ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​សេដ្ឋកិច្ច​៖ កម្ពុជា​ត្រូវ​ចេះ​រក​លុយ ចេះ​ចាយ​លុយ និងគ្រប់គ្រង​លុយ

3 ខែ មុន
  • ភ្នំពេញ

តើ​រដ្ឋាភិបាល​បច្ចុប្បន្ន​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​អ្វី ខណ​: រដ្ឋាភិបាល​ចាស់​ត្រូវ​ចង​ចាំ​ថា​ជា​រដ្ឋាភិបាល​សន្តិភាព? តាម​រយ​:​គោលនយោបាយ​នោះ រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ដើម្បី​ធ្វើ​អោយ​សេដ្ឋកិច្ច​រីក​ចម្រើន​ហើយ​ប្រជាជន​មាន​ជីវភាព​ធូរធា​។ រដ្ឋាភិបាល​សេដ្ឋកិច្ច​គឺ​រដ្ឋាភិបាល​ត្រូវ​តែ​ពូកែ​រក​លុយ ពូកែ​សន្សំ​លុយ ពូ​កែ ចាត់ចែង​លុយកាក់​។ នៅ​ក្នុង​យន្តការ​ដ៏​ស្មុគស្មាញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ…

តើ​រដ្ឋាភិបាល​បច្ចុប្បន្ន​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​អ្វី ខណ​: រដ្ឋាភិបាល​ចាស់​ត្រូវ​ចង​ចាំ​ថា​ជា​រដ្ឋាភិបាល​សន្តិភាព?

តាម​រយ​:​គោលនយោបាយ​នោះ រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ដើម្បី​ធ្វើ​អោយ​សេដ្ឋកិច្ច​រីក​ចម្រើន​ហើយ​ប្រជាជន​មាន​ជីវភាព​ធូរធា​។ រដ្ឋាភិបាល​សេដ្ឋកិច្ច​គឺ​រដ្ឋាភិបាល​ត្រូវ​តែ​ពូកែ​រក​លុយ ពូកែ​សន្សំ​លុយ ពូ​កែ ចាត់ចែង​លុយកាក់​។

នៅ​ក្នុង​យន្តការ​ដ៏​ស្មុគស្មាញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ រដ្ឋាភិបាល​មាន​តួនាទី​សំខាន់ ហើយ វា​មិនមែន​គ្រាន់តែ​ជា​អ្នកត្រួតពិនិត្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​អ្នកចូលរួម​ដ៏​សកម្ម​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​មាន​ប្រសិទ្ធភាព និង​ស្ថិរភាព​របស់​ប្រទេស​។ ដើម្បី​គ្រប់គ្រង​និង​ទទួលខុសត្រូវ​លើ​បញ្ហា​លុយ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​តែ​ពូកែ រក​លុយ សន្សំ​លុយ និង​ចាយ​លុយ​ឲ្យ​ត្រឹមត្រូវ​ចំ​គោលដៅ ។​

​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​រដ្ឋាភិបាល​អាច​អនុវត្ត​ទៅ​តាម យុទ្ធសាស្ត្រ​នេះ​បាន​នោះ​នឹង​បង្កើត​បានជា​មូលដ្ឋាន​គ្រឹះ​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​ដ៏​ត្រឹមត្រូវ ដែល​ធានា​បាន​នូវ​កំណើន​ប្រកបដោយ​និរន្តរភាព និង​សុខុមាលភាព​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ មក​ដល់​ពេល​ន វិធី​ចម្បង​ដែល​រដ្ឋាភិបាល​នីមួយ​ៗ​នៅ​លើ​ពិភពលោក​អាច​រក​លុយ​បាន គឺ​អាច​បង្កើត​តាម​ច្រក​នៃ​ការ​ពង្រឹង​និង​ការ​គ្រប់គ្រង​លើ​ដំណើរការ​ការ​បង់ពន្ធ​ដែល​មក​ដល់​ពេល​នេះ​នៅ​កម្ពុជា​ស្ថាប័ន​ពីរ​ដែល​កំពុង​តែ​កាន់កាប់​ការងារ​នេះ គឺ​ពន្ធដា និង គយ ។

ប៉ុន្តែ​ដើម្បី​បង្កើន​ការ​រក​លុយ​នោះ រដ្ឋាភិបាល​អាច​គិត​ខ្លួនឯង​ជា​ក្រុមហ៊ុន​មួយ​ដែល​នឹង​អាច​រក​ប្រាក់​ចំណេញ​បាន​សម្រាប់​រដ្ឋ​។​ លើស​ពី​នេះ រដ្ឋាភិបាល​ក៏​គួរតែ​ត្រូវ​តែ​ចូលរួម​និង​ធ្វើការ​សម្រេចចិត្ត​បង្កើត​បរិយាកាស​អំណោយផល​ដល់​កំណើនសេដ្ឋកិច្ច​ដើម្បី​ធានា​ឲ្យ​ដំណើរការ​ប្រមូល ចំណូល​ពន្ធ​នេះ​មាន​លំហូរ​ស្រួល ដូច្នេះ​វា​គួរតែ​ជា​ការ​រួម​បញ្ចូល​គ្នា​នូវ​គោលនយោបាយ​បង្កើត​ថ្មី​នូវ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ ក៏​ដូច​ជា​ការ​ជំរុញ​ឱ្យ​មានការ​បង្កើត​ថ្មី ភាព​ជា​សហគ្រិន និង​ការ​វិនិយោគ​។

ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ការ​អប់រំ និង​បច្ចេកវិទ្យា គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​គោលដៅ​នេះ​គោលដៅ​នេះ ស្រប​ពេល​ដែល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​គឺ​បាន​កំពុង​តែ​ដាក់​គោលដៅ​នេះ​គឺជា​មូលដ្ឋាន ។ ដូច្នេះ​ហើយ​បានជា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ផ្លូវថ្នល់ ស្ពាន កំពង់​ផែ​ជា​ច្រើន​បាន​កើត​មាន​ឡើង​ដោយ​រួម​ទាំង គម្រោង​កសាង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ឡើង ។ នៅ​ក្នុង​យន្តការ​សេដ្ឋកិច្ច ការ​កសាង​បាន​នូវ​បណ្តាញ​ដឹក​ជញ្ជូន​ទំនើប និង​ប្រព័ន្ធ​ទំនាក់ទំនង​អាច​កាត់​បន្ថយ​ការ​ចំណាយ​សម្រាប់​អាជីវកម្ម គឺជា​កម្លាំង​ដ៏​វិសេសវិសាល​នៅ​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃដើម​និង​ងាយស្រួល​បញ្ជូន​ទំនិញ​ទៅ​កាន់​ទីផ្សារ​។ ជាង​នេះ​ទៅ​ទៀត ការ​ជំរុញ​បរិយាកាស​អាជីវកម្ម​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ជាមួយនឹង​បទ​ប្បញ្ញត្តិ​ច្បាស់លាស់​រដ្ឋាភិបាល​ក៏​ត្រូវ តែ​គិតគូរ​ជំរុញ​និង​លើកទឹកចិត្ត​វិនិយោគ​នៅ​ក្រៅប្រទេស ផង​ដែរ​។

លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​អាច​ប្រើប្រាស់​ធនធាន​នានា ដើម្បី​គាំទ្រ​ដល់​ឧស្សាហកម្ម​សំខាន់​ៗ និង​បច្ចេកវិទ្យា​ថ្មី​ៗ ដោយ​ធានា​ថា​ប្រទេស​នៅ​តែ​មានការ​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​។ តាម​រយៈ​ភាព​ជា​ដៃគូ​សាធារណៈ និង​ឯកជន និង​ការ​ឧបត្ថម្ភ​ធន​ជា​យុទ្ធសាស្ត្រ វិស័យ​ឯកជន​អាច​ជំរុញ​ឱ្យ​មានការ​រីក​ចម្រើន ។ ការ​រក​លុយ​ពិតជា​ពិបាក​ដូច្នេះ ការ​សន្សំ​លុយ​ក៏​កាន់តែ តែ​ពិបាក​ជាង​ការ​រក​ប្រាក់​ចំណូល​។ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​សម្រួល​និង​អនុវត្ត​កិច្ចការ​នេះ​បាន​ជោគជ័យ​គឺ​វា​ទាមទារ​ឱ្យ​មាន​យន្តការ​គ្រប់គ្រង សារពើពន្ធ​ដ៏​តឹងរ៉ឹង ។ រដ្ឋាភិបាល​ត្រូវ​តែ​ជៀសវាង​រាល់​សកម្មភាព​ណា​ដែល​នាំ​ឱ្យ​មាន​ចំណាយ ដោយ​គ្មាន​ផល​ត្រឡប់​មក​វិញ​ដើម្បី​ជាតិ ពោល​គឺ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ឲ្យ​មូលដ្ឋាន​នៃ​ការ​កសាង​ទុនបម្រុង​កាន់តែ​កើនឡើង​ដើម្បី​ទប់ទល់​នឹង​ការ​ធ្លាក់​ចុះ​នា​ពេល​អនាគត​។

ការ​អនុវត្ត​ការ​គ្រប់គ្រង​ថវិកា​ដ៏​រឹង​មាំ​គឺ​មាន​សារៈសំខាន់​ណាស់​។ នេះ​មាន​ន័យ​ថា​ផ្តល់​អាទិភាព​លើ​ការ​ចំណាយ កាត់​កាក​សំណល់ និង​ធានា​ថា​រាល់​ប្រាក់​ចំណូល​គឺ​ត្រូវ​បាន​ចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព​។ សវន​កម្ម​ដ៏​ទៀងទាត់ និង​តម្លាភាព​ក្នុង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​គឺ​ត្រូវ​តែ​ពង្រឹង ហើយ​សំខាន់​គឺ ទប់ស្កាត់​អំពើ​ពុក​រលួយ និង​ការ​ប្រើប្រាស់​ថវិកា​ខុស​។ តាម​រយៈ​ការ​ទទួលយក​បច្ចេកវិទ្យា​ទំនើប​ដូច​ជា​អភិបាលកិច្ច​ឌី​ជី​ថ​ល និង​ការ​វិភាគ​ទិន្នន័យ រដ្ឋាភិបាល​អាច​សម្រួល​ប្រតិបត្តិការ​របស់​ពួក​គេ កាត់​បន្ថយ​ការ​ចំណាយ និង​លើកកម្ពស់​ការ​ផ្តល់​សេវា​។

ការ​ចំណាយ​លុយ​អត់​បានការ​ចំពោះ​មន្ត្រី​ខ្មោច ការ​ចំណាយ​ខ្ជះខ្ជាយ ដូច​ជា ការ​ទិញ​ឡាន​ទំនើប ការ​ចំណាយ​ទឹក និង ភ្លើង​ជាដើម​ត្រូវ​តែ​កាត់​បន្ថយ​អោយមក​នៅ​ចំណុច​អប្ប​រិ​មា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ចៀសវាង​អាកប្បកិរិយា​ក​កញ្ជើធ្លុះ​នៅ​ក្នុង​ចំណោម​បុគ្គលិក​និង​មន្ត្រី​រដ្ឋ​។
កំណែទម្រង់​លើ​គោលនយោបាយ​និង​ការ​អនុវត្ត​ជាក់ស្តែង​លើ​ការ​ចំណាយ​សោធន​និវត្តន៍ និង​ការ​ថែទាំ​សុខភាព​ក៏​ចាំបាច់​ផង​ដែរ ដើម្បី​គ្រប់គ្រង​បំណុល​រយៈពេល​វែង​។

នៅ​ពេល​នេះ​ពលរដ្ឋ​នៅ​កម្ពុជា​មាន​វ័យក្មេង​ភាគច្រើន ប៉ុន្តែ​វ័យ​ចំណាស់​នឹង​មក​ដល់​។​ដូច្នេះ រដ្ឋា​ភិបាល​ត្រូវ​តែ ប្រឈម​មុខ​នឹង​កាតព្វកិច្ច​នា​ពេល​អនាគត​ដ៏​សំខាន់​។ ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ប្រកបដោយ​និរន្តរភាព​លើ​ការ​ចំណាយ​នេះ​អាច​ជួយ​បន្ធូរបន្ថយ​បន្ទុក​សារពើពន្ធ និង​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​។ ការ​ចំណាយ​ប្រកបដោយ​ភាព​វៃឆ្លាត​គឺ​មាន​សារៈសំខាន់​ដូច​ការ​សន្សំ និង​ការ​រក​ប្រាក់​ចំណូល​។ រដ្ឋាភិបាល​ត្រូវ​តែ​បែងចែក​ធនធាន​របស់​ពួក​គេ​តាម​របៀប​ដែល​ផ្តល់​ផល​ចំណេញ​ខ្ពស់​បំផុត​ទាក់ទង​នឹង​កំណើនសេដ្ឋកិច្ច និង​សុខុមាលភាព​សង្គម​។ ការ​អនុវត្ត​បែប​នេះ​ពាក់ព័ន្ធ​នឹង​តុល្យភាព​រវាង​តម្រូវការ​បន្ទាន់ និង​ការ​វិនិយោគ​រយៈពេល​វែង​។

ជា​ឧទាហរណ៍ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ មិន​ត្រឹមតែ​បង្កើត​ការងារ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​នា​ពេល​អនាគត​ផង​ដែរ​។ ការ​វិនិយោគ​លើ​វិស័យ​ថែទាំ​សុខភាព និង​ការ​អប់រំ​លើកកម្ពស់​គុណភាព​ជីវិត និង​បង្កើន​ផលិតភាព​នៃ​កម្លាំង​ពលកម្ម​។ សំណាញ់​សុវត្ថិភាព​សង្គម ដូច​ជា​អត្ថប្រយោជន៍​អត់​ការងារ​ធ្វើ និង​លំនៅ​ដ្ឋា​ន​សា​ធា​រណៈ គាំទ្រ​ដល់​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​បំផុត និង​ជួយ​រក្សា​ស្ថិរភាព​សង្គម ហើយ​មក​ដល់​ពេល​នេះ​ឃើញ​ថា រដ្ឋាភិបាល​បាន​កំពុង​តែ​ធ្វើ​ច្រើន​គួរសម​ដែរ ។

លើស​ពី​នេះ ក្នុង​គ្រា​មាន​វិបត្តិ​សេដ្ឋកិច្ច ការ​ចំណាយ​របស់​រដ្ឋាភិបាល​អាច​ដើរតួ​ជា​កម្លាំង​ប្រឆាំង​វដ្ត ជំរុញ​តម្រូវការ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​។ កញ្ចប់​ជំរុញ​ទឹកចិត្ត​ដែល​បាន​រៀបចំ យ៉ាង​ល្អ គឺជា​វិធានការ​សង្គ្រោះ​ដែល​មាន​គោលដៅ​អាច​ព​ន្លឿ​ន​ការ​ងើបឡើង​វិញ និង​ស្តារ​ទំនុកចិត្ត​នៅ​ក្នុង​សេដ្ឋកិច្ច​។

រដ្ឋាភិបាល​សេដ្ឋកិច្ច​គឺ​រដ្ឋាភិបាល​ដែល​អាច​បង្កើត​ការ​ជឿ​ទុកចិត្ត មាន តម្លាភាព ប្រសិទ្ធភាព និង​គណនេយ្យ​ភាព​ក្នុង​បញ្ហា​ហិរញ្ញវត្ថុ ជំរុញ​ទំនុកចិត្ត​សាធារណៈ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​។ ការ​ជឿ​ទុកចិត្ត​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ថែរក្សា​ភាព​ស្អិតរ​មួ​ត​ក្នុង​សង្គម និង​ធានា​ឱ្យ​មានដំណើរ​ការ​រលូន​នៃ​លទ្ធិប្រជាធិបតេយ្យ​។

សរុប​មក​វិញ​នៅ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ទៅ​ដោយ​បញ្ហា​ប្រឈម​ដូច​ជា​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​រក សន្សំ និង​ចំណាយ​លុយ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​គឺ​មាន​សារៈសំខាន់​ជាង​ពេល​ណា​ទាំងអស់​។ សកម្មភាព​ទាំងនេះ​វា​ទាមទារ​ឱ្យ​មាន​តុល្យ​ភាពល្អ​នៃ​សមភាព​សេដ្ឋកិច្ច ចក្ខុវិស័យ​យុទ្ធសាស្ត្រ និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ផលប្រយោជន៍​សាធារណៈ​។

តាម​រយៈ​ភាព​ប៉ិនប្រសព្វ ក្នុង​កិច្ចការ ទាំងនេះ រដ្ឋាភិបាល​មិន​ត្រឹមតែ​អាច​ដឹកនាំ​ប្រទេស ឆ្ពោះទៅ​រក​ភាព​រុងរឿង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធានា​ថា វិបុលភាព​នេះ​មាន​លក្ខណៈ​រួម​បញ្ចូល និង​និរន្តរភាព​ផង​ដែរ​។ តម្រូវការ​សម្រាប់​រដ្ឋាភិបាល​សេដ្ឋកិច្ច​មិនមែន​គ្រាន់តែ​ជា​ការ​ពេញចិត្ត​ខាង​គោលនយោបាយ​ប៉ុណ្ណោះ​ទេ​។ វា​ជា​កត្តាចាំបាច់​សម្រាប់​សុខុមាលភាព​របស់​មនុស្ស​ជំនាន់​បច្ចុប្បន្ន និង​អនាគត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ