ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ដែលយកទង់ជាតិកម្ពុជា ជាន់នៅលើទូកនេសាទ ត្រូវអាជ្ញាធរខេត្តក្រចេះ ឃាត់ខ្លួនមកសួរនាំហើយ

3 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរសម្នាក់ដែលយកទង់ជាតិព្រះរាជាណាចក្រកម្ពុជាជាន់នៅលើទូកនេសាទក្នុងទន្លេ ហើយកំពុងធ្វើការនេសាទផងនោះត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានមកហើយ ដើម្បីយកមកសួរនាំនៅអធិការដ្ឋាននគបាលក្រុងក្រចេះ ។ ការនាំខ្លួនមកសួរនាំលេីករណីជាន់ទង់ជាតិខ្មែរ នាពេលកំពុងនេសាទនោះ…

ខេត្តក្រចេះ ៖ បុរសម្នាក់ដែលយកទង់ជាតិព្រះរាជាណាចក្រកម្ពុជាជាន់នៅលើទូកនេសាទក្នុងទន្លេ ហើយកំពុងធ្វើការនេសាទផងនោះត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានមកហើយ ដើម្បីយកមកសួរនាំនៅអធិការដ្ឋាននគបាលក្រុងក្រចេះ ។ ការនាំខ្លួនមកសួរនាំលេីករណីជាន់ទង់ជាតិខ្មែរ នាពេលកំពុងនេសាទនោះ សមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។

បុរសដែលបានជាន់លើទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានោះ មានឈ្មោះ ឃិន ភារម្យ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។

ករណីខាងលើ រដ្ឋបាលខេត្តក្រចេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានថា ថ្មីៗនេះមានគ្រុបបណ្តាញទំនាក់ទំនងសង្គមគណនីឈ្មោះ របាយការណ៍ថ្មី គ្រុប៥៥៥នាក់ និងគណនីហ្វេសប៊ុកឈ្មោះ បងសំណាង មានលាភ បានបង្ហោះព័ត៌មានស្តីពីបុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ នៅក្នុងទន្លេមុខសាលមហោស្រពខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ រដ្ឋបាលខេត្តក្រចេះ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនបងប្អូនប្រជាពលរដ្ឋ ជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មានដូចបានចុះផ្សាយខាងលើរួចមក រដ្ឋបាលខេត្ត បានចាត់ឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសខាងលើឈ្មោះ ឃិន ភារម្យ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ជាបុគ្គលដែលបានធ្វើសកម្មភាពជាន់លើទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា មកកាន់អធិការដ្ឋាននគរបាលក្រុងក្រចេះហើយ ដើម្បីសាកសួរបន្តអនុវត្តតាមនីតិវិធី ។

រដ្ឋបាលខេត្តក្រចេះ សូមថ្លែងអំណរគុណចំពោះសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលតែងយកចិត្តទុកដាក់ការពារ លើកតម្កើងកិត្យានុភាព និងអត្តសញ្ញាណជាតិ និងសូមទទួលយកនូវរាល់មតិយោបល់ ក្នុងការកែលម្អ ដើម្បីស្ថាបនាក្នុងន័យថែរក្សា ការពារអត្តសញ្ញាណជាតិ និងការអភិវឌ្ឍរបស់ជាតិយើងផង។

ក្នុងករណីឃាត់ខ្លួនជនដែលធ្វើសកម្មភាពជាន់ទងជាតិខ្មែរខាងលើ ទៅសួរនាំនោះសមត្ថកិច្ចនៅមិនទាន់បង្ហាញអំពីលទ្ធផលនៃការសួរនាំនោះនៅឡើយទេ ស្ថិតក្នុងការស៊ើបអង្កេតបន្តតាមនិតិវិធី ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ