ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​ឆ្នាំរកា វក ឆ្លូវ មមែ និង​មមី កាន់តែ​ឆាប់​ឆេវឆាវ កាន់តែ​អាច​ធ្វើ​ជា​ជំទាវ

2 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំរកា មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំរកា ថ្វី​ត្បិត​តែ​រាង​ឆេវឆាវ​បន្តិច ប៉ុន្តែ​គេ​ជា​ប្រពន្ធ​ដែល​អាច​នាំ​លាភ​ធំ​ជូន​ប្តី និង​កូន​បាន​។ ក្រោយ​រៀប​ការ​រួច នឹង​អាច​រស់​ក្នុង​ជីវភាព​ដែល​ប្រៀប​ដូច​ជា​សេដ្ឋីនី​អ​ញ្ចឹ​ង​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំរកា

មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំរកា ថ្វី​ត្បិត​តែ​រាង​ឆេវឆាវ​បន្តិច ប៉ុន្តែ​គេ​ជា​ប្រពន្ធ​ដែល​អាច​នាំ​លាភ​ធំ​ជូន​ប្តី និង​កូន​បាន​។ ក្រោយ​រៀប​ការ​រួច នឹង​អាច​រស់​ក្នុង​ជីវភាព​ដែល​ប្រៀប​ដូច​ជា​សេដ្ឋីនី​អ​ញ្ចឹ​ង​។ ដូចនេះ នរណា​ដែល​បាន​ដណ្តឹង​គេ​ជា​ប្រពន្ធ​ពិតជា​សំណាង​ខ្លាំង​ណាស់ ព្រោះ​អាច​រស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​សុភមង្គល​។

ឆ្នាំវក

នារី​ដែល​កើត​ក្នុង​ឆ្នាំវក ជា​ប្រពន្ធ​ដែល​ពូកែ​ក្នុង​ការ​មើលថែ​ទាំ​ផ្ទះ​ណាស់ ថែម​ទាំង​អាច​លះបង់​គ្រប់យ៉ាង​ដើម្បី​ស្វាមី​។ ជា​ពិសេស គេ​ក៏​អាច​ជួយ​ដោះស្រាយ​បាន​បញ្ហា​គ្រប់​បែប​យ៉ាង​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​នឹង​អាច​នាំ​បានទ្រព្យ​ក្រាស់​ណាស់​ជូន​ស្វាមី​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គ្រួសារ​រីករាយ​ខ្លាំង​តែ​ម្តង​។

ឆ្នាំឆ្លូវ

មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ មានការ​តស៊ូ និង​អាច​ទ្រាំ​ការ​លំបាក​គ្រប់​បែប​យ៉ាង​។ ជា​ពិសេស គេ​កាន់តែ​ឆាប់​ខឹង នឹង​កាន់តែ​ឆាប់​មាន​លុយ​ចូល ព្រោះ​កើតមក​នាំ​ទ្រព្យ​ធំ​មក​ជាមួយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​អាច​នាំ​សំណាងល្អ​ជូន​ស្វាមី​ផង​ដែរ​។ ដូចនេះ គ្រួសារ​នឹង​មិន​ចេះ​ខ្វះ​លុយ​ចាយ​ទៀត​ទេ​។

ឆ្នាំមមែ

នារី​ដែល​កើត​ក្នុង​ឆ្នាំមមែ ថ្វី​ត្បិត​តែ​ឆាប់​ឆេវឆាវ​ក៏​ពិតមែន ប៉ុន្តែ​លាភ​ល្អ​ៗ​តែងតែ​តាម​ជាប់​ជិត​ខ្លួន​ជា​និច្ច​។ ជា​ពិសេស ក្នុង​ជីវិត​ក៏​មាន​ផ្កាយ​សំណាង​តាម​ជាប់​ជិត​ខ្លួន​ដែរ ដោយ​ធ្វើ​ឲ្យ​គេ​តែងតែ​ទទួល​បាន​ជោគជ័យ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទ្រព្យ​ដែល​មាន​ក្នុង​ឃ្លាំង​គឺ​រាប់​មិន​ចេះ​អស់នោះ​ឡើយ​។ ដូចនេះ អ្នក​នឹង​មិន​ចេះ​ជួបនឹង​ទុក្ខ​លំបាក​ទេ​។

ឆ្នាំមមី

មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំមមែ អាយុ​កាន់តែ​ច្រើន ប្រាក់​កាន់តែ​ចូល​មក​ក្បែរ​។ ជា​ពិសេស ក៏​អាច​ក្លាយជា​អ្នកមាន​ដោយ​មិនដឹង​ខ្លួន​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សមត្ថភាព​របស់​គេ​នឹង​អាច​ផលិត​បាន​សុទ្ធតែ​ប្រាក់​ក្រាស់​។ ដូចនេះ ជីវភាព​រស់នៅ​នឹង​អាច​ដាច់​គេ​បាន​គ្មាន​នរណា​ប្រៀប​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ