ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពកម្ពស់ទឹកអាងវារីអគ្គីសនីភ្នំកំចាយមិន​ទាន់ដល់កម្រិតប្រកាសអាសន្ន​នៅឡើយទេ​

4 ខែ មុន
  • កំពត

ខេត្តកំពត ៖ យោងតាមហ្វេសប៊ុកជាផ្លូវការរបស់លោកឧត្តមសេនីយ៍ទោម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការ

ខេត្តកំពត ៖ យោងតាមហ្វេសប៊ុកជាផ្លូវការរបស់លោកឧត្តមសេនីយ៍ទោម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកំពត បានឲ្យដឹងថា នៅវេលាម៉ោង​៨និង​១៥​នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោកបានដឹកនាំកំលាំងឡើងទៅទំនប់វារីអគ្គិសនីភ្នំកំចាយ ដើម្បីពិនិត្យ​ស្ថាន​ភាពកម្ពស់ទឹកនៅក្នុងអាងទំនប់វារីអគ្គិសនី។ ដោយសារមានភ្លៀងធ្លាក់បួនប្រាំថ្ងៃជាប់ៗគ្នាកន្លងមកនេះ ឃើញថា កម្ពស់ទឹកនៅក្នុងអាងវារីអគ្គិសនីភ្នំកំចាយមានកម្ពស់១៤៥,៦៣​ម៉ែត្រ។ រីឯស្ថានភាពទឹកលំហូរចូលក្នុងអាង ៦៣២,២ម៉ែត្រគូបក្នុង១នាទី ។ ជាមួយគ្នានេះ មន្រ្តីជំនាញប្រចាំការនៅអាងទំនប់វារីអគ្គីសនីបាន​យកចិត្តទុកដាក់យ៉ាងម៉ត់ចត់ក្នុងការពិនិត្យតាមដានស្ថានភាពកំពស់ទឹកជាប់ជាប្រចាំនិងដោយយកចិត្តទុកដាក់បំផុត។

លោកឧត្តមសេនីយទោស្នងការខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ជាពិសេសបងប្អូនដែលរស់នៅក្រោមទំនប់វារីអគ្គិសនី និងមានលំនៅឋាននៅតាមដងព្រែក សូមកុំមានការព្រួយបារម្ភ ព្រោះស្ថានភាពទឹក ទោះបីនៅមានភ្លៀងធ្លាក់ជាហូរហែរក្តីក៏មិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ ។

លោកសូមបញ្ជាក់ថា ស្ថានភាពទឹកដែលត្រូវប្រុងប្រយ័ត្ននិងប្រកាសអាសន្នគឺទឹកឡើងដល់កម្ពស់១៤៩ម៉ែត្រ ទើបប្រកាសអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ