ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះរវាងជាងនិងអ្នកម៉ៅការ បានបំផ្ទុះស្តូបមិត្តភាពកម្ពុជា-វៀតណាម

3 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ករណី​បំផ្ទុះ​ស្តូប មិត្តភាព កម្ពុជា​-​វៀត ណា​ម ផ្អើល​ឈុលនៅ​ក្រុង​សៀមរាប រហូត​ដល់​វិទ្យុ​បារាំង​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត ។ ករណី​បំផ្ទុះ​ស្តូប…

ខេត្តសៀមរាប​ ៖ ករណី​បំផ្ទុះ​ស្តូប មិត្តភាព កម្ពុជា​-​វៀត ណា​ម ផ្អើល​ឈុលនៅ​ក្រុង​សៀមរាប រហូត​ដល់​វិទ្យុ​បារាំង​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត ។

ករណី​បំផ្ទុះ​ស្តូប មិត្តភាព កម្ពុជា​-​វៀត ណា​ម នេះកើតមាន​កាលពី​រាត្រី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៤ នោះ​អាជ្ញាធរ​កំពុង​បើក​ការ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ជន​បង្ក​យក​មក​ផ្តន្ទាទោស ទៅ​តាម​ផ្លូវច្បាប់ ឱ្យ​ខាង​តែ​បាន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប ។

បើ​តាម​ប្រសាសន៍​របស់ លោក លី វណ្ណៈ នាយក​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព តាម តេ លេ​ក្រាម នៅ​រសៀល​ថ្ងៃ​ទី ២៩ ខែសីហា ឆ្នាំ​២០២៤​នេះ ថា មិនមែន​ករណី​បំផ្ទុះ​ស្តូប​មិត្តភាព កម្ពុជា​-​វៀតណាម ដូច វិទ្យុ​បារាំង​ចេញផ្សាយ​នោះ​ទេ គឺ​មូលហេតុ បណ្តាល​មក​ពី​ជម្លោះ​រវាង​ជាង និងអ្នកម៉ៅការ ដោយ​កែ​ច្នៃ​ប៊ី​ដុ​ង​ដាក់​ប្រេងម៉ាស៊ូត ចង​ផ្អោប ជាមួយ​.​រូបសំណាកមិត្តភាព​កម្ពុជា​-​វៀតណាម ដើម្បី​ដុត​ឱ្យ ផ្ទុះ​ធ្វើ ឱ្យ​ខូ​ច​នូវ​រូបសំណាកមិត្តភាព​កម្ពុជា​-​វៀតណាម បន្តិចបន្តួច ខណៈ​ពេល​នេះ សមត្ថកិច្ច ជំនាញ និង​អាជ្ញាធរ​ខេត្ត​សៀម​រាប កំពុង​បើក​ការ​ស៊ើបអង្កេត រួចរាល់​ហើយ និង​តាម​ស្រាវជ្រាវ ស្វែងរក​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។

សូម​បញ្ជាក់​ផង​ដែរ ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ខាងលើ​ ទើបនឹង​សាងសង់​ហើយ តែ​មិន​ទាន់​ដាក់​សម្ភោ​ធ​ជា​ផ្លូវការ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ