ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តទំនើបថយក្រោយគ្មានអ្នកមើល បណ្តាលឱ្យបុកទូកញ្ចក់ម៉ាស្សាត្រី ខូចខាតចំនួន២ទូ និងងា.ប់ត្រីរាប់រយក្បាល

3 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​សៀមរាប 2D-3388 មក​លេង (​ផាប់ ស្ទ្រី​ត​) ក៏​បាន​ចូល​មក​រក​កន្លែង​ចត…

ខេត្តសៀមរាប ៖ រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​សៀមរាប 2D-3388 មក​លេង (​ផាប់ ស្ទ្រី​ត​) ក៏​បាន​ចូល​មក​រក​កន្លែង​ចត នៅ​កន្លែង​ម៉ាស្សា​ត្រី ហើយ​ថយក្រោយ​មិន​ប្រយ័ត្ន ក៏​បុក​ទូ​ម៉ាស្សា​ត្រី អស់​ប្រហែល​២​ទូ​ម៉ាស្សា​ត្រី បណ្ដាល​ឱ្យ​ត្រី​ងា​.​ប់រាប​រយ​ក្បាល ខណៈ​ពេល​នោះ​ម្ចាស់​រថយន្ត​បម្រុង​បើក​គេច ត្រូវ​ម្ចាស់​ហៅ​សួរនាំ រួច​ហើយ​សមត្ថកិច្ច​ដែល​ប្រចាំការ នៅ​ម្តុំ​ផ​ប់​ស្ទ្រី​ម ជួយ​អន្តរាគមន៍​។

ហេតុការណ៍​នោះ​កើតឡើង នៅ​វេលា​ម៉ោង​១​និង​៤០​នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ត្រង់​ចំណុច​ខាងត្បូង​ផ្លូវបំបែក​ជា​បួន​មុខ Police Box (​ពេទ្យ​ខេត្ដ​) ប្រហែល 50 ម៉ែត្រ​ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ ដង្គំ ក្រុង​សៀមរាប ខេត្ត សៀមរាប ។

តាម​ប្រភព​ពី​ពលរដ្ឋ​បាន​លើក​ឡើង នៅ​កន្លែង​កើតហេតុ​ថា មុន​ពេល​កើត ហេតុ​ពួក​គាត់​ឃើញ​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង ជិះ​គា្ន​៥​នាក់ ស្រី​៣​ប្រុស​២​នាក់ បាន​មក​លេង (​ផាប់ ស្ទ្រី​ត​) ក៏ រក​កន្លែង​ចំណត ចត រថយន្ត មុខ​ទូរ​ម៉ាស្សា​ត្រី​ដើម្បី​ទំលាក់ បងប្អូន មិត្តភក្តិ ខណៈ​ពេល​នោះ​ម្ចាស់​រថយន្ត​គាត់​ក៏​បាន ថយក្រោយ​មិន​ប្រយ័ត្ន​ក៏​ប៉ះ​ទូ​ម៉ាស្សា​ត្រី​ខ្ទេច ហើយ​ងា​.​ប់​ត្រី​ជា​ច្រើន​ក្បាល​តែ​ម្ដង ។

ប្រភព​បាន​បន្ត​ថា ក្រោយមក​ម្ចាស់​រថយន្ត​បាន​បើក​ចេញពី​កន្លែង​កើតហេតុ ហើយ​ប្រជា​ពល​នៅ​ទីនោះ​ក៏​បាន​សួរ​ថា បើករថយន្ត​ទៅ​ណា​គាត់​ឆ្លើយ​ថា​យក​រថយន្ត​ទៅ​ទុក​ខាង​នោះ តែ​ពលរដ្ឋ​ទៅ​មើល​រថយន្ត​នោះ​ក៏​ឃើញ​សង្ស័យ តែ​រត់​បាត់​ក៏​នាំ​គ្នា​ឈរ​ពីមុខ​ឡាន ។

ស្រាប់តែ​មួយ​ស្ទុះ​ក្រោយមក ក៏​មាន​តំណាង​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​ជាមួយ​ម្ចាស់​ទូ​ត្រី គាត់​សួរ​ថា ទូ​ម៉ាស្សា​ទាំងអស់​តម្លៃ​ប៉ុន្មាន? ម្ចាស់​ទូ​ត្រី​ទារ 2000$ អ្នក​ម្ចាស់​រថយន្ត​មិន​ព្រម ក៏​ប្រកែក​គា្ន​តែ​ម្តង​ទៅ ។

ក្នុង​នោះ​ប្រពល​រដ្ឋ​នៅ​ជុំវិញ​បាន​សំដែង នៅ​ការ​ហួសចិត្ត​ដោយសារ​តែ​ម្ចាស់​ទូ​ម៉ាស្សា​ត្រី​យក​ច្រើន​ពេក​ពួក​គាត់​ថា ទូ​ម៉ាស្សា​ត្រី​នោះ​ធ្វើ​អស់ហើយ ត្រឹម 500$ ទៅ​1000$ ប្រហែលជា​សល់​ផង ហេតុ​អី​ក៏​យក​គេ​ហួសហេតុ​ម្ល៉េះ? ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោកស្នងការ​រង​ទទួល​ការងារ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោ​គ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​តាម​តេ​លេ​ក្រាម នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​ថា មក​ដល់​ល្ងាច​នេះ​ម្ចាស់​ទូ​ត្រី​ម៉ាស្សា​ទើប​មក​ដាក់​ពាក្យ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ ជួយ​អន្តរាគមន៍ និង​ចាត់ចែង​ទៅ​តាម​ផ្លូវច្បាប់​ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ