ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ស្នាដៃ​១០​ឆ្នាំ​របស់​ក្រុម​បឹង​កេ​ត ​កំពុង​ល្បីឈ្មោះរហូតមកដល់បច្ចុប្បន្ន​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​​នេះ ក្លិប​បាល់ទាត់​បឹង​កេ​ត ដែល​បាន​ប្ដូរ​ឈ្មោះ​ពី​ក្រុម ចំការ​កៅស៊ូ​បឹង​កេ​ត មាន​

​រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​​នេះ ក្លិប​បាល់ទាត់​បឹង​កេ​ត ដែល​បាន​ប្ដូរ​ឈ្មោះ​ពី​ក្រុម ចំការ​កៅស៊ូ​បឹង​កេ​ត មាន​អាយុកាល​ចំនួន​១០​ឆ្នាំ​ហើយ នៅ​ក្នុង​វិស័យ​បាល់ទាត់​។ ក្រុម​ដ៏​ចំណាស់​នេះ បាន​បង្ហាញខ្លួន​លើក​ដំបូង​នៅ​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា របស់​ពួក​គេ​នៅ​ថ្ងៃ​ទី​១០ ខែមីនា កាលពី​១០​ឆ្នាំ​មុន នៅ​ពេល​ពួក​គេ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល បន្ទាប់​ពី​បាន​ឈ្នះ​ជើងឯក​លី​គ ក្នុង​រដូវ​កាល​ដំបូង​របស់​ពួក​គេ​។

ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ បឹង​កេ​ត បាន​ឈ្នះ​ពានរង្វាន់​ធំ​ៗ​ចំនួន​៥ រួម​មាន លី​គ​កំពូល​កម្ពុជា (Cambodian League) ចំនួន ៤​ដង និង​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ចំនួន ១​ដង និង​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ជា​ច្រើន​ដូច​ជា AFC Cup និង Toyota Mekong Club Championship​។

លោក បែ មក​រា អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​បឹង​កេ​ត មានការ​ភ្ញាក់ផ្អើល​ចំពោះ​សមិទ្ធផល​របស់​ក្លិប ដែល​លោក​ជឿជាក់​ថា កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ គ្រូបង្វឹក ប្រធាន​ក្លិប អ្នកគាំទ្រ និង​គ្រប់​ៗ​គ្នា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្លិប​។ លោក​បន្ថែម​ថា បឹង​កេ​ត​មាន​មហិច្ឆតា និង​ប្រឹងប្រែង​បង្កើត​ប្រវត្តិសាស្ត្រ​លើ​ឆាក​អន្តរជាតិ​។

លោក បែ មក​រា បាន​ប្រាប់​ថា ៖ «​យើង​បាន​ឆ្លងកាត់​បញ្ហា​ប្រឈម​ជា​ច្រើន​ក្នុង​រយៈពេល​១០​ឆ្នាំ នៅ​លី​គ​កំពូល​របស់​កម្ពុជា​។ យើង​សម្រេច​បាន​ច្រើន និង​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា​។ យើង​បាន​ឈ្នះ​ពាន​លី​គ​ក្នុង​រដូវ​កាល​ដំបូង​របស់​យើង​។ តាម​ពិត​គោលដៅ​របស់​យើង​គឺ​ដើម្បី​រស់រាន​មានជីវិត​នៅ​ក្នុង​លី​គ​ប៉ុណ្ណោះ ប៉ុន្តែ​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​យើង​លើក​ពាន​លី​គ​ក្នុង​រដូវ​កាល​ដំបូង​របស់​យើង​»​។​«​ពួក​យើង​គឺជា​ជើងឯក​រង​នៅ​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship ហើយនឹង ២,៣ រដូវ​កាលដែល​យើង​បាន​លេង​ក្នុង AFC Cup​។ ទាំងនោះ​ក៏​ជា​សមិទ្ធផល​របស់​យើង​ផង​ដែរ​»​។ អតីត​អ្នកចាត់ការ​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​បន្ថែម​។

លោក​បាន​បន្ត​ថា ៖«​យើង​បាន​ឈ្នះ​ពាន​ធំ​ៗ​ចំនួន​៥ រួម​ទាំង​ពាន​លី​គ​ចំនួន​៤ និង​បាន​សម្តេច​តេ​ជោ ចំនួន ១​។ វា​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង ខណៈ​ដែល​អ្នក​គ្រប់​គ្នា​នៅ​ក្នុង​ក្លិប​បាន​និង​កំពុង​បំពេញការងារ​បាន​យ៉ាង​អស្ចារ្យ​។ ខ្ញុំ​ពិតជា​មាន​មោទកភាព​ចំពោះ​ក្លិប និង​អ្នក​ពាក់ព័ន្ធ រួម​ទាំង​អ្នក​ឧបត្ថម្ភ​របស់​យើង កីឡាករ ប្រធាន​ក្លិប និង​ជា​ពិសេស​អ្នកគាំទ្រ​របស់​យើង ដែល​តែងតែ​នៅ​ជាមួយ​យើង​ក្នុងអំឡុងពេល​ដ៏​ល្អ និង​លំបាក​របស់​យើង​។ ទាំង​អស់នេះ​អាច​ធ្វើ​ឲ្យ​បឹង​កេ​ត ក្លាយជា​ក្លិប​ដ៏​អស្ចារ្យ​ដែល​ទៅ​លើក​ពាន​រៀង​រាល់​រដូវ​កាល​។ ខ្ញុំ​មាន​មោទកភាព​យ៉ាង​ខ្លាំង​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ក្លិប​នេះ​»​។

«​យើង​សម្រេច​សមិទ្ធផល​បាន​ច្រើន​សម្រាប់​បាល់ទាត់​ក្នុងស្រុក ហើយ​គោលដៅ​បន្ទាប់​របស់​យើង​គឺ​បង្កើត​ប្រវត្តិ​សាស្ត្រ​​ថ្មី​នៅ​លើ​ឆាក​អន្តរជាតិ​។ វា​ក៏​ជា​សុបិន​របស់ខ្ញុំ​ផង​ដែរ ក្នុង​ការ​ធ្វើ​ឱ្យ​ក្លិប​ក្នុងស្រុក​របស់​យើង​អាច​ប្រជែង​យក​ពាន​​ក្នុង​ការ​ប្រកួត​អន្តរជាតិ​»​។ លោក បែ មក​រា បាន​សង្កត់ធ្ងន់​។

គួរ​រម្លឹក​ថា ថ្ងៃនេះ​កាលពី ១០​ឆ្នាំ​មុន គឺជា​ថ្ងៃ​ដំបូង​ដែល បឹង​កេ​ត បង្ហាញខ្លួន​ក្នុង​លី​គ​កំពូល​កម្ពុជា ដោយ​បាន​ឈ្នះ គី​រី​វង់​សុខ​សែន​ជ័យ ៣-១​។ គ្រា​ដែល​បឹង​កេ​ត​លើក​ពាន លី​គ​កំពូល​កម្ពុជា ដោយ​មាន ១០​ក្រុម​ចូលរួម​ប្រកួត ហើយ​បឹង​កេ​ត​ប្រកួត​បញ្ចប់ ២​ជុំ​ដោយ​ឈរ​នៅ​លេខ​២ ទទួល​បាន​កៅអី​ប្រកួត​ខ្វែង ប៉ះ​ក្រុម​លេខ​៣ ព្រះ​ខ័ន​រាជ (​បច្ចុ​ប្បន្ន​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​) នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បាន​យកឈ្នះ​ដោយ​លទ្ធផល ៤-១ និង​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ ណា​ហ្គា​ខ​ប (​បច្ចុប្បន្ន ណា​ហ្គា​វើ​ល​ដ៍​) ហើយ​បាន​យកឈ្នះ​ដោយ​លទ្ធផល ៣-១ គ្រង​ជើងឯក​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ