ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរីនឹងមាន​រៀបចំ​សង្ក្រាន្ត​និងការ​ដាក់​តាំង​​​​ពិព័រណ៌ផលិត​ផល​នានា​​ប្រចាំ​ខេត្ត​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌល​គិរី​ ៖ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ មក​ទស្សនា​កម្សាន្ត​​នៅ​លើទឹក​ដី​នៃ​ខេត្តមណ្ឌលគិរី ក្នុ​ង​ឱ​កាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរ ​នា​ពេល​ខាង​មុខនោះ ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី​បាន​ណែនាំ​ដល់​មន្រ្តី​ជំ​នាញ…

ខេត្ត​មណ្ឌល​គិរី​ ៖ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ មក​ទស្សនា​កម្សាន្ត​​នៅ​លើទឹក​ដី​នៃ​ខេត្តមណ្ឌល
គិរី ក្នុ​ង​ឱ​កាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរ ​នា​ពេល​ខាង​មុខនោះ ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី​បាន​ណែនាំ​ដល់​មន្រ្តី​ជំ​នាញ ត្រូវ​សហកា​រ​ជាមួយ​អាជ្ញាធរក្រុង យុវជន និង​អាជីវករ ដើម្បី​រៀបចំ​សង្ក្រាន្ត និង​ដាក់​តាំង​ពិ​ព័ណ៌​ផលិតផល​នានា​ប្រចាំ​ខេត្ត ដែល​រៀបចំឡើង​នៅ​វិមានឯករាជ្យ ក្នុង​ក្រុង​សែន​មនោរម្យ ។

ឯកឧត្តម​បាន​មានប្រសាសន៍នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី៣៤ អាណត្តិ​ទី៣ របស់​ក្រុមប្រឹក្សា​ខេត្ត ដែល​ប្រព្រឹត្តទៅ​នៅ​អគារ​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២​ ។ ឯកឧត្តម ថង សា​វុន អភិ​បាលខេត្ត​បាន​បញ្ជាក់​ថា ខេត្តមណ្ឌលគិរីជា​ខេត្ត​មួយ​ដែល​អំណោយផល​នូវ​អាកាសធាតុ​ល្អ​បរិសុទ្ធ ហើយ​ជា​ខេត្ត ដែល​សក្តា​នុ​ពល​លើ​វិស័យ​ទេសចរ ដូច្នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ជាតិ-អន្តរជាតិមក​ទស្សនា​កំសាន្ត​ឲ្យ​កាន់តែ​ច្រើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ឯកឧត្តម​បាន​ណែនាំ​ដល់​សមត្ថកិច្ច​ជំ​នាញ ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរ​មូលដ្ឋាន​​ក្នុង​ការរៀបចំ​កែ​លម្អ​សោភ័ណ​​ភា​ព​នៅក្នុង​ក្រុង និង​ការរៀបចំ​សម្អាត​​អនាម័យ​នៅ​តាម​ដង​ផ្លូវ និង​ក្នុង​​ផ្សារឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើ​រ ជា​ពិសេស ត្រូវ​រៀបចំ​កម្លាំង​ការពារ​នៅ​តាម​ដងផ្លូវ​សំ​ខាន់​ៗ និង​តាម​រម​ណីយ​ដ្ឋាន​នៅក្នុង​ខេត្ត​ផង​ដែរ​ ។

ឯកឧត្តមបាន​បញ្ជាក់​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ខេត្តមណ្ឌលគិរី និង​ក្លាយជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ បន្ទា​ប់ពី​រាជធានី​ភ្នំពេ​ញ​តំបន់ឆ្នេរ និង​តំបន់​សៀមរាប ក្នុង​ចក្ខុវិស័យ​នៃ​ផែនការមេ សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​​ទេសចរណ៍​ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​បាន​ស្នើ​ដល់​មន្រ្តី​ជំ​នាញ អាជ្ញាធរ​ក្រុង/ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​ប្​រ​ជា​ពលរដ្ឋ ដែល​សាងសង់​ផ្ទះ ឫ​សំយាប រំលោភ​លើ​ចំណី​ផ្លូវ ឲ្យ​រុះ​រើ​ស ចៀសវាង នៅពេល​អភិវឌ្ឍន៍​ខេត្ត ធ្វើឲ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​ពួកគាត់​។

ឯកឧត្តមបាន​ជំរុញ​ដល់​មន្រ្តី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ខិតខំ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​នានា ជា​ពិសេស បញ្ហា​វិវាទ​ដីធ្លី ឱ្យ​​ស្ថិតនៅ​ក្រៅ​ប្រព័ន្ធ​តុលា​ការ ។ ម្យ៉ាងទៀត ក៏​សូមឲ្យ​មន្ត្រី​នៃ​មន្ទីរ​អង្គភាព និង​កង​កម្លាំង​​ទាំងអស់ ត្រូវ​ពង្រឹង​កិច្ចការ​ងារ​តាម​តួនាទី​ភារ​កិ​ច្ច​រៀង​ៗ​ខ្លួន ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ។

ឯកឧត្តម ម៉ែ​ន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​មន្រ្តី​រាជការ និង​សមត្ថកិច្ច​ទាំង​អស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​នា​ពេល​កន្លងមក មាន​លក្ខណៈ​ល្អ​ប្រសើរ​ ។ ជាមួយគ្នា​នេះ​ដែរ ក៏​សូមឲ្យ​មន្រ្តី​រាជការ និង​សមត្ថកិច្ច ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ជូន​ប្រជា​ពល​រដ្ឋ ឲ្យ​មាន​តម្លាភាព គុណភាព និង​ប្រសិទ្ធភាព ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ខេត្តមណ្ឌលគិរី ប្រែ​មុខមាត់​ថ្មី​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ មានការ​អភិវឌ្ឍន៍​ឈានឡើង​ជាលំដាប់ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ