ខេត្តព្រះសីហនុ ៖ ចាប់ពីរសៀលថ្ងៃទី០៧ កុម្ភៈ ២០២៤ នេះ នឹងធ្វើការចាប់ផាកពិន័យ និងថតរូបបង្ហោះជាសាធារណៈ ព្រមទាំងឱ្យបុគ្គលនោះត្រូវធ្វើអនាម័យឡើងវិញ បើរដ្ឋបាលក្រុងព្រះសីហនុចាប់បានបងប្អូនណាដែលបោះសំរាមចោលផ្តេសផ្តាស់នៅតាមឆ្នេរ ឬតាមផ្លូវសាធារណៈ ។ នេះបើយោងតាមផេកប្រជាជនខេត្តព្រះសីហនុបានប្រកាស ក្រោយពីឃើញទង្វើរបស់បងប្អូនមួយចំនួននៅតែប្រព្រឹត្តដដែលៗ ។
ប្រភពឱ្យដឹងបែបនេះថា «រំលឹកទុកជាមុនឱ្យហើយ ពីម៉ោងនេះតទៅ អ្នកចោលសំរាមផ្ដេសផ្ដាស បើចាប់បាន ក្រៅពីរដ្ឋបាលក្រុងធ្វើការពិន័យ និងថតរូបបង្ហោះជាសាធារណៈ ព្រមទាំងឱ្យដើរធ្វើអនាម័យ ដើម្បីជាការអប់រំកុំឱ្យប្រព្រឹត្តទង្វើមិនល្អតទៅទៀត» ។
សូមបញ្ជាក់ដែរថា ខេត្តព្រះសីហនុតែងតែធ្វើការការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ត្រូវចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងលើកកម្ពស់សោភ័ណភាពទីក្រុង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម
ជាតិ ។
ចែករំលែកព័តមាននេះ