ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Euro 2024 ៖ Mbappe រក​គ្រាប់​ជួយ​បារាំង​ផ្តួល​ក្រិ​ក​រក្សា​កំណត់​ត្រា​ល្អ​ឥត​ខ្ចោះ​ក្នុង​ពូ​ល

1 ឆ្នាំ មុន

បារាំង ៖ កំពូល​ខ្សែប្រយុទ្ធ Kylian Mbappe បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​បញ្ចូល​ទី ជួយ​ក្រុម​ជម្រើសជាតិ​

បារាំង ៖ កំពូល​ខ្សែប្រយុទ្ធ Kylian Mbappe បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​បញ្ចូល​ទី ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​ផ្តួល​ក្រិ​ក កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៣ ដើម្បី​រក្សា​កំណត់​ត្រា​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ UEFA Euro 2024 ។

ជំនួប​នៅ​ក្នុង​ពូ​ល B ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ Stade de France ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងជើង​ទី​ក្រុងប៉ារីស ស្ថិត​ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ប្រមាណ ៧៦,៥០០​នាក់ គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ​មាន់គក​បារាំង ដែល​សម្រេច​បាន​ដោយ​ប្រធាន​ក្រុម Kylian Mbappe កើតឡើង​នៅ​នាទី​៥៥ ក្នុង​វគ្គ​ទី​២ ហើយ​លទ្ធផល​នេះ បាន​រក្សា​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​។

ជាមួយ​ជ័យជម្នះ​នេះ មាន​ន័យ​ថា បារាំង​បាន​ឈ្នះ​ការ​ប្រកួត​វគ្គ​ជម្រុះ​ទាំងអស់ ក្រោយ​ឆ្លងកាត់​៤​ប្រកួត​កន្លង​ទៅ ហើយ​ថែម​ទាំង​មិន​របូត​គ្រាប់​បាល់​សោះ និង​ស៊ុត​បញ្ចូល​ទី​លើ​គូប្រកួត​ចំនួន​៩​គ្រាប់ ដើម្បី​បន្តកាន់កាប់​កំពូល​តារាង​ពូ​ល B ដោយ​មាន ១២​ពិន្ទុ​តាម​ពីក្រោយ​ដោយ​ក្រិ​ក​ដែល​មាន ៦​ពិន្ទុ​។ សាធារណរដ្ឋ​អៀរ​ឡង់ និង​ហូ​ឡង់​មាន ៣​ពិន្ទុ​ដូច​គ្នា ចំណែកឯ​ហ្គី​ប្រា​លតា (Gibraltar) នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់ ខណៈ​ដែល​នៅ​សល់​៥​ប្រកួត​ទៀត ដែល​ត្រូវ​បន្ត​ប្រកួតប្រជែង​គ្នា​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ