ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៊ុ​យ សុ​ភ័​ណ្ឌ ​ជាប់​ឆ្នោត​ជា​សមាជិក​គណៈ​កម្មាធិការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា​ប្រដាល់សកល​អាស៊ី

2 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២ (​ទីក្រុង Amman, ប្រទេស Jordan) ៖ លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​

ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២ (​ទីក្រុង Amman, ប្រទេស Jordan) ៖ លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​តំណាង​ប្រទេស​កម្ពុជា​បាន​ចូលរួម​មហាសន្និបាត​វិសាមញ្ញ និង​បោះ​ឆ្នោត​ជ្រើសរើស​គណៈ​កម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ប្រដាល់សកល​អាស៊ី អាណត្តិ​ថ្មី ឆ្នាំ​២០២២-២០២៦ ដែល​បាន​ប្រព្រឹត្ត​នា​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២ នៅ​ទីក្រុង Amman ប្រទេស Jordan ដែល​មាន​ប្រទេស​សមាជិក​ចូលរួម​ចំនួន ៣០ ប្រទេស​នៃ​ទ្វីបអាស៊ី ។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក ប៊ុ​យ សុ​ភ័​ណ្ឌ ក៏​បាន​ឈរឈ្មោះ​ជា​បេក្ខភាព​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ និង​ត្រូវ​បាន​អង្គ​មហាសន្និបាត​បោះ​ឆ្នោត​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ អាណត្តិ​ឆ្នាំ​២០២២-២០២៦ ។ នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ប្រដាល់សកល​កម្ពុជា​ដែល​មាន​សមាសភាព​ថ្នាក់ដឹកនាំ​សហព័ន្ធ​ចូលរួម​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​ប្រដាល់សកល​អាស៊ី​ជា​លើក​ដំបូង ។

សមិទ្ធផល​ធំ​ៗ​ចំនួន ៣ ដែល​លោក​អគ្គលេខាធិការ​រូប​នេះ​ទទួល​បាន​ពី​ការ​ចូលរួម​មហាសន្និបាត​វិសាមញ្ញ​សហព័ន្ធ​ប្រដាល់សកល​អាស៊ី រួម​មាន​៖
១-ជាប់​ឆ្នោត​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា​ប្រដាល់សកល​អាស៊ី អាណត្តិ​២០២២-២០២៤ និង​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ធ្វើ​សេចក្តីសម្រេច​ចិត្ត​របស់​សហព័ន្ធ​ប្រដាល់សកល​អាស៊ី ។

២-ទទួល​បានការ​គាំទ្រ​ពី​សមាគម​កីឡា​ប្រដាល់សកល​ថៃ​ក្នុង​ការ​រ៉ាប់​ការ​ចំណាយ​សំបុត្រ​យន្តហោះ ហូប​ចុក និង​ស្នាក់​នៅ សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា​៣​រូប និង​គ្រូបង្វឹក​១​រូប ចូលរួម​បោះជំរុំ​ហ្វឹកហាត់ និង​ប្រកួត Thailand Open 2022 ចាប់ពី​ថ្ងៃ​ទី​២៦ ខែមីនា ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២២ នៅ​ខេត្ត Phuket ប្រទេស​ថៃ ដើម្បី​ពង្រឹង​បច្ចេកទេស​ក្រុម​ជម្រើសជាតិ​ត្រៀម​ស៊ី​ហ្គេ​ម ឆ្នាំ​២០២២ នៅ​វៀតណាម ។

៣-សហព័ន្ធ​ប្រដាល់សកល​អាស៊ី​បាន​ឧបត្ថម្ភ​សម្ភារ​ហ្វឹកហាត់​ដល់​សហព័ន្ធ​ប្រដាល់សកល​កម្ពុជា​តាម​ការ​ស្នើ​សុំ​របស់​ភាគី​កម្ពុជា ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ