ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាអាចផលិតម្សៅថ្មសម្រាប់ធ្វើថ្មម៉ាបសិប្បនិម្មិត

3 ខែ មុន
  • ភ្នំពេញ

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​អះអាង នៅ​ពេល​នេះ​កម្ពុជា​អាច​មាន​សមត្ថភាព​ផលិត​ម្សៅ​ថ្ម​ម្យ៉ាង​សម្រាប់​ធ្វើ​ម៉ា​ប​សិប្បនិម្មិត ហើយ​និង​ឈាន​ទៅ​កែ​ច្នៃ​ផលិត​ដែក​ពាក់កណ្តាល​សម្រេច​ថែម​ទៀត​ផង ។ លោក…

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​អះអាង នៅ​ពេល​នេះ​កម្ពុជា​អាច​មាន​សមត្ថភាព​ផលិត​ម្សៅ​ថ្ម​ម្យ៉ាង​សម្រាប់​ធ្វើ​ម៉ា​ប​សិប្បនិម្មិត ហើយ​និង​ឈាន​ទៅ​កែ​ច្នៃ​ផលិត​ដែក​ពាក់កណ្តាល​សម្រេច​ថែម​ទៀត​ផង ។

លោក កែវ រតនៈ បាន​អះអាង​នៅ​ក្នុង​ដំណើរ​ចុះ​ទៅ​ខេត្តព្រះវិហារ កាលពី​ថ្ងៃ​សុក្រ ទី​១៦ ខែសីហា ឆ្នាំ​២០២៤​ថា ម្សៅ​ថ្ម​ដែល​ខ្មែរ​យើង​ផលិត​បាន​នោះ​គេ​ហៅ​ថា ម្សៅ​ថ្ម quartz ។

លោក​បាន​បន្ត​ទៀត​ថា សម្រាប់​ម្សៅ​ថ្ម​ម៉ា​ប​នេះ គឺ​កម្ពុជា​បាន​លក់​ចេញ​ទៅ​ទីផ្សារ​ពិភពលោក​ដូច​ជា ប្រទេស​ចិន អា​មេ​រិ​ក ជប៉ុន និង​កន្លែង​ផ្សេង​ៗ​ទៀត ។ លោក​បាន​បន្ត​ថា ពី​មុន​យើង​ទិញ​ថ្មី​ម៉ា​ប​ពី​ក្រៅបរទេស ប៉ុន្តែ​ឥឡូវ​យើង​ផលិត​ហើយ​នាំ​ចេញ​ដោយឡែក ម្សៅ​ថ្ម​ម៉ា​ប​នេះ គឺ​សំខាន់​មិន​ជ្រាប​ទឹក ។

លោក​បាន​អះអាង​ថា ម្សៅ​ថ្មី​នេះ គឺ​សម្រាប់​ធ្វើ​ថ្ម​ម៉ា​ប​សិប្បនិម្មិត​នៅ​ក្រៅប្រទេស ដើម្បី​ទាញ​យក​តម្លៃបន្ថែម​ពី​រ៉ែ​ថ្ម ហើយ​ក្រៅពី​នោះ​កម្ពុជា​ក៏​បាន​កំពុង​តែ​ឈាន​ទៅ​កែ​ច្នៃ​ផលិត​ដែក​ពាក់កណ្ដាល​សម្រេច​ចេញពី​ខេត្តព្រះវិហារ​ផង​ដែរ ។

លោក​បាន​ថ្លែង​ថា ការ​វិនិយោគ​នៅ​លើ​វិស័យ​រ៉ែ គឺជា​ការ​បណ្តាក់ទុន​ហានិភ័យ​ខុស​ពី​ការ​វិនិយោគ​នៅ​លើ​សណ្ឋាគារ​ខុស​ពី​វិស័យ​ផ្សេង​ៗ​ទៀត​ដោយ​ផ្អែក​លើ​ការ​ព្យាករណ៍ ហើយ​ជួនកាល​ការ​វិនិយោគ​នេះ​មិន​អាច​បាន​អ្វី​សោះ​ក៏​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ