ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! ឥទ្ធិពលព្យុះទី១៣ ឈ្មោះប៊ីប៊ីនកា នឹងធ្វើឲ្យកម្ពុជាចាប់ ពីថ្ងៃទី១២ ដល់១៤ មានភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ឥទ្ធិពល​នៃ​ព្យុះ​ទី​១៣ មានឈ្មោះ ប៊ី​ប៊ី​ន​កា នឹង​ធ្វើ​ឲ្យ​ប្រទេស កម្ពុជា មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​បណ្តា​រាជធានី…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ឥទ្ធិពល​នៃ​ព្យុះ​ទី​១៣ មានឈ្មោះ ប៊ី​ប៊ី​ន​កា នឹង​ធ្វើ​ឲ្យ​ប្រទេស កម្ពុជា មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​បណ្តា​រាជធានី ខេត្ត ។ នេះ​បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក​អំពី​ស្ថានភាព​ធាតុអាកាស នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ព្យុះ​ទី​១៣ ឈ្មោះ ប៊ី​ប៊ី​ន​កា (Bebinca) និង​សម្ពាធ​ទាប ដែល​គ្របដណ្តប់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល់ (Bay of Bengal) មាន​ឥទ្ធិពល​លើ​ខ្យល់មូសុង​ខ្យល់មូសុង​និរតី ដែល​បក់​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ ខណៈ​សម្ពាធ​ទាប​គ្របដណ្តប់​លើ​ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ សមុទ្រ​ចិន​ខាងត្បូង និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ចាប់ពី​ថ្ងៃ​ទី​១២ ខែកញ្ញា ដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម អតិបរមា​៣៤°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​បស្ចិម​មាន​ល្បឿន​មធ្យម​៤,៥​ម៉ែត្រ​វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល តាកែវ និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៦៥% ។

ចំណែក​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម អតិបរមា​៣៣°C​។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​បស្ចិម មាន​ល្បឿន​មធ្យម ៥,៥ ម៉ែត្រ​វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មាន​ជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី​៦០% ។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C ។ ខ្យល់​បក់ មក​ពី​ទិសនិរតី មាន​ល្បឿន​មធ្យម​៦​ម៉ែត្រ​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​៥០% ។ ចំណែក​រលក​សមុទ្រ មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ២,៥០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ