ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សែ​ម រតនា ​អ្នក​ផលិត​វី​ដេ​អូ​ចែករំលែក​បទ​ពិសោធន៍ និង​ចំណេះដឹង​​ ល្បីឈ្មោះដំបូងគេលើ​បណ្តាញ​សង្គម​ !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បើ​និយាយ​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ Doctor Sem Ratana (​សែ​ម រតនា​) ប្រិ​យ​មិត្ត​ដែល​និយម​លេង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រាកដជា​ស្គាល់​គាត់​រួច​មក​ហើយ​ថា…

រាជធានីភ្នំពេញ ៖ បើ​និយាយ​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ Doctor Sem Ratana (​សែ​ម រតនា​) ប្រិ​យ​មិត្ត​ដែល​និយម​លេង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រាកដជា​ស្គាល់​គាត់​រួច​មក​ហើយ​ថា គាត់​គឺជា​អ្នក​ផលិត​វី​ដេ​អូ​ចែករំលែក​បទ​ពិសោធន៍ និង​ចំណេះដឹង​ទូទៅ​ផ្សេង​ៗ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដំបូង​គេ ហើយ​ក៏​ឈានមុខ​គេ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

យ៉ាងណាមិញ​លោក សែ​ម រតនា គឺជា​ដុក​ទ័​រ​ម្នាក់​ដែល​ពោរពេញ​ទៅ​ដោយ​ចំណេះដឹង​ខ្ពស់ និង​មានបទ​ពិសោធន៍ច្រើន​ ជា​ពិសេស​រាល់​អត្ថបទ​នីមួយ​ៗ​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ជាតិ​ពិត​ៗ មិន​ថា​វី​ដេ​អូ​រឿង​អប់រំ វី​ដេ​អូ​ផលិត​ដោយ​ខ្លួនឯង​ផ្ទាល់ ពោល​គឺ​សុទ្ធ​សឹង​ជា​ការ​ចែករំលែកគមនិត​ល្អ​ៗ និង​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​ពី​បងប្អូន​ប្រជាជន​ខ្មែរ សូ​ម្បី​តែ​ហ្វេ​ស​ប៊ុ​ក​របស់​គាត់ ក៏​ទទួល​បានការ Like & Share រាប់​មឺ​ន​សែន​នាក់​ឯណោះ ។ ហើយអ្វីដែលលោក​ធ្វើ​នេះ គឺ​ចង់​ចែករំលែក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​ស្គាល់ និង​យល់​ដឹង​ពី​រឿងរ៉ាវ​សង្គម​ចៀស​ឆ្ងាយ​ពី​ទ​ង្វើ​អាក្រក់​ដែល​កើតឡើង​ក្នុង​សង្គម​ប​ច្ចប្ប​ន្ន​ ។

ទន្ទឹម​នឹង​នេះ​ដែរ រាល់​វី​ដេ​អូ​របស់​លោក ដុក​ទ័​រ សែ​ម រតនា បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ជា​ច្រើន​សប្បាយចិត្ត​ចំពោះ​ការ​ចែករំលែក​នេះ ហើយ​មួយទៀត​ គឺ​ប្រជាជន​ខ្មែរ គាំទ្រ​ចំពោះ​កិច្ចការ​ដែល​លោក​កំពុង​ប​ធ្វើ​រាល់​ថ្ងៃនេះ អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺជា​ចំណង់​ចំណូលចិត្ត​របស់​លោក​ផង​ដែរ ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​ធនធានមនុស្ស​ដែល​មាន​ចំណេះ​ដឹង​ពិតប្រាកដ​ ។

លោក ដុក​ទ័​រ សែ​ម រតនា មិន​ត្រឹមតែ​ជា​មនុស្ស​ដែល​មាន​ចំណោះ​ដឹង​នោះ​ទេ លោក​ថែម​ទាំង​ជួយ​ដល់​ប្រជាជន​ដែល​មាន​ជីវភាព​លំបាកផងដែរ​ ។ យើង​សូម​លើកទឹកចិត្ត​ឲ្យ​លោក ដុក​ទ័​រ សែ​ម រតនា បន្ត​ចែករំលែក​នូវ​បទ​ពិសោធន៍​ល្អ​ៗ និង​ចំណេះដឹង​ថ្មី​ៗ​បន្ត​ទៀត ដើម្បី​ឲ្យ​កូន​ខ្មែរ​​យល់​ដឹង​កាន់តែ​ច្បាស់ ​៕ ដោយសហការ