ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ចេញ​រកស៊ី​សួរ​ខ្លួនឯង​សំនួរ​ទាំងនេះ បើ​មិន​ចង់​ខាត​ឡុងចុង

7 ខែ មុន

ការ​ចាប់ផ្តើម​អាជីវកម្ម គឺជា​បទ​ពិសោធន៍​ដ៏​រំភើប និង​ផ្តល់​រង្វាន់​ធំ​បំផុត​មួយ​ដែល​អ្នក​អាច ធ្វើ​បាន ប៉ុន្តែ​តើ​អ្នក​ចាប់ផ្តើម​នៅឯណា? មាន​វិធី​ជា​ច្រើន​ក្នុង​ការ​បង្កើត​អាជីវកម្ម រួម​ជាមួយ នឹង​ការ​ពិចារណា​សំខាន់​ៗ​ជា​ច្រើន ។ ដើម្បី​ជួយ​ដក​ហានិភ័យ​ចេញពី​ដំណើរការ…

ការ​ចាប់ផ្តើម​អាជីវកម្ម គឺជា​បទ​ពិសោធន៍​ដ៏​រំភើប និង​ផ្តល់​រង្វាន់​ធំ​បំផុត​មួយ​ដែល​អ្នក​អាច ធ្វើ​បាន ប៉ុន្តែ​តើ​អ្នក​ចាប់ផ្តើម​នៅឯណា? មាន​វិធី​ជា​ច្រើន​ក្នុង​ការ​បង្កើត​អាជីវកម្ម រួម​ជាមួយ នឹង​ការ​ពិចារណា​សំខាន់​ៗ​ជា​ច្រើន ។

ដើម្បី​ជួយ​ដក​ហានិភ័យ​ចេញពី​ដំណើរការ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ឱកាស​ជោគជ័យ​របស់ អ្នក សូម​អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ទូលំទូលាយ​អំពី​របៀប​ចាប់ផ្តើម​អាជីវកម្ម ។

កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព សូម​ណែនាំ​អ្នក​អនុវត្ត​តាម​ជំហាន​នីមួយ​ៗ​នៃ​ដំណើរការ​ចាប់តាំងពី​ការ​កំណត់​គំនិត​អាជីវកម្ម​របស់​អ្នក​រហូត​ដល់​ការ​ចុះ​ឈ្មោះ​ការ​បើក​ដំណើរការ និង​ពង្រីក​អាជីវកម្ម​របស់​អ្នក ។

ដំបូន្មាន​អាជីវកម្ម​ភាគច្រើន​ប្រាប់​អ្នក​ឱ្យ​រក​ប្រាក់​ពី​អ្វី​ដែល​អ្នក​ស្រលាញ់ ប៉ុន្តែ​វា​ខកខាន​ធាតុ សំខាន់​ពីរ​ផ្សេង​ទៀត ពោល គឺ​ទី​១ វា​ត្រូវការ​ផល​ចំណេញ និង​ទី​២ ជា​អ្វី​ដែល​អ្នក​ពូកែ ។ ឧទាហរណ៍ អ្នក​ប្រហែលជា​ចូល​ចិត្ត​តន្ត្រី ប៉ុន្តែ​តើ​គំនិត​អាជីវកម្ម​របស់​អ្នក​អាច​ដំណើរការ​បាន​កម្រិត​ណា ប្រសិនបើ​អ្នក​មិនមែន​ជា​អ្នកចម្រៀង ឬ​អ្នកនិពន្ធ​បទ​ចម្រៀង​ដ៏​អស្ចារ្យ​ផង​នោះ? ជំរើស​មួយទៀត អ្នក​ចូល​ចិត្ត​ធ្វើ​សាប៊ូ ហើយ​ចង់​បើកហាង​សាប៊ូ​មួយ នៅ​ក្នុង​ទីក្រុង​តូច​មួយ​របស់​អ្នក ដែល​មាន​អ្នក​ជិតខាង​តែ​២​ទៅ​៣​ផ្ទះ​ប៉ុណ្ណោះ ។

ការ​ធ្វើ​អាជីវកម្ម​វា​មិន​ងាយស្រួល​ទេ​ដូច្នេះ នៅ​ពេល​អ្នក​កំពុង​ចង់​ក្លាយ​ខ្លួន​ជា​សហគ្រិន ដែល​បង្កើត​អាជីវកម្ម​មួយ​បាន​ជោគជ័យ​ត្រូវការ​ដក​បទ​ពិសោធន៍​ជា​ច្រើន ។ នៅ​ក្នុង​ការ​ប្រែ​ក្លាយទៅជា​សហគ្រិន ឫ​អា​ជី​រក ប្រសិនបើ​អ្នក​មិន​មានគំនិត​ច្បាស់លាស់​អំពី​អ្វី​ដែល​អាជីវកម្ម​របស់​អ្នក​នឹង​មាន​នោះ សូម​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ខាងក្រោម​នេះ ៖
តើ​អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី?
តើ​អ្នក​ស្អប់​ចំពោះ​សកម្មភាព​ធ្វើ​អ្វី?
តើ​អ្នក​អាច​គិត​អំពី​អ្វី​ដែល​នឹង​ធ្វើ​ឱ្យ​រឿង​ទាំងនោះ​កាន់តែ​ងាយស្រួល​ទេ?
តើ​អ្នក​ពូកែ​ខាង​អ្វី?
តើ​អ្នក​ផ្សេង​ទៀត​មក​រក​អ្នក​សម្រាប់​ដំបូន្មាន​អំពី​អ្វី?
ប្រសិនបើ​អ្នក​ត្រូវ​បាន​ផ្តល់​ពេល​ដប់​នាទី​ដើម្បី​ថ្លែង​សុន្ទរកថា លើ​ប្រធានបទ​ណាមួយ តើ​វា​នឹង​ទៅ​ជា​យ៉ាងណា?
អ្វី​ដែល​អ្នក​តែងតែ​ចង់​ធ្វើ ប៉ុន្តែ​ខ្វះ​ធនធាន?
តើ​អាជីវកម្ម​ប្រភេទ​ណា​ដែល​អ្នក​គួរ​ចាប់ផ្តើម?
តើ​អ្នក​ត្រូវការ​ដើមទុន​ប៉ុន្មាន?
តើ​អ្នក​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ក្នុង​ការ​វិនិយោគ​លើ​អាជីវកម្ម​របស់​អ្នក?
តើ​អ្នក​ចូល​ចិត្ត​ធ្វើការ​នៅផ្ទះ ឬ​នៅ​ការិយាល័យ?
តើ​អ្នកមាន​ចំណាប់អារម្មណ៍ និង​ចំណង់​ចំណូលចិត្ត​អ្វីខ្លះ?
តើ​អ្នក​ត្រូវការ​ពង្រីក​អាជីវកម្ម​របស់​អ្នក​ឱ្យ​លឿន​ប៉ុណ្ណា?
តើ​អ្នក​មានការ​គាំទ្រ​បែប​ណា​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​របស់​អ្នក?
តើ​អ្នក​ចាប់​ដៃគូ​ជាមួយ​អ្នក​ផ្សេង​ទេ?
តើ​គំរូ Franchise មាន​ន័យ​ច្រើន​ចំពោះ​អ្នក​ទេ?

សំណួរ​ទាំងនេះ​អាច​នាំ​អ្នក​ទៅ​រក​គំនិត​សម្រាប់​អាជីវកម្ម​របស់​អ្នក ។ ប្រសិនបើ​អ្នកមាន គំនិត រួច​ហើយ សំនួរ​ទាំងនេះ​អាច​ជួយ​អ្នក​ពង្រីក​វា ហើយ​អាច​នឹង​បើក​ចិត្តគំនិត អ្នក​អោយ​ទូលំទូលាយ​ខ្លាំង​នៅ​ក្នុង​ការ​ចាប់ផ្តើម​ភាព​ជា​សហគ្រិន​របស់​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ