ខេត្តបាត់ដំបង ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា យុវជនម្នាក់បានស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈយុវជន០២នាក់ទៀតរងរបួសស្រាល នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរា
ចរណ៍មួយ ដែលជិះម៉ូតូបុកគល់ឈើដោយខ្លួនឯង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១៦ មីនា នៅលើផ្លូវជាតិលេខ៥៧បេ ត្រង់ចំណុចភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះទាំង០៣នាក់មាន ១-ឈ្មោះ កួន រិន ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល (ស្លា.ប់) ២-ឈ្មោះ ឌឿន ចាន់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបឹងប្រាំ ឃុំបឹងប្រាំ ស្រុកបវេល (របួសស្រាល) និង៣-ឈ្មោះ សារឿន រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅស្រុកបាកាន ខេត្តពោធ៍សាត់ (របួសស្រាល)។
ភ្លាមៗនៅកន្លែងកើតហេតុ គេមិនបានដឹងថា តើពួកគេជិះម៉ូតូដែលមានសណ្ដោងរ៉ឺម៉កផង មានគោលដៅទៅណាទេ ? ប៉ុន្តែគេគ្រាន់តែដឹងថា ពួកគេធ្វើដំណើរពីទិសខាងលិចឆ្ពោះទៅកើត ក្នុងល្បឿនលឿនបំផុត លុះដល់ចំណុចកើតហេតុ ក៏ជ្រុលធ្លាក់ពីផ្លូវទៅបុកគល់ឈើពេញទំហឹងតែ
ម្ដង។ បើតាមសមត្ថកិច្ចបាននិយាយថា ម៉ូតូជនរងគ្រោះបានបាក់ពាក់កណ្ដាលជាពីរកំណាត់ជាប់នឹងគល់ឈើនោះ រីឯអ្នកឌុបបានស្លា.ប់ភ្លាមៗ ខណៈអ្នករួមដំណើរ០២នាក់ទៀត រងរបួសស្រាលៗដូចគ្នា។
ករណីនេះ សមត្ថកិច្ចគ្រាន់តែបានធ្វើកំណត់ហេតុតាមនីតិវិធី រួចប្រគល់ទាំងសា.ក.ស.ពជនរងគ្រោះ និងម៉ូតូសណ្ដោងរ៉ឺម៉កនោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ នេះជាការធ្វេសប្រហែស ខ្ពះការប្រុងប្រយ័ត្នពេលធ្វើដំណើរ ទើបជួបគ្រោះមហន្តរាយដល់អាយុជីវិតបែបនេះ៕
ចែករំលែកព័តមាននេះ