ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើពិតទេ ? ភ្នំ​ជញ្ជាំងនេះ​ថា មាន​បារមី​ខ្លាំងពូកែ​ណាស់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្នំ​ជញ្ជាំង ភ្នំ​នេះ​មាន​ល្អាង​ល្ខោន ល្អាង​បោះ​ឈូង ល្អាង​ប្រ​ម៉ា ល្អាង​ប្រចៀវ ជាដើម ។ កាលពីមុន​ធ្លាប់​មាន​ទឹកធ្លាក់​ពីលើ​ភ្នំ​ខួប​ប្រាំង​-​វស្សា​(​ឥឡូវ​មាន​តិច​នៅ​រដូវប្រាំង​)…

ខេត្តបន្ទាយមានជ័យ ៖ ភ្នំ​ជញ្ជាំង ភ្នំ​នេះ​មាន​ល្អាង​ល្ខោន ល្អាង​បោះ​ឈូង ល្អាង​ប្រ​ម៉ា ល្អាង​ប្រចៀវ ជាដើម ។ កាលពីមុន​ធ្លាប់​មាន​ទឹកធ្លាក់​ពីលើ​ភ្នំ​ខួប​ប្រាំង​-​វស្សា​(​ឥឡូវ​មាន​តិច​នៅ​រដូវប្រាំង​) ។ នេះ​បើ​តាម​ក្រសួង​បិ​រ​ស្ថាន​បាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា​នេះ ។
តាម​អបិយ​ជំនឿ ប្រជាពលរដ្ឋ​ធ្លាប់​បាន​ខ្ចីចាន​(​បារមី​) និង​ឮ​ភ្លេងពិណពាទ្យ រៀងរាល់ថ្ងៃ​សីល ចេញពី​ល្អាង​ភ្នំ ។ លោកតា រដ្ឋ លោកតា ឆាង ថា មាន​បារមី​ខ្លាំង​នៅ​ភ្នំ​នេះ ។

ភ្នំ​ជញ្ជាំង​ខ្ពស់​ជាងគេ​បំផុត​នៅ​ខេត្តបន្ទាយមានជ័យ និង​អាច​មើលឃើញ​ទិដ្ឋភាព​ក្រុង​សិរី​សោភ័ណ​ទាំងមូល​ពីលើ​កំពូលភ្នំ ។ ចេតិយ​តម្កល់​ព្រះ​សារីរិកធាតុ​បាន និង​កំពុង​កសាង​នៅ​លើ​កំពូល​ខ្ពស់​បំផុត ដើម្បី​រក្សា​បាន​នូវ​សេចក្តីសុខ និង​ភាព​លូតលាស់​ទៅ​មុខ ។

ការ​តម្កល់​ទេវតា​នៅ​កន្លែង​ខ្ពស់ គឺ​ដើម្បី​ឈ្នះ​ពពួក​បិសាច​អ​សូរ្យ​កាយ ដែល​ធ្វើ​ឱ្យ​កម្ពុជា​បែកបាក់ ។ គេ​មាន​គម្រោង​កសាង​ខ្សែ​រ៉​ត​ជិះ​កន្ត្រក​សម្រាប់​ជិះ​ឡើង​ទៅ​ចេតិយ ។ នៅ​ស​.​វ​.​ទី​២១ នេះ នៅ​លើ​កំពូលភ្នំ​ម្ខាង​ទៀត (​សេចក្តី​ប្រាថ្នា​)​គេ​គ្រោង​កសាង​ប្រាសាទ​មួយ​មាន​រចនា​បទ​បុរាណ និង​អាយុកាល​យូរអង្វែង ដើម្បី​មោទនភាព​ជាតិខ្មែរ ។

សូម​បញ្ជាក់​ថា ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ រដ្ឋាភិបាល​ចេញ​ច្បាប់​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ជញ្ជាំង ។ ព្រះ​ចៅអធិការ​សូម​បិណ្ឌបាត​ផ្ទាំង​សូ​ឡា ធុង​ដាក់​សំរាម និង​បង្គន់​អនាម័យ​ពី​ក្រសួង និង​សប្បុរសជន ដើម្បី​លើក​ស្ទួយ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​មួយ​នេះ ។ ក្រុមការងារ​បាន​ថត នៅ​ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​ជម្រាប​ជូន​អ្នក​អាន​ឱ្យ​ស្គាល់​សក្តានុពល​ភ្នំ​ជញ្ជាំង ស្ថិត​នៅ​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ចម្ងាយ​៤​គ​.​ម ពី​សាលាខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ