ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព​ន្លឿ​ន​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​និង​សិស្សានុសិស្ស​ទូ​ទាំង​ខេត្ត​ឱ្យ​បាន​ឆាប់

2 ខែ មុន
  • កំពត

ខេត្តកំពត​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី៤​ ខែកញ្ញា​ ឆ្នាំ​២០២៤​នេះ​ កំលាំង​នគរបាល​ការិយាល័យ​អត្តសញ្ញាណ​បណ្ណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អណ្តូង​ខ្មែរ ដឹកនាំ​ដោយ​លោក​វរសេនីយឯក​យី គា នាយការិយាល័យ​អត្តសញ្ញាណ​បណ្ណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ចុះ​មក​ធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណ​ប័ណ្ណ​ហួស​ប្រពល​ភាព​និង​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ដើម្បី​បន្ត​ប្រពល​ភាព​ថ្មី​និង​ធ្វើ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ…

ខេត្តកំពត​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី៤​ ខែកញ្ញា​ ឆ្នាំ​២០២៤​នេះ​ កំលាំង​នគរបាល​ការិយាល័យ​អត្តសញ្ញាណ​បណ្ណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អណ្តូង​ខ្មែរ ដឹកនាំ​ដោយ​លោក​វរសេនីយឯក​យី គា នាយការិយាល័យ​អត្តសញ្ញាណ​បណ្ណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ចុះ​មក​ធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណ​ប័ណ្ណ​ហួស​ប្រពល​ភាព​និង​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ដើម្បី​បន្ត​ប្រពល​ភាព​ថ្មី​និង​ធ្វើ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។

លោក​វរសេនីយឯក​យី គា នាយការិយាល័យ​អត្តសញ្ញាណ​បណ្ណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា​÷ អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ​ស្នងការ​ខេត្ត​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​បំពេញភារកិច្ច​ជំនាញ​ដែល​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដោយ​បម្រើ​សេវាកម្ម​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ពួក​គាត់​។ ក្នុង​នោះ​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បាន​ដាក់​ផែនការ​ដល់​មន្ត្រី​ជំនាញ​ឲ្យ​ដំណើរការ​ចុះ​អនុវត្ត​ជា​អចិន្ត្រៃយ៍​ដើម្បី​បំពេញ​សំណុំ​បែបបទ​ធ្វើ​អត្តសញ្ញាណ​ព​ណ្ណ​ជូន​ប្រជាពលរដ្ឋ​។

ជាក់ស្ដែង​ចាប់ពី​ថ្ងៃ​ទី​១៩ ខែមេសា​ឆ្នាំ​២០២៤​កន្លង​មក រហូត​ដល់​ថ្ងៃ​ទី​១៦​ខែសីហា​ឆ្នាំ​២០២៤ អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ជំរុញ​ឲ្យ​កម្លាំង​ជំនាញ​របស់​ស្នងការ​ខេត្ត​ចុះ​សហការ​ជាមួយ​ក្រុង​ស្រុក​ទាំង ៩ ដោយ​ប្រើ​រថយន្ត​ចល័ត​មួយ​គ្រឿង​ចុះ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ជាតិខ្មែរ​ជូន​យុវជន​យុវនារី​ជា​សិស្សានុសិស្ស​នៅ​តាម​សាលា​វិទ្យាល័យ​នានា​ទូ​ទាំង​៩​ក្រុង​ស្រុក​ជា​បន្តបន្ទាប់​កន្លង​មក​បាន​ចំនួន​២៤​វិទ្យាល័យ​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​យើង​បាន​បំពេញ​សំណុំ​បែបបទ​ជូន​សិស្សានុសិស្ស​បាន​ចំនួន​២៨៤១​នាក់ ស្រី​ចំនួន​១៦១៣ នាក់​។ ហើយ​បច្ចុប្បន្ន​កំលាំង​មន្ត្រី​នគរបាល​ជំនាញ​ការិយាល័យ​អត្តសញ្ញាណ​បណ្ណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​នឹង​បន្ត​ចុះ​ចល័ត​ទូ​ទាំង​៩៣​ឃុំ​សង្កាត់​បន្ថែម​ទៀត ដោយ​ចាប់ផ្តើម​ធ្វើ​ពី​សង្កាត់​ត្រើយ​កោះ​ទៅ​ចំនួន​២​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​០២​និង​ទី​០៣​ខែកញ្ញា​ឆ្នាំ​២០២៤​និង​បន្ត​ធ្វើ​នៅ​សង្កាត់​អណ្តូង​ខ្មែរ​ចំនួន​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​០៤​រហូត​ដល់​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៤ ហើយ​និង​បន្ត​ចុះ​ធ្វើ​នៅ​តាម​សង្កាត់​គ្រប់​ទាំង​៤​សង្កាត់​ទូ​ទាំង​ក្រុង​កំពត​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ