ឥណ្ឌា ៖ យោងតាមប្រភពពី Indian Express បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មាន់ជល់ពាក់ខ្នាយដ៏មុតស្រួច១ក្បាលបានចាក់ស.ម្លា.ប់ម្ចាស់របស់វា អំឡុងការបញ្ជល់មាន់ខុសច្បាប់១កន្លែងនៅក្នុងភូមិ Lothunur រដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា។
លោក Thanugula Satish អាយុ៤៥ឆ្នាំ ជាជនរងគ្រោះក្នុងហេតុការណ៍នេះ ត្រូវបានខ្នាយដ៏មុតស្រួចប្រវែង៧សង្ទីម៉ែត្ររបស់មាន់គាត់ចាក់ចំក្រលៀន។ ហើយគាត់ត្រូវបានរាយការណ៍ថា ស្លា.ប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យដោយសារបាត់បង់ឈាមច្រើនពេក។
បច្ចុប្បន្នប៉ូលីសកំពុងតាមចាប់មនុស្ស១៥នាក់បន្ថែមទៀត ដែលពាក់ព័ន្ធនឹងការបញ្ជល់មាន់ខុសច្បាប់ខាងលើ។ ហើយបើតាមសម្តីមន្ត្រីប៉ូលីសប្រចាំតំបន់ Gollapalli គឺលោក Jeevan បានឱ្យដឹងថា មាន់បង្កហេតុត្រូវរក្សាទុកព្រោះវានឹងក្លាយជាភស្តុតាងក្នុងតុលាការ។ ខណៈដែលអ្នករៀបចំ និងអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវទទួលទោសតាមច្បាប់ ចំពោះការស្លា.ប់របស់លោក Satish ដោយសារវាជាការធ្វេសប្រហែសមួយ៕
ចែករំលែកព័តមាននេះ