គ្រា.ប់បែកទម្ងន់ដល់ទៅ៣៤០គីឡូក្រាមរកឃើញក្បែរភ្នំពេញ
- ភ្នំពេញ
គ្រា.ប់បែ.កមួយគ្រា.ប់ ដែលមានទម្ងន់ដល់ទៅ៣៤០ គីឡូក្រាម ត្រូវបានប្រទះឃើញហើយត្រូវបានជំនាញដោះបន្សាបបានយ៉ាងជោគជ័យ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ។ លោក ហេង…
គ្រា.ប់បែ.កមួយគ្រា.ប់ ដែលមានទម្ងន់ដល់ទៅ៣៤០ គីឡូក្រាម ត្រូវបានប្រទះឃើញហើយត្រូវបានជំនាញដោះបន្សាបបានយ៉ាងជោគជ័យ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ។ លោក ហេង…
គ្រា.ប់បែ.កមួយគ្រា.ប់ ដែលមានទម្ងន់ដល់ទៅ៣៤០ គីឡូក្រាម ត្រូវបានប្រទះឃើញហើយត្រូវបានជំនាញដោះបន្សាបបានយ៉ាងជោគជ័យ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអះអាងថា គ្រា.ប់បែកនេះ គឺជាប្រភេទគ្រា.ប់បែ.កទម្លាក់ពីយន្តហោះនេះ ប្រភេទM117 ទម្ងន់ប្រមាណ៣៤០គីឡូក្រាម ប្រវែងប្រមាណ២ម៉ែត្រ ។
លោកបានបន្តថា វាត្រូវបានកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បានដោះបន្សាប និងដឹកជញ្ជូនដោយសុវត្ថិភាពក្រោយពេលដែលគេ ប្រទះឃើញកប់ក្នុងដីនៃវាលស្រែ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
លោកបានបន្តថា គ្រាប់បែកប្រភេទនេះ ត្រូវបានទម្លាក់បរិមាណយ៉ាងច្រើន និងត្រូវបានទម្លាក់ដោយយន្តហោះប្រភេទB-52G ក្នុងសង្គ្រាមឥណ្ឌូចិន ។
គ្រាប់បែកប្រភេទM117 ត្រូវបានគេដឹងថា គឺជាយុទ្ធភ័ណ្ឌដែលប្រើដោយកងទ័ពអាមេរិក កាលពីអំឡុងសង្គ្រាមកូរ៉េ សង្គ្រាមនៅឥណ្ឌូចិន ។ វាត្រូវបានបង្ហាញវត្តមាននៅលើពិភបលោកចាប់ពីឆ្នាំនៃទស្សវត្សរ៍ ១៩៥០មក ។
តាមសេចក្តីរាយការណ៍ដែលគេបានកត់ត្រា នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស ដែលផ្ទុះនៅខែតុលា ឆ្នាំ២០២៣មក វាក៏បង្ហាញវត្តមាន នៅក្នុងការវាយប្រហាតាមអាការលើក្រុងហ្គាស្សាផងដែរ ៕
ចែករំលែកព័តមាននេះ