រាជធានីភ្នំពេញ ៖ ថ្ងៃនេះ Tiger Beer បានបើកបង្ហាញជាផ្លូវការនូវយុទ្ធនាការថ្មីមួយរបស់ខ្លួន ដែលជាផ្នែកមួយនៃការប្រារព្ធពិធី «អបអរឆ្នាំនៃភាពជឿជាក់» របស់ Tiger Beer ។ ដើម្បីអបអរសាទរការចាប់ផ្តើមនៃរដូវកាលបាល់ទាត់ឆ្នាំ 2022-2023 Tiger Beer បានបើកបង្ហាញនូវយុទ្ធនាការថ្មីចុងក្រោយរបស់ខ្លួនមួយមានឈ្មោះថា “The Golden Son” ដោយមានការចូលរួមពីសំណាក់ Son Heung-Min ជាទូតសុច្ឆន្ទៈផ្លូវការរបស់ Tiger Beer ។
“The Golden Son” គឺជាការអបអរភាពជោគជ័យថ្មីៗជាច្រើនរបស់ Son ៖ នៅក្នុងខែឧសភា គាត់គឺជាកីឡាករបាល់ទាត់អាស៊ីដំបូងគេបង្អស់ដែលបានក្លាយជាម្ចាស់ស្បែកជើងមាស Premier League ក្រោយពីគាត់ស៊ុតបញ្ចូលទីបានច្រើនជាងគេប្រចាំរដូវកាល សរុបរហូតដល់ ២៣គ្រាប់ ហើយវាបានធ្វើឱ្យគាត់ជាប់ចំណាត់ថ្នាក់ជាកំពូលកីឡាករបាល់ទាត់អាស៊ីប្រចាំទសវត្សរ៍ ។
Son បានចូលរួមក្នុងក្លឹបបាល់ទាត់ Tottenham Hotspur ជាផ្លូវការនៅឆ្នាំ ២០១៥ ក្នុងវ័យ ២៣ ឆ្នាំ ។ ក្រោយមក គាត់ក៏បានក្លាយជាកីឡាករអាស៊ីដែលរកគ្រាប់បាល់បានច្រើនជាងគេបង្អស់នៅ ក្នុងការប្រកួត Champions League និងជាកីឡាករអាស៊ីដំបូងគេដែលបានក្លាយជាម្ចាស់ស្បែក ជើងមាស និងជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិរបស់កូរ៉េខាងត្បូងដែលនឹងចូលរួម នៅក្នុងការប្រកួត World Cup នាពេលខាងមុខ ។
យុទ្ធនាការ “The Golden Son” ដែលជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ Tiger Beer ដើម្បីអបអរ «ឆ្នាំនៃភាពជឿជាក់» ធ្វើឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តមនុស្សគ្រប់រូប ឱ្យហ៊ានបង្កើតក្តីស្រមៃដ៏ធំប្រចាំជីវិត និងដើម្បីអបអរភាពជឿជាក់របស់ពួកគេ ។
ចែករំលែកព័តមាននេះ