- សៀមរាប
មានការលើកឡើងថា ជាទូទៅពលរដ្ឋនៅលើសកលលោកអាចមិនស្គាល់កម្ពុជា ប៉ុន្តែពួកគេ ស្គាល់អង្គរវត្ត។ អង្គរវត្តខ្មែរ ត្រូវបានអង្គការយូណេស្កូ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
មានការលើកឡើងថា ជាទូទៅពលរដ្ឋនៅលើសកលលោកអាចមិនស្គាល់កម្ពុជា ប៉ុន្តែពួកគេ ស្គាល់អង្គរវត្ត។ អង្គរវត្តខ្មែរ ត្រូវបានអង្គការយូណេស្កូ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
មានការលើកឡើងថា ជាទូទៅពលរដ្ឋនៅលើសកលលោកអាចមិនស្គាល់កម្ពុជា ប៉ុន្តែពួកគេ ស្គាល់អង្គរវត្ត។ អង្គរវត្តខ្មែរ ត្រូវបានអង្គការយូណេស្កូ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាខួប៣១ឆ្នាំដែលប្រាសាទបុរាណរបស់កម្ពុជានេះ បានទទួលកិច្ចការពារ និងអភិរក្សជាសកល ហើយធ្វើឱ្យពលរដ្ឋនៅលើពិភពលោក បានស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈអង្គរវត្តនេះ។
ដូច្នេះដើម្បីធ្វើអោយវិស័យទេសចរណ៍កម្ពុជាស្ទុះឡើងវិញលឿន កម្ពុជាត្រូវតែឃោសនា ឬអួតអង្គរវត្តអោយបានខ្លាំងនៅលើពិភពលោក។ អង្គរវត្ត គឺជាបេះដូងប្រជាជនកម្ពុជា ហើយក៏ជាបេះដូវនៃវិស័យទេសចរណ៍ដែរ។
អង្គរវត្ត ជាគោលដៅទេសចរណ៍របស់អ្នកទេសចរអន្តរជាតិ។ ទោះបីជាទើបងើបពីវិបត្តិកូវីដ១៩ និងទោះបីជាមានការផ្ទុះឡើងនូវសង្គ្រាមនានាក្នុងសកលលោកក្តី តែរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ ពោលគឺចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៤,៩៥៥,៣៩៧ដុល្លារអាមេរិក ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានភ្ញៀវទេសចរបរទេសចំនួនសរុប ៥៣៩,៥៦១នាក់។
តាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ កាលពីខែតុលា សម្រាប់ខែកញ្ញា ឆ្នាំ២០២៣ នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១,៨៣៦,៤៦៦ដុល្លារអាមេរិក ពីការលក់ប័ណ្ណជូន ភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១,០៤៨នាក់។ អង្គរវត្ត បានក៏ជាប្រភពចំណូលដល់ពលរដ្ឋខ្មែរ ត្បិតអីវិស័យទេសចរណ៍ជាសរស្តម្ភ ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាមួយដ៏សំខាន់។ គ្មានអង្គរវត្ត ក៏កម្ពុជាពិបាកនៅក្នុងការចាត់ទុកវិស័យទេសចរណ៍ ជាមាសប៉ៃតងនោះដែរ។
អង្គរវត្ត ដែលបង្ហាញពីភាពរុងរឿងរបស់កម្ពុជា ពីអតីតកាល ជាមរតកមិនអាចកាត់ថ្លៃបាន នោះឡើយ។ អង្គរវត្ត បានផ្តល់តម្លៃឱ្យពលរដ្ឋកម្ពុជាគ្រប់ជំនាន់បង្ហាញពីពូជពង្សដ៏រុងរឿង និងអស្ចារ្យរបស់ខ្លួនឱ្យបរទេសបានដឹង និងបានស្គាល់។
តម្លៃអង្គរ គ្មានអ្វីប្រៀបបាននោះឡើយ ពោលគឺអង្គរវត្តផ្តល់ជូនពលរដ្ឋខ្មែរ ទាំងកេរ្តិ៍ឈ្មោះ និងថវិការ ដែលមិនអាចកំណត់បាន។
នៅក្នុងឱកាសខួបទី៣១ នៃការចុះបញ្ជីបេតិកភណ្ឌពិភពលោកនេះ គេសង្កេតឃើញពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន បានសារទរ និងបានចាត់ទុកថា ថ្ងៃទី១៤ ខែធ្នូនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ គឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្ម ដើម្បីបុព្វហេតុ អារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឱ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។
នៅលើទឹកដីអង្គរ នាខេត្តសៀមរាបឯណោះវិញ អាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ ព្រឹត្តិការណ៍រំលឹកគុណអង្គរ ដើម្បីតបស្នងសងគុណដល់បុព្វបុរស ក៏ដូចជា អតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទ និងថែរក្សាទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។
ផ្នែកមួយ នៃព្រឹត្តិការណ៍នេះ គឺនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមជាមួយសិស្សានុសិស្សសរុប១២៥០នាក់ បានធ្វើព្យុហយាត្រា ដង្ហែក្បួន ជាលើកទី២ ក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ចាប់ផ្តើមចេញពីមុខប្រាសាទអង្គរ ឆ្ពោះទៅខ្លោងទ្វារទន្លេអុំ នៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប។ ព្យុហយាត្រានេះ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរ បានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។
លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា «ការដែលយើងរំលឹកគុណអង្គរនេះ មិនត្រឹមតែរំលឹកគុណបុព្វការី ដែលបានខិតខំបូជាឈា.មស្រស់ សាច់ស្រស់ កម្លាំងកាយចិត្តក្នុងការកសាង ថែរក្សា ជួសជុលប្រាសាទ ការពារទឹកដី តាំងពីដើមរៀងមករហូតមកដល់បច្ចុប្បន្ននេះ»។ នេះជាការបញ្ជាក់របស់លោក ឡុង កុសល។
ដោយសារឆ្លងកាត់សង្គ្រាម កម្ពុជាបានជួបប្រទះនូវប្រវត្តិសាស្ត្រវែងឆ្ងាយពីប្រទេសដែលមានទឹកដីធំ ជាអាណាចក្រដ៏រុងរឿង ក្លាយជាប្រទេសតូច និងក្រីក្រ។ ពលរដ្ឋខ្មែរ ដែលបានដើរចេញទៅក្រៅជាច្រើននាក់ បាននិយាយថា កន្លងមក អន្តរជាតិមិនសូវស្គាល់កម្ពុជានោះទេ។ ជាទូទៅគេស្គាល់អង្គរវត្ត ស្គាល់បឹងទន្លេសាប ដែលមានលើផែនទីពិភពលោក ឬអាចស្គាល់កម្ពុជាថា ជាវាលពិឃា.ត ដែលមានពលរដ្ឋស្លា.ប់ប្រមាណ២លាននាក់ នៅក្នុងរបបប៉ុលពតពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
កម្ពុជាបានកំពុងកសាងប្រទេស និងអូសទាញអ្នកទេសចរឱ្យមកទស្សនាប្រទេសរបស់ខ្លួន តាមរយៈការបង្ហាញពីសម្បត្តិវប្បធម៌សម្បូរបែប ប្រាង្គប្រាសាទរាប់រយនៅពេញប្រទេស ធនធានធម្មជាតិ ជ្រោះ ភ្នំ សមុទ្រ ជាទីទស្សនាជាស្នាមញញឹមពលរដ្ឋគ្រប់ទីកន្លែង។
តាមលោក ឡុង កុសល ដែលបានលើកឡើងនៅក្នុងកម្មវិធីដង្ហែក្បួនព្យុហយាត្រាថា ព្យុហយាត្រានេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរដ៏មានសារសំខាន់ សម្តែងចំណាប់អារម្មណ៍ចំពោះពាក្យស្លោកដែលមានអត្ថន័យថា កិច្ចការពារបេតិកភណ្ឌ ជាភារៈកិច្ចកូនខ្មែរគ្រប់ៗរូប និងអត្ថន័យនៃចម្រៀងពង្សាវតាខ្មែរ ដែលមានអត្ថន័យឧត្តុង្គឧត្តម ដក់ជាប់នៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរ។ ជាពិសេស សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនដ៏សំខាន់ទៅអនាគតក្នុងការថែរក្សានូវតម្លៃដួងព្រលឹងជាតិ និងអត្តសញ្ញាណជាតិ។
មន្ត្រីបានបញ្ជាក់ថា ការដែលរំលឹក និងផ្តល់នូវគុណតម្លៃដល់បុព្វការីជន គឺជាការគោរពខ្លួនឯងផង ក៏ជាការផ្តល់នូវភាពថ្កុំថ្កើងនៃប្រវត្តិសាស្ត្រផងដែរ៕
អត្ថបទដោយ ៖ សា រ៉ាន់
ចែករំលែកព័តមាននេះ