ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេងៗ! ឆ្នាំ​ទាំង៥នេះ ​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ការ​ផលិត​បាន​លុយ​ធំៗ

2 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំកុរ ឆ្នាំកុរ ជា​បុគ្គល​ដែល​តែងតែ​អាច​ទទួល​បាន​លាភ​ធំ​ៗ​មក​ទុក​ក្បែរ​ខ្លួន​ជា​និច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​អាច​ទទួល​បាន​ជំនួយ​ធំ​ៗ​ជា​ហូរ​ហែល​ផង​ដែរ​។ ជា​ពិសេស អ្នក​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំកុរ

ឆ្នាំកុរ ជា​បុគ្គល​ដែល​តែងតែ​អាច​ទទួល​បាន​លាភ​ធំ​ៗ​មក​ទុក​ក្បែរ​ខ្លួន​ជា​និច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​អាច​ទទួល​បាន​ជំនួយ​ធំ​ៗ​ជា​ហូរ​ហែល​ផង​ដែរ​។ ជា​ពិសេស អ្នក​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន នឹង​អាច​ឡើង​ទាំង​ប្រាក់ខែ និង​ឋានៈ​។ ដូចនេះ អ្នក​នឹង​អាច​បង្កើត​បាន​ចំណូល​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​ទេ​។

ឆ្នាំមមែ

ឆ្នាំមមែ ជា​មនុស្ស​ដែល​ងាយ​ជោគជ័យ​លើ​ការងារ​ខ្លាំង​ណាស់​។ ជា​ពិសេស ពេល​ត្រូវការ​ជំនួយ​ម្តង​ៗ នឹង​មាន​អ្នក​ចេញ​មុខ​ជួយ​ជា​និច្ច​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​បញ្ហា​របស់​គេ​ភាគច្រើន​គឺ​អាច​ដោះស្រាយ​បាន​ទាំងអស់​។ ដូចនេះ ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នឹង​ប្រែជា​ល្អ​ទៅ​ៗ​ដោយ​អ្នក​ដទៃ​ស្ងើចសរសើរ​ខ្លាំង​ណាស់​។

ឆ្នាំច

ឆ្នាំច ក្នុង​ពេល​ដែល​ប្រឹងប្រែង​នឹង​មាន​សង្ឃឹម​ជួប​អ្នក​តាម​ជួយ ដោយ​ជួយ​ឲ្យ​អ្នក​អាច​សម្រេច​បាន​ផល​ធំ​។ ជា​ពិសេស ក៏​អាច​ជួបនឹង​គូ​របស់​ខ្លួន​ផង​ដែរ ដោយ​អាច​រស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​សុភមង្គល​ខ្លាំង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​ទាំង​លុយ​ក្រាស់​ចូល មាន​ទាំង​មនុស្ស​ជាទី​ស្រឡាញ់​នៅ​ក្បែរ​ខ្លួន​។

ឆ្នាំវក

ឆ្នាំវក នឹង​អាច​ទទួល​បាន​ឱកាស​ធំ​ក្នុង​ការងារ​។ ជា​ពិសេស ប្រសិនជា​អ្នកមាន​បំណង​ចង់​ប្តូរ​ក្រុមហ៊ុន អ្នក​អាច​សាកល្បង​គិត​ឲ្យ​បាន​ល្អិតល្អន់ ហើយ​អាច​ធ្វើការ​ប្តូរ​បាន នោះ​អ្នក​នឹង​អាច​ទទួល​បាន​ប្រាក់ខែ​ដែល​ល្អ​ជាង​នេះ​បាន​។ ដូចនេះ អ្នក​នឹង​ចាប់ផ្តើម​អាច​រស់​ក្នុង​ស្ថានភាព​ដែល​ល្អ​បាន​។

ឆ្នាំឆ្លូវ

ឆ្នាំឆ្លូវ ប្រសិនជា​រៀបចំ​ផែនការ​បាន​ល្អ នឹង​អាច​សម្រេច​បានការ​ងារ​ធំ​។ ជា​ពិសេស ទំនាក់ទំនង​ក្នុង​សង្គម​ក៏​មាន​ភាពរឹងមាំ​ខ្លាំង​ណាស់​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពេល​ដែល​គេ​មាន​បញ្ហា​ម្តង​ៗ​គឺ​មាន​អ្នក​ចេញ​មុខ​ជួយ​ដោះស្រាយ​ជា​និច្ច​។ ដូចនេះ អ្នក​នឹង​អាច​រស់​ក្នុង​ជីវភាព​ដែល​មិនសូវ​មាន​ភាព​ស្មុគស្មាញ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ