វិស័យដឹកជញ្ជូន និងភស្តុភាកម្មកំពុងតែក្លាយជាវិស័យអទិភាពមួយដែលនឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញឱ្យប្រទេស ប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ។
ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៤ថា ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣មានហើយ ប៉ុន្តែជំនាញកំពុងតែពង្រឹងការអនុវត្តដើម្បីគាំទ្រការសម្រេចឲ្យបាននូវគោលដៅនាឆ្នាំ២០៥០ ដែលបានកំណត់។
ប្រភពដដែលបានបន្តថា ពាក់ព័ន្ធនឹងកិច្ចការនេះក្រុមមន្ត្រីកម្ពុជាបានកំពុងតែ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារ នៃការអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣” ដើម្បីបើកខ្លួនឆ្ពោះទៅរក គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ។
គម្រោងនេះ នឹងជួយបង្កើនភាពប្រទាក់ក្រឡាគ្នា រវាងវិស័យដឹកជញ្ជូន និងឡូជីស្ទីកព្រមទាំងជួយធ្វើឱ្យរំហូរទំនិញ អ្នកដំណើរ និងសេវាកាន់តែមានភាពរលូនជាងមុន កាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ និងបង្កើនប្រសិទ្ធភាពនៃសេវាដឹកជញ្ជូន និងឡូជីស្ទីក ស្របតាម ផែនការមេនេះនឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញឱ្យប្រទេសកម្ពុជា ប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕
ចែករំលែកព័តមាននេះ