ខេត្តបន្ទាយមានជ័យ ៖ ផ្លូវប្រវែងប្រមាណ៥០ម៉ែត្រត្រូវបានរងការខូចខាតបែកភក់ជ្រាំ ត្រង់ចំណុចវិហ៊ារឥស្លាម ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កំពុងបង្កការលំបាកដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សធ្វើដំណើរទៅមក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ប្រជាពលរដ្ឋបានរៀបរាប់ឱ្យដឹងថា ផ្លូវខ្សែប្រវែងប្រមាណ៥០ម៉ែត្ររងការខូចខាតបែកភក់ជ្រាំធ្វើអោយប្រជាពលរដ្ឋនិងសិក្សានុសិស្សជួបការលំបាកទៅមកទៅសិក្សានៅរដូវវស្សាសុំអោយអាជ្ញាធរសង្កាត់ទឹកថ្លានិងក្រុងសិរីសោភ័ណជួយដោះស្រាយជូនប្រជាពលរដ្ឋធ្វើណាអោយទៅមកបានស្រួលមិនលំបាក់ដូចពេលនេះទោះមិនបានកសាងរឺត្រូវសម្រួលអោយទៅមកបាន។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ផ្លូវ១កំណាត់នេះទើបខូចខាតធ្ងន់ដែលជួបការលំបាកទើបនៅរដូវវស្សានេះដែលធ្វើអោយប្រជាពលរដ្ឋនិងសិស្សទៅមកយ៉ាប់ម៉ែនទែន ព្រោះបែកភក់ជ្រាំកាលពីអំឡុងខែមុនអាចទៅមកបាននៅពេលមានភ្លៀងធ្លាក់ជោគជាំយ៉ាងក៍ដោយក្រោយចៅសង្កាត់ទឹកថ្លាបានដឹកដីភ្នំចាក់ចំហុកនៅរដូវវស្សាភ្លៀងជោគជាំទៅមកកាន់តែលំបាក។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា៖ក្រោយបានទទួលព័ត៌មានហើយលោកចុះទៅពិនិត្យមើលនិងរកដំណោះស្រាយជូនប្រជាពលរដ្ឋមិនអោយលំបាក់ព្រោះកាលពីអាជ្ញាធរសង្កាត់ចាក់ដីនៅរដូវគ្មានភ្លៀងពេលមានភ្លៀងជោគជាំបែកភក់អាចចាក់កំទិចថ្មថែមរឺគៀរភក់ចេញអោយដល់គ្រឹះចាស់ ដើម្បីអោយប្រជាពលរដ្ឋទៅមកជាបណ្តោះអាសន្នសិន ព្រោះផ្លូវនេះគម្រោងកសាងថ្មីដោយចាក់បេតុង ៕
ចែករំលែកព័តមាននេះ