ខេត្តមណ្ឌលគិរី ៖ មុខរបតម្បាញក្រមារបស់ជនជាតិភាគតិចពូនង អាចរកចំណូល សម្រាប់ដោះស្រាយជីវភាពគ្រួសារបាន ហើយកំពុងតែមានទីផ្សារ នេះបើតាមការបញ្ជាក់របស់លោកស្រី ច្រា អៀ ដែលប្រកបរបត្បាញ ស្ថិតនៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
លោកស្រី ច្រា អៀ ជាប្រធានក្រុមតម្បាញក្រមា ស្ថិតនៅទីតាំងខាងលើកបានឲ្យដឹងថា មុខរបការត្បាញក្រមារបស់សហគមន៍អ្នកស្រី បានចាប់ដំណើរការតាំងពីខែឧសភា ឆ្នាំ២០២៣ មក ហើយការត្បាយក្រមា គិតចាប់ពីខែមករា មកដល់ពេលនេះ ក្រុមសហគមន៍របស់អ្នកស្រី ត្បាញក្រមាបានជាង៣០០ក្រមា ដែលគិតជាទឹកប្រាក់បាន ៣លាន ៦០ម៉ឺនរៀល សម្រាប់យកមក ផ្គត់ផ្គង់ក្នុងគ្រួសារនីមួយៗ ។
លោកស្រី បញ្ជាក់ថា ៖ «ប្រាក់ចំណូលបានមកពីការត្បាញក្រមា បានចូលរួមកាត់បន្ថយការចំណាយក្នុងជីវភាព ហើយអាចដោះស្រោយឲ្យកូនទៅរៀនបាន។ ការងារត្បាញនេះ ជួយឲ្យពួកយើងខ្ញុំជាស្រីៗ ហើយមានកូនតូចៗ មិនអាចទៅធ្វើការឆ្ងាយទេ អាចជួយរកប្រាក់ សម្រាប់ផ្តត់ផ្គង់គ្រួសារបាន» ។
អ្នកស្រី ច្រា អៀ បានឲ្យដឹងទៀតថា ក្រុមស្ត្រី ដែលត្បាញក្រមា នៅក្នុងសហគមន៍ ត្រូវបានបណ្តុះបណ្តាលជំនាញពីគ្រូមកពីតាកែវ ហើយការត្បាញនេះ បានធ្វើតាមស្តង់ដាត្រឹមត្រូវ ដោយមានសមាជិក១៥នាក់ បានកំពុងតែធ្វើការត្បាញនៅតាមផ្ទះ ។
ការចាប់យកមុខរបតម្បាញនេះ ត្រូវបានអ្នកស្រី ច្រា អៀ ថាជាការងារមួយដែលជួយសម្រាលការចាយវាយ ដែលជាបន្ទុករបស់ប្តីជាអ្នកចេញទៅក្រៅ ដើម្បីរកប្រាក់បានមួយចំនួនផងដែរ ។
អ្នកស្រីបញ្ជាក់ថា ៖ «នៅពេលមានការត្បាញនេះ ដែលខុសពីមុនគឺស្រីៗកាលពីមុនគាត់ទៅធ្វើស្រែចម្ការ និងមើលកូន។ តែពេលនេះ គាត់មានការងារធ្វើ គឺត្បាញផង អាចមើលកូននៅផ្ទះបាន ។ យើងខ្ញុំខ្លះមានកូនតូចៗ មិនអាចទៅធ្វើការនៅក្រៅឆ្ងាយបានទេ» ។
អ្នកស្រី បានលើកឡើងទៀតថា នៅពេលដែលមានមុខរបត្បាញនេះ នៅផ្ទះ ធ្វើឲ្យគាត់បានជួយទប់ និងដោះស្រាយជីវភាពបាន ក្នុងនោះដូចជាការទិញម្ហូប ឲ្យកូនទៅរៀន និងទិញសម្ភារមួយចំនួនទៀត ។
បើតាមការបញ្ជាក់របស់អ្នកស្រី ច្រា អៀ បានឲ្យដឹងទៀត ថាការត្បាយក្រមានេះ ត្រូវបានធ្វើការណែនាំ ប្រាប់ពីគ្រូបណ្តុះបណ្តាល ដោយក្រមាខ្លះ មានបណ្តោយ១.៨ម៉ែត្រ និងទទឹង ៨០សង់ទីម៉ែត្រ និងក្រមាខ្លះទៀត ក៏មានទំហំខុសគ្នាផងដែរ ។
អ្នកស្រី បានឲ្យទៀតថា តម្បាញក្រមានេះ មានគ្រូទៅខេត្តតាកែវ ធ្វើការបង្ហាត់បង្រៀន ហើយពេលនេះ ទីផ្សារក្រមា មានភាពល្អប្រសើរ ។
យ៉ាងណាក្តីអ្នកស្រី ក៏បានអំពាវនាវដល់អតិថិជនបន្តជួយទិញក្រមា ដែលជាស្នាដៃរបស់បងប្អូនជនជាតិភាគតិចជាបន្តទៀត ។
ក្នុងឱកាសនោះដែរ អ្នកស្រីក៏បានឲ្យដឹងថា ក្រមារបស់បងប្អូនជនជាតិភាគតិចនេះ មានអត្ថប្រយោជន៍ច្រើនផងដែរ។ ពាក្យ «ក្រមា» ក៏ត្រូវបានជនជាតិហៅថា «ក្រមា» ផងដែរ ហើយពាក្យនេះមានតាំងពីដូនតាមកម្ល៉េះ ។
អ្នកស្រី ក៏បានឲ្យដែរថា ការត្បាញក្រមា បានចំណាយពេលវេលាខុសគ្នា ដោយក្រមាខ្លះចំនួនពេល១សប្តាហ៍ និងក្រមហាខ្លះចំណាយពេល៣ថ្ងៃ ។ ការត្បាញនេះ ត្រូវប្រើឧបករណ៍ខុសគ្នាផងដែរ ព្រោះក្រមាខ្លះ មានទំហំធំ និងក្រមាខ្លះមានទំហំតូច ។
បើតាមការដឹងពីអ្នកស្រី ដែលជាជនជាតិពូនង ពីកំណើតនៅភូមិខាងលើនេះ ថា វត្ថុធាតុដើម សរសៃអំបោះ ដែលយកមកត្បាយក្រមា សម្រាប់យកទៅលក់ គឺទិញពីទីផ្សារ ។
សូមជម្រាបថា សមាគមន៍របស់អ្នកស្រី បានបង្កើតឡើយនៅថ្ងៃទីឧសភា ឆ្នាំ២០២៣ ហើយបានធ្វើការចាប់ផ្តើមបណ្តុះបណ្តាលផ្នែកត្បាញ ដោយមានការចូលរួមគាំទ្រពីអង្កការ WCS និងក្រសួងបរិស្ថាន ៕
ចែករំលែកព័តមាននេះ