ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​សាហា.វ​ជាងគេ​ក្នុង​៤៥​ឆ្នាំ នៅ​ហ្វីលី​​ពី​ន​បន្ត​ឆក់​ជីវិត​​មនុស្ស​ជា​បន្ត​បន្ទាប់

4 ឆ្នាំ មុន

ហ្វី​លី​ពី​ន​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ចំនួន​អ្នក​​បាត់​បង់​ជីវិត​ដោយសារ​ព្យុះ​ស៊ីក្លូន ដែល​បោកបក់​ខ្លាំង​បំផុត​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ក្នុងឆ្នាំនេះ បាន​កើនឡើង​ដល់ ៦៧​នាក់​ហើយ ខណៈ​តំបន់​ជា​ច្រើន​នៅ​តែ​លិច​ទឹក​នៅ​ក្នុង​តំបន់​ភាគ​ខាងជើង ដែល​រង​ការ​វាយប្រហារ​ដោយ​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាង…

ហ្វី​លី​ពី​ន​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ចំនួន​អ្នក​​បាត់​បង់​ជីវិត​ដោយសារ​ព្យុះ​ស៊ីក្លូន ដែល​បោកបក់​ខ្លាំង​បំផុត​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ក្នុងឆ្នាំនេះ បាន​កើនឡើង​ដល់ ៦៧​នាក់​ហើយ ខណៈ​តំបន់​ជា​ច្រើន​នៅ​តែ​លិច​ទឹក​នៅ​ក្នុង​តំបន់​ភាគ​ខាងជើង ដែល​រង​ការ​វាយប្រហារ​ដោយ​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាង ៤​ទសវត្សរ៍​។

ប្រធានាធិបតី​ហ្វី​លី​ពី​ន លោក Rodrigo Duterte បាន​ហោះ​ទៅ​ខេត្ត Tuguegarao ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​នៅ​តំបន់ Cagayan Valley ដែល​ត្រូវ​បាន​ជន់​លិច​យ៉ាង​ខ្លាំង បន្ទាប់​ពី​ព្យុះ Vamco បាន​បង្ក​ទៅ​ជា​ទឹកជំនន់ នៅ​លើ​កោះ Luzon សំខាន់​ៗ រួម​មាន​ទីក្រុង​រដ្ឋធានី​ម៉ានីល​។

អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក Mark Timbal បាន​និយាយ​ថា អ្នក​​បាត់​បង់​ជីវិត ២២​នាក់​ត្រូវ​បាន​គេ​កត់ត្រា​នៅ​ក្នុង​តំបន់ Cagayan ចំនួន​១៧​នាក់​នៅ​ភាគ​ខាងត្បូង Luzon ចំនួន​៨​នាក់​នៅ Metro Manila និង ចំនួន​២០​នាក់​នៅ​តំបន់​ផ្សេង​ទៀត​។

លោក​បាន​និយាយ​ថា មនុស្ស ១២​នាក់​កំពុង​បាត់​ខ្លួន​នៅឡើយ ហើយ​ផ្ទះ​ជិត ២៦,០០០​ខ្នង ត្រូវ​បាន​ខូចខាត​ដោយ​ព្យុះ​នេះ​។

លោក Manuel Mamba អភិបាលខេត្ត Cagayan បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ជាមួយ​លោក Duterte ថា​៖ “​នេះ​គឺជា​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ដែល​យើង​មាន​ក្នុង​រយៈពេល ៤៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។ យើង​ឃើញ​ថា​វា​កាន់តែ​អាក្រក់​ទៅ​ៗ ជា​រៀង​រាល់​ឆ្នាំ​។

ព្យុះ​ស៊ីក្លូន​ចំនួន​៦ បាន​វាយប្រហារ​ប្រទេស​ហ្វី​លី​ពី​ន​ក្នុង​រយៈពេល​ត្រឹមតែ ៤​ស​ប្តា​ហ៍​ប៉ុណ្ណោះ ក្នុង​នោះ​រួម​មាន Vamco និង Super Typhoon Goni ដែល​ជា​ព្យុះ​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក​ក្នុងឆ្នាំនេះ​។

ដោយឡែក​ព្យុះ Vamco ជា​ព្យុះ​ទី​២១ ដែល​វាយប្រហារ​ប្រទេស​ហ្វី​លី​ពី​ន​នៅ​ឆ្នាំ​នេះ​ផង​ដែរ ដែល​បាន​បង្ក​ជា​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​រដ្ឋធានី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ