ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធីករសម្រេចធ្វើរឿង​ចុង​ក្រោយ​ជាមួយលោកចាងហ្វាង​ផលិតកម្ម​ដែល​​មិនព្រមទូទាត់​ប្រាក់​ជំពាក់ឱ្យ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ ពិធីករ​លោក សុខ រ៉ា​ស៊ី បាន​សម្រេចចិត្ត​ធ្វើ​រឿង​ចុង​ក្រោយមួយ​​ទៅ​លើ​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​ លោក អ៊ិន សុ​ភិន…

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ ពិធីករ​លោក សុខ រ៉ា​ស៊ី បាន​សម្រេចចិត្ត​ធ្វើ​រឿង​ចុង​ក្រោយមួយ​​ទៅ​លើ​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​ លោក អ៊ិន សុ​ភិន ពាក់ព័ន្ធ​ការ​មិន​ព្រម​ចូលខ្លួន​ទូទាត់​ប្រាក់​ដែល​បាន​ជំពាក់​ ។ ជម្រើស​ចុង​ក្រោយ លោក សុខ រ៉ាស៊ី បាន​ប្រកាសលែង​ចង់បាន​លុយ​ដែល​លោក អ៊ិន សុ​ភិន បាន​ជំពាក់​នោះ​ហើយ ដោយ​លោក​បាន​ប្រើប្រាស់​វិធី​ផ្លូវច្បាប់​សម្រាប់​ចំណាត់ការ​ជំនួស​វិញ​។

នៅ​ថ្ងៃនេះ ​ពិធីករ​នៅ​ទូរទស្សន៍​ហង្ស​មាស លោក សុខ រ៉ា​ស៊ី បាន​ប្រកាស​ក្តែ​ង​ៗ​ជា​សា​ធារ​ណ៖​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «ថ្ងៃនេះ ខ្ញុំ​សូម​បញ្ចា​ក់ថា រឿង​នេះ លុយ ខ្ញុំ​លែង​ចង់បាន​លុយ​ហើយ ខ្ញុំ​សុខចិត្ត​អោយ​ច្បាប់ ចាប់​បុគ្គល​នេះ ដាក់គុក​ចុះ កុំអោយ​ដើរ​បោក​បញ្ឆោត លួងលោម សិល្បៈករ​ដ៏​ទៃ​ទៀត អោយ​ចាញ់បោក​ដូច​ខ្ញុំ ហើយ កុំអោយ ខូច​ឈ្មោះ អ្នកដឹកនាំ ម្ជា​ស់​ផលិតកម្ម ម្ចាស់​កម្មវិធី គេ​ល្អ​ល្អ​! ព្រោះ​តាម​ដឹង បុគ្គល​នេះ​ធ្លាប់​មានរឿង​រ៉ាវ​ច្រើន​ណាស់ ជាមួយ​តួ​សម្តែង​ពេល​ថត​រឿង​ទៀត​»។ លោក​ថា ពេល​អាន ឆាត​ទៅ គេ​ថា គេ​សុំា ហ្នឹង​រឿង ហ្នឹងហើយ ព្រោះ​គេ​ធ្លាប់​មាន រឿង​អ​ញ្ចឹ​ងរ​ហូត​!​។

ជា​ការ​កត់សម្គាល់​ នៅ​មុន​ពេល​ដែល​លោក សុខ រ៉ា​ស៊ី បាន​ប្រកាស​ខាងលើ ពិធីករ​រូប​នេះ​ ក៏​បាន​ធ្វើការ​ព្រមាន​ម្តង​រួច​មក​ហើយ​ទៅ​លើ​លោក អុ​ិ​ន សុ​ភិន​ពាក់ព័ន្ធ​ទៅ​លើ​ចំណាត់ការ​របស់​លោក​នេះ​ដូច​គ្នា​។ លោក​បាន​បង្ហោះ​សារ​ថា បងប្អូន​អាច ជឿ​ទេ​ថាបើ​មាន រៀបចំ​កម្មវិធី​ប្រលង​បវរកញ្ញា កម្មវិធី​កំពុង​ដំនើរការ ស្រាប់តែ ប៉ូ​លី​ស មក​ចាប់ អ្នក​រៀបចំ​កម្មវិធី​ដាក់គុក ដោយសារ​បទ​ឆបោក​! តើ​បងប្អូន​យល់​យ៉ាងណា​ដែរ?
លោក​បញ្ជាក់​ថា យើង​យោគយល់​គេ ១​ឆ្នាំ​ហើយ គេ​ថា​យើង​មិន​យោគយល់​​ មាន​លុយ មានផ្ទះ មាន​ក្រុមហ៊ុន​រាប់​លាន តែ​មិន​ស្រលាញ់​កិត្តិយស​!​។

យ៉ាងណា​លោក សុខ រ៉ា​ស៊ី នៅ​មិន​ទាន់​ទម្លាយ​ពី​រឿងហេតុ​ដែល​នៅ​ពីក្រោយ​ដែល​ធ្វើ​លោក អុ​ិ​ន សុ​ភិន បាន​ជំពាក់​ប្រាក់ ហើយ​មិន​ព្រម​ចូលខ្លួន​ទូទាត់​អោយ​នៅឡើយ​ទេ​ប៉ុន្តែ​ប្រភព​ក្រៅផ្លូវការ​បាន​ទម្លាយ​ថា លោក អ៊ិន សុ​ភិន បាន​ជំពាក់​ប្រាក់​លោក សុខ រ៉ា​ស៊ី ប្រហែល​ជិត​២ម៉ឺន​ដុល្លារ ដែល​ប្រាក់​នេះ​គឺជា​ការ​ជួល​ថ្លៃ​ឆាក និង​ភ្លើង​សម្រាប់​រៀបចំ​កម្មវិធី​បវរកញ្ញា​ឯក​នា​ពេល​កន្លង​ទៅ​របស់​ផលិតកម្ម​មហាហង្ស​។ ដោយ ឡែក ​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ថៅកែ​ផលិតកម្ម​មហាហង្ស​លោក អុ​ិ​ន សុ​ភិន មិន​បាន​អធិប្បាយ​អ្វី​ច្រើន​ឡើយ នៅ​ពេល​ឆ្លើយ​តប​ជាមួយ​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​កាលពី​ម្សិលមិញ ​។ លោក អុ​ិ​ន សុ​ភិន បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា អត់​មានរឿង​អី​ទេ​! ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ