ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​ប្រុង​វ៉ៃ​ចេញ​អង្ករ​សល់តាំង​ពី​ដប់​ឆ្នាំ​មុន​១,៥ម៉ឺន​តោន​ទៅ​ទ្វីប​អាហ្វ្រិក

6 ខែ មុន

ទី​ក្រុង​បាងកក៖ រដ្ឋាភិបាល​ថៃ​ទំនង​ជា​បាន​និយាយ​ត្រូវ​រ៉ូវ​គ្នា​រួច​ហើយ​​ដើម្បី​បញ្ចេញ​អង្ករ​១៥០០០​តោន​​ដែល​ស្តុក​ទុក​រយៈ​ពេល​ដប់​ឆ្នាំ​ប្លាយ​មក​ហើយ​តាំង​ពី​ជំនាន់​លោក​ស្រី​យីងឡាក់​នៅ​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​។ អង្ករ​នេះ​ជា​ផ្នែក​១​នៃ​កម្ម​វិធី​របស់​រដ្ឋាភិបាល​កាល​ពី​ជំនាន់​នោះ​ដើម្បី​ទិញ​​ស្រូវ​-​អង្ករ​ពី​ប្រជា​កសិករ​។ អង្ករ​ដែល​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​អង្ករ​២​កន្លែង​នៃ​ខេត្ត​សុរិន្ទ​នោះ​ត្រូវ​បាន​ក្រសួង​ពាណិជ្ជ​​កម្ម​ប្រកាស​ដាក់​លក់​ដេញ​ថ្លៃ​។ ប្រភព​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​ប្រាប់​​ថា​រដ្ឋាភិបាល​ប្រហែល​ជា​រក​ម៉ូយ​ទិញ​អង្ករ​ទាំង​នេះ​បាន​ហើយ​។ អ្នក​ដែល​ចង់​ទិញ​អង្ករ​​ទាំង​នេះ​ប្រហែល​ជា​ចរ​ចា​គ្នា​ជា​មួយ​រដ្ឋាភិបាល​អំពី​តម្លៃ​។ ក្រុម​ហ៊ុន​ឯក​ជន​ដែល​កំពុង​ចែ​ចូវ​ទិញ​អង្ករ​នេះ​ទំនង​ជា​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​អង្ករ​ទាំង​នេះ​។ ឥឡូវ​នេះ​នៅ​សល់​អង្ករ​ក្នុង​ស្តុក​ប្រហែល​១៥០០០​តោន​​នៅ​ក្នុង​ចំណោម​អង្ករ​សរុប​១៨​លាន​តោន​​ដែល​វ៉ៃ​ចេញ​អស់​​ហើយ​។ អង្ករ​ទាំង​​នេះ​​ជាង​៨០%​មាន​គុណ​ភាព​អន់​ជាង​កម្រិត​ស្តង់​ដារ​​​។ ប្រភព​ដដែល​នេះ​ប្រាប់​ថា​មូល​ហេតុ​ដែល​ក្រុ​មហ៊ុន​​ឯក​ជន​ចង់​​ទិញ​អង្ករ​នៅ​សល់​ទាំង​នេះ​ព្រោះ​ពួកគេ​មាន​ទី​ផ្សារ​ស្រាប់​​​នៅ​ទ្វីប​អាហ្វ្រិក​។…

ទី​ក្រុង​បាងកក៖ រដ្ឋាភិបាល​ថៃ​ទំនង​ជា​បាន​និយាយ​ត្រូវ​រ៉ូវ​គ្នា​រួច​ហើយ​​ដើម្បី​បញ្ចេញ​អង្ករ​១៥០០០​តោន​​ដែល​ស្តុក​ទុក​រយៈ​ពេល​ដប់​ឆ្នាំ​ប្លាយ​មក​ហើយ​តាំង​ពី​ជំនាន់​លោក​ស្រី​យីងឡាក់​នៅ​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​។ អង្ករ​នេះ​ជា​ផ្នែក​១​នៃ​កម្ម​វិធី​របស់​រដ្ឋាភិបាល​កាល​ពី​ជំនាន់​នោះ​ដើម្បី​ទិញ​​ស្រូវ​-​អង្ករ​ពី​ប្រជា​កសិករ​។ អង្ករ​ដែល​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​អង្ករ​២​កន្លែង​នៃ​ខេត្ត​សុរិន្ទ​នោះ​ត្រូវ​បាន​ក្រសួង​ពាណិជ្ជ​​កម្ម​ប្រកាស​ដាក់​លក់​ដេញ​ថ្លៃ​។

ប្រភព​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​ប្រាប់​​ថា​រដ្ឋាភិបាល​ប្រហែល​ជា​រក​ម៉ូយ​ទិញ​អង្ករ​ទាំង​នេះ​បាន​ហើយ​។ អ្នក​ដែល​ចង់​ទិញ​អង្ករ​​ទាំង​នេះ​ប្រហែល​ជា​ចរ​ចា​គ្នា​ជា​មួយ​រដ្ឋាភិបាល​អំពី​តម្លៃ​។ ក្រុម​ហ៊ុន​ឯក​ជន​ដែល​កំពុង​ចែ​ចូវ​ទិញ​អង្ករ​នេះ​ទំនង​ជា​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​អង្ករ​ទាំង​នេះ​។ ឥឡូវ​នេះ​នៅ​សល់​អង្ករ​ក្នុង​ស្តុក​ប្រហែល​១៥០០០​តោន​​នៅ​ក្នុង​ចំណោម​អង្ករ​សរុប​១៨​លាន​តោន​​ដែល​វ៉ៃ​ចេញ​អស់​​ហើយ​។ អង្ករ​ទាំង​​នេះ​​ជាង​៨០%​មាន​គុណ​ភាព​អន់​ជាង​កម្រិត​ស្តង់​ដារ​​​។

ប្រភព​ដដែល​នេះ​ប្រាប់​ថា​មូល​ហេតុ​ដែល​ក្រុ​មហ៊ុន​​ឯក​ជន​ចង់​​ទិញ​អង្ករ​នៅ​សល់​ទាំង​នេះ​ព្រោះ​ពួកគេ​មាន​ទី​ផ្សារ​ស្រាប់​​​នៅ​ទ្វីប​អាហ្វ្រិក​។ ឱ្យ​តែ​ចរ​ចា​រឿង​តម្លៃ​ត្រូវរ៉ូវ​​គ្នា​ហើយ​ មិន​រង់​ចាំ​យូរ​ទេ​ពួក​គេ​នឹង​បណ្ដោះ​អង្ករ​ទាំង​នេះ​វឹង​ទៅ​ទ្វីប​អាហ្វ្រិក​តែ​ម្ដង​។ នេះ​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​នាំ​ចេញ​អង្ករ​​ព្រោះ​អ្នក​ខ្លះ​នៅ​ទ្វីប​អាហ្វ្រិក​កំពុង​ត្រូវ​ការ​អង្ករ​ថៃ​យក​ទៅ​ដាំ​បាយ​ហូប​។

ដោយ​សារ​មាន​តម្រូវ​ការ​ខ្ពស់​ដូច្នេះ អង្ករ​នៅ​ក្នុង​ស្តុក​នេះ​អាច​នឹងឡើង​ថ្លៃ​៨០០០​បាត​ក្នុង​មួយ​តោន​លើស​អង្ករ​ដែល​លក់ឡៃ​ឡុង​កាល​ពី​រដ្ឋាភិបាល​អាណត្តិ​មុន​​។ កាល​នោះ​អង្ករ​លាយ​បី​កំណាត់​៥%​លក់​ចេញ​ជា​មធ្យម​ចន្លោះ​ពី​១១០០០​-១៣០០០​បាត​ក្នុ​ងមួយ​តោន​។ ឥឡូវ​នេះ​តម្លៃ​អង្ករ​ប្រភេទ​នេះ​នៅ​លើ​ទី​ផ្សារ​គឺ​២១០០០​បាត​ក្នុង​មួយ​តោន​។ ដូច្នេះ គេ​គិត​ថា​អង្ករ​ទាំង​​១៥០០០​តោន​នោះ​អាច​លក់​បាន​​យ៉ាង​ហោច​​ណាស់​​ក៏​​១៨០០០​បាត​​ដែរ​ក្នុ​ងមួយ​តោន​​។

​ប្រភព​ពី​​ក្រុម​ហ៊ុន​ដែល​កំពុង​ចែ​ចូវ​ជា​មួយ​រដ្ឋាភិបាល​ថៃ​ដើម្បីនាំ​អង្ករ​ទៅ​អាហ្វ្រិក​នោះ​ប្រាប់​ថា​សម្រាប់​ពេល​បច្ចុប្បន្ន​​​អង្ករ​មិន​ធ្លាក់​ថ្លៃ​ទេ​។ ប្រទេស​ជា​ច្រើន​នៅ​តែ​ត្រូវ​ការ​កុម្ម៉ង់ទិញ​អង្ករ​ក្នុង​បរិមាណ​ច្រើន​ៗ​។ មូល​ហេតុ​ដោយ​សារ​​កាល​ពី​ពេល​កន្លង​មក​ ប្រទេស​ឥណ្ឌា​​​បាន​វ៉ា​ដាច់​គេ​នៅ​លើ​ពិភព​លោក​ ពោល​គឺ​វ៉ាដាច់​ទាំង​ថៃ​ និ​ងវៀតណាម​ទៅ​ទៀត​ខាង​នាំ​អង្ករ​ចេញ​១​ឆ្នាំ​ៗ​រាប់​សិប​លាន​តោន​​​។ ប៉ុន្តែ​ឥឡូវ​នេះ​ ឥណ្ឌា​ត្រូវ​ការ​ផ្គត់​ផ្គង់​ប្រជា​ជន​ខ្លួន​ឯង​ឱ្យ​បាន​គ្រប់​គ្រាន់​។ ដូច្នេះ ​ឥណ្ឌា​ផ្អាក​នាំ​ចេញ​អង្ករ​។

ប្រធាន​សមាគម​នាំ​ចេញ​អង្ករ​របស់​ប្រទេស​​ថៃ​ថ្លែង​ថា​ទី​ផ្សារ​នៅ​ទ្វីប​អាហ្វ្រិក​កំពុង​ត្រូវ​ការ​អង្ករ​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ៗ​។ ដូច្នេះ ត្រឹម​អង្ករ​ថៃ​ដែល​នៅ​សេស​សល់​​តាំង​ពី​ដប់​ឆ្នាំ​មុន​១៥០០០តោន​នោះ​​គ្មាន​បញ្ហា​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ​។ ក្រុម​ហ៊ុន​អាច​វ៉ៃ​ចេញ​យ៉ាង​ងាយ​ស្រួល​។ ចំពោះ​គុណ​ភាព​អង្ករ​ដែល​មិន​សូវ​ល្អ​នោះ​អាច​នឹង​កែ​សម្រួល​ឱ្យ​បានគ្រាន់​បើ​ជាង​មុន​​សម្រាប់​យក​ទៅ​បរិភោគ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ