ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ប្រកាស​ការពារ​ទឹកដី​ដែល​មាន​សព្វថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបី​មាន​ក្រុមប្រឆាំង​រិះគន់​រឿង​បាត់​ទឹកដី​យ៉ាងណា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​ការពារ​ទឹកដី​កម្ពុជា ដែល​មាន​សព្វ​ថ្ងៃនេះ ហើយ​បើ​មាន​អ្នក​ណា​ពូកែ ក៏​សូម​អញ្ជើញ​ចេញ​មុខ​ទៅ​ទាមទារ​យក​ទឹកដី​ដែល​បាត់បង​តាំងពី​បរម​បុរាណ​មក​នោះ​វិញ​ទៅ…

រាជធានី​ភ្នំពេញ ៖ ទោះបី​មាន​ក្រុមប្រឆាំង​រិះគន់​រឿង​បាត់​ទឹកដី​យ៉ាងណា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​ការពារ​ទឹកដី​កម្ពុជា ដែល​មាន​សព្វ​ថ្ងៃនេះ ហើយ​បើ​មាន​អ្នក​ណា​ពូកែ ក៏​សូម​អញ្ជើញ​ចេញ​មុខ​ទៅ​ទាមទារ​យក​ទឹកដី​ដែល​បាត់បង​តាំងពី​បរម​បុរាណ​មក​នោះ​វិញ​ទៅ ។

ការ​ប្រកាស​របស់​សម្ដេច​បែប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មាន​មជ្ឈដ្ឋាន និង​ក្រុមប្រឆាំង​តែងតែ​លើក​ឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​ដែល​មាន​សម្ដេច​តេ​ជោ ជា​ប្រមុខ​បាន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ជា​ច្រើន ពិសេស​ខាង​ភាគី​វៀតណាម ។ ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សម្ដេច​មានការ​គោរព​ណាស់​ចំពោះ​ព្រ​បាទ​អង្គឌួង ។

សម្ដេច​ថា ប្រទេស​ជាតិ​របស់​យើង បើ​មើល​ពី​ដើម​ត្រឡប់​មក​វិញ យើង​ត្រូវ​ថ្វាយ​ការ​គោរព​ចំពោះ​ព្រះបាទ​អង្គឌួង ព្រះ​នរោត្ដម ព្រះបាទ​ស៊ី​សុវត្ថិ ព្រះបាទ​ស៊ី​សុវត្ថិ​មុនី​វង្ស រហូត​មក​ដល់​ព្រះបាទ​នរោត្ដម​សីហ​នុ ព្រះបាទ​សុ​រាម​ឫទ្ធិ ហើយ​ក្រោយមក​ទៀត គឺ​សម្ដេចព្រះ​នរោត្ដម​សីហ​នុ ព្រះ​ប្រមុខរដ្ឋ ចាប់ពី​ឆ្នាំ​១៩៦០ ។ សម្ដេច​បាន​បញ្ជាក់​ថា «​អ្វី​ដែល​យើង​គួរ​មើល​ត្រឡប់​ទៅ​ក្រោយ​វិញ​នោះ ប្រទេស​ខ្មែរ​ស្ទើរតែ​បាត់​ចេញពី​ផែនទី​របស់​ពិភពលោក​ទៅ​ហើយ​មាន​ដំណាក់កាល​មួយ​ក្នុង​រង្វង់ ឆ្នាំ​១៨៤០​ប្លាយ ប្រជាជន​ខ្មែរ​នៅ​មិន​ដល់ ១​លាន​នាក់​ទេ ពេល​នោះ​ព្រះបាទ​អង្គឌួង ប្រឹង​ប៉ុណ្ណា ដើម្បី​រំដោះ ប្រទេស​នេះ​ហើយ​បាន​ទៅ​កកើត​រាជធានី​នៅ​ឧត្ដុ​ង​វាំង​ចាស់ ដែល​ខ្ញុំ​តែងតែ​ទៅ​ធ្វើបុណ្យ​» ។

សម្ដេច​បាន​លើក​ឡើង​ថា ព្រះបាទ​អង្គឌួង លោក​ប្រឹង​ណាស់​ទម្រាំ​បាន​ប្រទេស​ជាតិ​ត្រឡប់​មក​វិញ ចឹ​ង​បាន​រដ្ឋធម្មនុញ​របស់​យើង​ចែង​ថា ក្សត្រ​ដែល​ឡើង​គ្រងរាជ្យ​នៅ​កម្ពុជា គឺ​សែ​លោហិត​របស់​ព្រះបាទ​អង្គឌួង ព្រះបាទ​នរោត្ដម ព្រះបាទ​ស៊ី​សុវត្ថិ និង​ញាតិ​របស់​ព្រះបាទ​អង្គឌួង ។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី សង្កត់ធ្ងន់​ថា «​រួច​មក​បន្ទោស​ខ្ញុំ​បាត់ដី បាត់​អី​ណា ទេ​ខ្ញុំ​សុំ​ទោស​ចុះ ខ្ញុំ​សុំ​ការពារ​តែ​ដី​ដែល​មាន​សព្វថ្ងៃ​ហ្នឹង​បាន​ហើយ អ្នក​ណា​ពូកែ​សូម​អញ្ជើញ​ទៅ​យក​ខ្លួនឯង​ចុះ ខ្ញុំ​និយាយ​យ៉ាង​ដូច្នេះ ខ្ញុំ​ចង់​បង្ហាញ​ពី​កត្តា​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ដែល​បាន​កើតឡើង នៅ​ក្នុង​ប្រទេស​របស់​យើង​» ។

ជាមួយ​នោះ​ដែរ សម្ដេច​បន្ថែម​ថា យើង​រុងរឿង​បាន​រយៈពេល​១៦​ឆ្នាំ គឺ​ពី​ឆ្នាំ​៥៣ យើង​ទទួល​បាន​ឯករាជ្យ ប៉ុន្តែ​ការ​កសាង​របស់​ព្រះករុណា​បិតា បាន​ត្រឹម​ពី​ឆ្នាំ​៥៥ រហូត​មក​ទេ ជាមួយនឹង​ការ​រំខាន​ពី​កម្លាំង​ប្រឆាំង និង​ការ​ឈ្លានពាន​របស់​ពួក​បរទេស ។ សម្ដេច​ថា បើ​យើង​មិន​នឹក​ទៅ​ដល់​ប្រវត្តិសាស្ត្រ​ទេ ដាក់​បញ្ហា​ឲ្យ​យើង​ឆ្លើយ​តប​ថា តើ​មាន​សង្គ្រាម​ពី​ឆ្នាំ​៧០ ដល់​៧៥ ឬ​អត់ និង​មាន​របប​ប្រល័យពូជសាសន៍​ឬ​អត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ