខ្លាច និងភិតភ័យ ចំពោះសកម្មភាពចុះចត និងហោះហើរសាកល្បងនេះ ។
ការសាកល្បងលើកទី១ កាលពីថ្ងៃ៨ កញ្ញា ២០២៤ ក៏មានការប្រកាសប្រាប់ពលរដ្ឋកុំឲ្យមានការភ័យខ្លាច ខណៈដែលអាកាសយានដ្ឋានអន្តរជាតិតេជោនៅខេត្តកណ្ដាល ដែលជាប់នឹងភូមិសាស្ត្រខេត្តតាកែវដែរនោះ ចាប់ផ្តើមធ្វើការហោះហើរសាកល្បងរយៈពេល៥ថ្ងៃ ដើម្បីត្រៀមបើកប្រតិបត្តិការហោះហើរពេញលេញ នៅពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខ ។
យោងតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ដែលស្រង់សម្ដីដោយសារព័ត៌មានមួយចំនួនថា ការហោះហើរសាកល្បងពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកញ្ញា គឺជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួន ជាពិសេសឧបករណ៍នាំផ្លូវ និងប្រព័ន្ធវិទ្យុទាក់ទង ។
សូមបញ្ជាក់ថា អាកាសយានដ្ឋាននេះ មានឈ្មោះផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិតេជោ» គឺជាអាកាសយានដ្ឋានធំជាងគេនៅកម្ពុជា ដែលអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភព លោក ដូចជាយន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែរប៊ូស អេ ៣៨០-៨០០ អាចចុះចតបាន ។
បើតាមមន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជា ការសាងសង់អាកាសយានដ្ឋានថ្មីនេះ សម្រេចបានជិត៨៤%ហើយ ដោយចំណាយថវិកាអស់ ១.២២០លានដុល្លារ ក្នុងគម្រោងថវិកាសរុបចំនួន ១.៥០០លានដុល្លារអាមេរិក និងគ្រោងបើកដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៥ ។
អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញនេះ មានទំហំផ្ទៃដី ២.៦០០ហិកតា ដែលជាការវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC ។ ប៉ុន្តែថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រគល់សិទ្ធិគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិថ្មីទៅឲ្យក្រុមហ៊ុនបារាំង VINCI ។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ នឹងអាចឱ្យអ្នកដំណើរចេញចូលចំនួន៤លាននាក់ ក្នុងមួយឆ្នាំៗ ។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋានទី៤របស់កម្ពុជា បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលក្រុមហ៊ុនបារាំង VINCI ទទួលបានសិទ្ធិធ្វើប្រតិបត្តិការ ៕
ចែករំលែកព័តមាននេះ