ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី កំណត់​ឲ្យ​ភាគី​ពាក់ព័ន្ធ​រួម​គ្នា​ចុះ​ធ្វើ​អធិការកិច្ច តាម​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​នានា មួយ​ឆ្នាំ​ម្តង

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​គ្នា​ចុះ​ធ្វើ​អធិការកិច្ច​នៅ​តាម​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​នានា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​គ្នា​ចុះ​ធ្វើ​អធិការកិច្ច​នៅ​តាម​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​នានា ត្រឹម​ម្ដង​គត់​ក្នុង​មួយ​ឆ្នាំ លើកលែងតែ​មាន​បណ្ដឹង​កើតឡើង ទើប​ចុះ​ធ្វើ​អធិការកិច្ច តាម​ជាក់ស្ដែង ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​បើក “​វេទិកា រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៩” នា​ថ្ងៃ​ទី​១៣ វិច្ឆិកា​នេះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា រាល់​ការ​តាក់តែង​បទដ្ឋាន​គតិយុត្តិ ដែល​ពាក់ព័ន្ធ​ជាមួយ​កិច្ច​ប្រតិបត្តិការ​របស់​សហគ្រាស អាជីវកម្ម នៃ​វិស័យ​ឯកជន នៅ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន​ពាក់ព័ន្ធ​សំខាន់​ៗ ហើយ​នៅ​ពេល​រៀបចំ​ដាក់​ឱ្យ​អនុវត្ត​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​ត្រូវ​ពេល​អន្តរកាល​យ៉ាង​ហោច ៦​ខែ មុន​នឹង​ចាប់ផ្ដើម​អនុវត្ត ។

ចំពោះ​ការ​លើក​ឡើង​របស់​វិស័យ​ឯកជន ជុំវិញ​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ច្រើន ពី​ក្រសួង​ស្ថាប័ន​ផ្សេង​គ្នា ខណៈ​លិខិតអនុញ្ញាត និង​អាជ្ញាប័ណ្ណ​មួយ​ចំនួន មាន​ភាព​មិន​ចាំបាច់ ហើយ​មួយ​ចំនួន​ទៀត មាន​ភាព​ត្រួតស៊ីគ្នា ដែល​បញ្ហា​នេះ សម្ដេច​ធិ​បតី បាន​ប្រគល​ភារកិច្ច​ជូន​គណៈកម្មការ​គោ​លន​យោ​បាល​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ស​ម្រួ​ប​សម្រួល​ដឹកនាំ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​លិខិតអនុញ្ញាត និង​អាជ្ញាប័ណ្ណ​ទាំងអស់ ក្នុង​វិស័យ​នីមួយ​ៗ ដែល​ចាប់ផ្ដើម​ពី​វិស័យ​ទេសចរណ៍ វិស័យ​សហគ្រាស​ធន​មីក្រូ​តូច និង​មធ្យម ដើម្បី​លុប​ចេញ ឬ​ផ្គួប​ចូល​គ្នា​នូវ​លិខិតអនុញ្ញាត និង​អាជ្ញាប័ណ្ណ ដែល​ត្រួតស៊ីគ្នា និង​កែសម្រួល​នីតិវិធី និង​ថ្លៃ​សេវា នៃ​លិខិតអនុញ្ញាត និង​អាជ្ញាប័ណ្ណ​នីមួយ​ៗ​ឲ្យ​មាន​ភាព​ច្បាស់លាស់ ពោល​គឺ​ធ្វើ​យ៉ាងណា​ធានា​ថា គ្មាន​នីតិវិធី​ណាមួយ​ដែល​បង្ក​ការ​លំបាក និង​មិន​ចាំបាច់​ដល់​ពលរដ្ឋ​ឡើយ ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​ចំនួន ១៥ ចំណុច​របស់​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​នានា ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី​បាន​ណែនាំ​ឲ្យ​ក្រសួង​ការងារ បន្ត​ដឹកនាំ​ពង្រឹង​យន្តការ​អធិការកិច្ច​អន្តរក្រសួង តាម​ការ​សម្រេច​របស់​វេទិកា​រាជ​រដ្ឋ​ភិ​បាល​ផ្នែក​ឯកជន លើក​ទី​១៨ នៅ​ឆ្នាំ​២០១៩ ។

សម្ដេច​ធិ​បតី​បញ្ជាក់​ថា «​ខ្ញុំ​ចង់​ឲ្យ​វិស័យ​ឯកជន​ដើរតួ​នាទី ជា​យន្តការ​ក្នុង​ការ​ជួយ​ពង្រឹង​អនុ​ឡោម​ភាព ជួយ​សមាជិក​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង ។ ចឹ​ង​រាជរដ្ឋាភិបាល បាន​ដកឃ្លា​ហើយ ទុក​ការ​ទុកចិត្ត​ឲ្យ​បំពេញ​តាម​អន​ឡាញ ប៉ុន្តែ​កុំ​ឲ្យ​លំបាក​ដើម្បី​ធានា​ការ​ទុកចិត្ត ព្រោះ​បើ​វិស័យ​ឯកជន​អនុវត្ត​បាន​ត្រឹមត្រូវ​គឺ​បង្កើន​ទំនុកចិត្ត ដូច្នេះ​ថ្ងៃក្រោយ​មិន​ចាំបាច់​ធ្វើ​អធិការកិច្ច​ច្រើន​ពី​ក្រសួង​ហើយ ។ មិនមែន​តែ​វិស័យ​ការងារ​ទេ គឺ​ខ្ញុំ​ចង់​ឃើញ​គ្រប់​វិស័យ​ទាំងអស់ ហើយ​គ្រប់​ក្រសួង​ស្ថាប័ន​ត្រូវ​ធានា​ថា ១​ឆ្នាំ​គឺ​រួម​គ្នា​ចុះ​អធិការកិច្ច​តែ​ម្ដង​គត់ លើ​គោលដៅ​តែ​មួយ លើកលែងតែ​មាន​បណ​ញ​ដឹង​ពី​បងប្អូន​កម្មករ និយោជិត​ផ្ទាល់ ឬ​មាន​ឧប្បទ្វហេតុ​ណាមួយ​កើតឡើង សូម​ធ្វើ​តាម​គោលការណ៍​ដែល​យើង​បាន​ធ្វើ បាន​ន័យ​ថា អធិការកិច្ច​តែ​មួយ​លើក​ក្នុង​មួយ​ឆ្នាំ​» ។

សម្ដេច​ធិ​បតី​បន្ថែ​ន​ថា គ្រប់​ក្រសួង​ស្ថាប័ន ដែល​ស្ថិត​នៅ​ក្នុង​យន្តការ​អធិការកិច្ច​អន្តរក្រសួង ត្រូវ​មាន​យន្តការ​ទទួល​ពាក្យបណ្ដឹង​ពី​វិស័យ​ឯកជន ដើម្បី​ទប់ស្កាត់​ការ​ចុះ​ធ្វើ​អធិការកិច្ច ដោយឡែក​របស់​ក្រុមការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ