ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លូវ ខាល វក ច និង​ជូត មិន​ដឹង​ម៉េច លុយ​ចេះ​តែម​ករក​ដល់​ផ្ទះ​

3 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំឆ្លូវ បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ ងាយ​មាន​រង្វាន់​ធំ​មក​រក​ដល់​ផ្ទះ​ខ្លាំង​ណាស់​។ ជា​ពិសេស ចំណូល​ដែល​នឹក​ស្មាន​មិន​ដល់​ក៏​ចូល​មក​ជា​បន្តបន្ទាប់​គ្នា​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ងាយ​នឹង​គេច​ផុត​ពី​ជីវភាព​ក្រីក្រ​ខ្លាំង​ណាស់​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំឆ្លូវ

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ ងាយ​មាន​រង្វាន់​ធំ​មក​រក​ដល់​ផ្ទះ​ខ្លាំង​ណាស់​។ ជា​ពិសេស ចំណូល​ដែល​នឹក​ស្មាន​មិន​ដល់​ក៏​ចូល​មក​ជា​បន្តបន្ទាប់​គ្នា​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ងាយ​នឹង​គេច​ផុត​ពី​ជីវភាព​ក្រីក្រ​ខ្លាំង​ណាស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ដោយ​គ្មាន​ទុក្ខ​កង្វល់​អ្វី​ទៀត​ឡើយ​។

ឆ្នាំខាល

អ្នក​ដែល​កើត​ក្នុង​ឆ្នាំខាល នឹង​អាច​ទទួល​បាន​ទាំង​ឋានៈ​ខ្ពស់ និង​ប្រាក់ខែ​ធំ​។ ជា​ពិសេស មិន​ថា​ការងារ​អ្វី​ទេ​ឲ្យ​តែ​ស្ថិត​ក្នុង​ដៃ​នឹង​អាច​ទទួល​បាន​ផល​ធំ​ទាំងអស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​បង្កើត​បាន​ក្រដាសប្រាក់​ដែល​នឹក​ស្មាន​មិន​ដល់​ផង​ដែរ​។ ដូចនេះ អ្នក​នឹង​មិន​រស់នៅ​ដោយ​ខ្វះ​លុយ​ចាយ​ទៀត​ទេ​។

ឆ្នាំវក

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំវក ងាយ​បង្កើត​បាន​ក្រដាសប្រាក់​ដែល​ក្រាស់​ៗ​ខ្លាំង​ណាស់​។ ជា​ពិសេស ឱកាស​ដែល​ទទួល​បាន​ក៏​ធំ​ផង​ដែរ ដោយ​អាច​រក​ឃើញ​ផ្លូវ​ក្នុង​ការ​បង្កើត​បាន​លុយ​ធំ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឲ្យ​តែ​ប្រឹងប្រែង​តែ​បន្តិច មិន​ខ្លាច​ថា​គ្មាន​លុយ​ចាយ​នោះ​ទេ​។ ដូចនេះ ការ​រស់នៅ​នឹង​ប្រែជា​ល្អ​ខ្លាំង​ណាស់​។

ឆ្នាំច

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំច នឹង​អាច​ទទួល​បាន​ទាំង​ទ្រព្យ​តូច និង​ធំ​។ ជា​ពិសេស លាភ​ធំ​ៗ​នឹង​ចូល​មក​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើ​រ​ខ្លាំង​ណាស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លុយ​ដែល​ហូរ​ចូល​នឹង​យក​មិន​ទាន់​នោះ​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​រាប់​លុយ​ឡើង​ទន់​ដៃ ហើយ​គ្មាន​ពេល​សម្រាក​នោះ​ទេ​។

ឆ្នាំជូត

អ្នក​ដែល​កើត​ក្នុង​ឆ្នាំជូត នឹង​មាន​ទេវតា​ទ្រព្យ​តាម​ថែរក្សា​ជា​និច្ច​។ ជា​ពិសេស ក៏​មាន​លាភ​ធំ​ចូល​មក​ទាំង​ទ្វេ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​នឹង​អាច​ទទួល​បានការ​សរសើរ និង​ពេញចិត្ត​ពី​ចៅហ្វាយនាយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ដោយ​គ្មាន​ទុក្ខ​កង្វល់​រឿង​ប្រាក់​ទៀត​ទេ ព្រោះ​សម្រុក​មក​សុទ្ធតែ​ប្រាក់​ក្រា​ស់ម៉​ង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ