ខេត្តព្រះវិហារ ៖ មុខសញ្ញាក្មេងទំនើងមួយក្រុមមានគ្នា៨នាក់ ដែលធ្វើសកម្មភាពស្ទាក់គប់ទឹកសុទ្ធទៅលើអ្នកធ្វើដំណើ២នាក់ ដែលជាដៃគូធ្លាប់ទំនាស់ជាមួយគ្នាកន្លងមក ហើយព្រមទាំងដេញកាប់ និងវាយបន្ថែមទៀតនោះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តបង្ក្រាបឃាត់ខ្លួមបានហើយ។
ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៨នាក់នោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកមុខសញ្ញាបានភ្លាមៗបន្ទាប់ពីពួកធ្វើសកម្មភាពកាលពីវេលាម៉ោង១៧.០០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិស្រអែមខាងជើ ឃុំស្រអែម ស្រុកជាំក្សាន្ត ។
បន្ទាប់ទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោសួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារបានបញ្ជាយ៉ាងម៉ឺងម៉ាត់ ហើយចាត់ឱ្យលោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំកម្លាំង សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បើកការស្រាវជ្រាវរកមុខសញ្ញានឹងឈានដល់កំណត់មុខសញ្ញាធ្វើការឃាត់ខ្លួនបានចំនួន៨នាក់មកធ្វើការសាកសួរ ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួទៅមុខសញ្ញាទាំង៨នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានយកទឹកសុទ្ធគប់ទៅក្រុមដែលជិះម៉ូតូ២នាក់ និងបាននាំគ្នាស្ទាក់កាប់វាយ បណ្តាលឱ្យរងរបួស និងខូចម៉ូតូពិតមែន ដោយមូលហេតុពួកខ្លួនធ្លាប់មានទំនាស់ជាមួយគ្នាកាលពីពេលកន្លងមក។
បន្ទាប់ពីបានទទួលចម្លើយសារភាពរបស់ក្រុមក្មេងទំនើងទាំ៨នាក់នោះរួចមក ការិយាល័យជំនាញបានកសាងសំណុំរឿងតាមនិតិវិធី ហើយបានបញ្ជូនខ្លួនមុខសញ្ញាទាំង៨នាក់ទៅសាលាដំបូងនៅវេលាម៉ោង១៥.០០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ